សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹង​​បើក​បង្រៀន​ក្បាច់​រាំ​ជា​លក្ខណៈ​សកល

សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសជាផ្លូវការថា នឹងមានរៀបចំការហាត់រាំជាលក្ខណៈស្ដងដា ឬជាលក្ខណៈផ្លូវការ ដើម្បីត្រៀមលក្ខណៈ​សម្រាប់ចេញទៅប្រកួតនៅក្រៅប្រទេស និងសម្រាប់ការប្រកួត ស៊ីហ្កេមនៅប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងនោះ។ នេះបើតាមការឲ្យដឹងពី កញ្ញា តៃ លីដា អគ្គលេខាធិការ របស់ស្ថាប័នមួយនេះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសជាផ្លូវការថា នឹងមានរៀបចំការហាត់រាំជាលក្ខណៈស្ដងដា ឬជាលក្ខណៈផ្លូវការ ដើម្បីត្រៀមលក្ខណៈ​សម្រាប់ចេញទៅប្រកួតនៅក្រៅប្រទេស និងសម្រាប់ការប្រកួត ស៊ីហ្កេមនៅប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងនោះ។ នេះបើតាមការឲ្យដឹងពី កញ្ញា តៃ លីដា អគ្គលេខាធិការ របស់ស្ថាប័នមួយនេះ។


ការហាត់រាំរបស់សហព័ន្ធកីឡារាំកម្ពុជា។ (រូបថត ហ្វេសប៊ុក)

កីឡារាំ - និយាយឲ្យពិតទៅ ការរាំក៏ជាកីឡាមួយប្រភេទដែរ ដែលពិភពលោកទាំងមូល តែងតែយកមកប្រកួត ដើម្បី​ដណ្ដើមយកពាន់រង្វាន់នានា ក៏ដូចជាការយកទៅប្រើប្រាស់ ដើម្បីជាការហាត់ប្រាណកំសាន្ដអាម្មណ៍ក៏បាន។

កញ្ញា តៃ លីដា អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អំាងហ្វូ កាលពីថ្ងៃទី២៧ ខែកុម្ភៈថា សហព័ន្ធកីឡារាំកម្ពុជា ដែលជាសហព័ន្ធដែលមានវ័យក្មេងខ្ចីជាងគេ ក្នុងចំណោមសហព័ន្ធនានា​ក្នុង​ប្រទេសកម្ពុជា បានកំពុងត្រៀមលក្ខណៈ រៀបចំការហាត់រាំជាលក្ខណៈស្ដងដា ឬជាលក្ខណៈផ្លូវការ ដើម្បីត្រៀម​លក្ខណៈ​សម្រាប់ចេញទៅប្រកួតនៅក្រៅប្រទេស និងសម្រាប់ការប្រកួត កីឡាស៊ីហ្កេមរៀបចំក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ខាងមុខ។

ការហាត់រាំ ដែលស្ថិតនៅក្នុងគោលបំណង ចូលរួមចំណែកពង្រីក ការហាត់រាំនៅក្នុងប្រទេសកម្ពុជានោះ នឹងចាប់​ផ្ដើមធ្វើជាផ្លូវការ ចាប់ពី ថ្ងៃ ២៦ ខែ កុម្ភៈ នេះតទៅ។

អគ្គលេខាធិការខាងលើ បានបន្ថែមទៀតថា «ការចូលរួមហាត់រាំជាលក្ខណៈផ្លូវការ បែបអន្ដរជាតិនេះ គឺមិនត្រូវការ​ឲ្យអ្នកចូលរួមចំណាយអ្វី មកលើការហាត់រៀននោះទេ អ្វីដែលសំខាន់នោះ គឺត្រូវការតែអ្នកដែលមាន​ចំណាប់​អារម្មណ៍ចង់ចូលរួម និងមានពេលវេលាគ្រប់គ្រាន់ ក្នុងការហាត់រៀនតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ នៅពេលណា សហព័ន្ធត្រូវការកីឡាករកីឡារការិនី ចេញទៅប្រកួតនៅក្រៅប្រទេស គឺមានពេលគ្រប់​គ្រាន់សម្រាប់​បេសកម្មរបស់ខ្លួន។»

ដោយឡែក លោក នូ ចំរើន អគ្គហិរញ្ញិកសហព័ន្ធកីឡារាំកម្ពុជា ប្រាប់បង្ហើបឲ្យដឹងពីគម្រោងក្នុងការនាំកីឡាករ កីឡាការិនី ចេញទៅក្រៅប្រទេសថា នឹងអាចធ្វើនៅក្នុងខែឧសភាខាងមុន។ លោកបានបញ្ជាក់បន្ថែមទៀតថា «ជាងនេះទៅទៀតនោះ នៅថ្ងៃខាងមុខនេះ សហព័ន្ធនឹងមានរៀបចំការប្រកួត ដណ្ដើមពាន់រង្វាន់ផ្សេងៗ នៅក្នុង​ប្រទេសកម្ពុជា។»

សហព័ន្ធកីឡារាំកម្ពុជា បានចាប់កំណើតឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ។ បច្ចុប្បន្ននេះ សហព័ន្ធកីឡារាំកម្ពុជា មិនទាន់បានចូលជាសហព័ន្ធកីឡារាំអន្ដរជាតិនៅឡើយទេ ដោយហេតុថា សហព័ន្ធទើប​តែបង្កើត ហើយត្រូវការពេលវេលា ដើម្បីរៀបចំឯកសសា សម្រាប់ស្នើសុំជាសមាជិកភាពពេញសិទ្ធិ ទៅសហព័ន្ធ​អន្ដរជាតិនាពេលខាងមុខ៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...