ឡុង រី ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ

តំណារាស្រ្តមួយរូបរបស់ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្រោមការគាបសង្កត់គ្រប់បែបយ៉ាង ហើយកំពុងតែមានសន្តិភាពក្លែងក្លាយ ដែលចាំបាច់ត្រូវតែ​មានការផ្លាស់ប្តូរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណារាស្រ្តមួយរូបរបស់ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្រោមការគាបសង្កត់គ្រប់បែបយ៉ាង ហើយកំពុងតែមានសន្តិភាពក្លែងក្លាយ ដែលចាំបាច់ត្រូវតែ​មានការផ្លាស់ប្តូរ។


លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ឡុង រី បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី២៨ ខែកុម្ភៈ នេះ ក្នុងពីធីមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា កម្ពុជាមានតែសន្តិភាព​នៅលើ​ក្រដាសនិងច្បាប់ តែការអនុវត្តជាក់ស្តែងគឺគ្មានទេ មានតែសន្តិភាពក្លែងក្លាយ ដែលពោរពេញដោយការគាប់សង្កត់ ការបំភិតបំភៃ ដល់ប្រជាពលរដ្ឋស្លូតត្រង់ និងអ្នកប្រឆាំងរដ្ឋាភិបាល។

បេក្ខជនតំណាងរាស្រ្តរបស់គណបក្សជំទាស់រូបនេះ បញ្ជាក់ថា៖ «គ្រាន់តែទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតី ការបោះឆ្នោត ទាមទារបោះឆ្នោតឡើងវិញ ទាមទារតម្លើងប្រាក់ខែ គេបានបាញ់សម្លាប់ គេបំភិតបំភៃ គេចាប់ដាក់​គុក។ មិនមានសន្តិភាពនោះទេ ព្រោះផ្ទះសម្បែង ដីធ្លី ស្រែចំការ ត្រូវឈូសចោល និងរំលោភយក។ ប្រជាពលរដ្ឋ​ត្រូវការសន្តិភាពផ្លូវកាយ ផ្លូវអារម្មណ៍ និងការគាំពារ។»

តែសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងនៅក្នុងពិធីមួយ កាលពីថ្ងៃម្សិលមិញថា ក្រោយការ​បោះ​ឆ្នោត​ដោយសេរី និងយុត្តិធម៌ ប្រទេសកម្ពុជាកំពុងធ្វើដំណើរទៅមុខជាប្រក្រតី និងបានទទូចឲ្យគណបក្ស​សង្រ្គោះ​ជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត គួរចូលរួមធ្វើកំណែទម្រង់ស៊ីជម្រៅ លើគោលនយោបាយ ដែលត្រូវបាន​ដាក់ឲ្យ​អនុវត្ត ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អាណត្តិទី៥នេះ។

ចំពោះលោក ហេង សំរិន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាផងនោះ បានលើកឡើង​ក្នុងកិច្ច​សម្ភាសជាមួយប្រព័ន្ធព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីនេះថា ក្រុមអ្នកតំណាងរាស្រ្តរបស់​គណបក្ស​សង្រ្គោះ​ជាតិ គួរតែចូលប្រជុំក្នុងរដ្ឋសភា ដើម្បីធ្វើការពិភាក្សា លើការកំណែទម្រង់ និងជាការឆ្លើយតបចំពោះការទាមទារ​របស់គណបក្សជំទាស់នេះ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...