ជីម៉ាក​ស្នើ​ឲ្យ មឿន តុលា បំភ្លឺ​​ករណី​រោងចក្រ​បង្ខាំង​កម្មករ​ឲ្យ​ថែម​ម៉ោង

បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រ​មិន​អោយ​​កម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជា​បានចេញលិខិត​មួយ​ដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោក​មឿន តុលា យល់​ថាសមាគមរោងចក្រកាត់ដេរ​កម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពី លោក មឿន តុលា ផ្តល់បទសម្ភាសដល់អ្នកសាព័ត៌មាន ស្ដីអំពីរោងចក្រ បានចាក់សោរទ្វាររោងចក្រ​មិន​អោយ​​កម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង សមាគមរោងចក្រកាត់ដេរកម្ពុជា​បានចេញលិខិត​មួយ​ដើម្បីអោយ មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញភស្តុតាងពីបញ្ហាដែលបានលើកឡើង។ ចំពោះករណីនេះ លោក​មឿន តុលា យល់​ថាសមាគមរោងចក្រកាត់ដេរ​កម្ពុជា គួរតែស្តាប់អោយល្អិនល្អន់មុននឹងចេញលិខិតបែបនេះ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញ​លិខិតមួយ ស្នើទៅកាន់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍អោយបំភ្លឺចំពោះការលើកឡើងរបស់លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលនេះ ដែលបានលើកឡើងកន្លងមក ថារោងចក្រ​បានចាក់​សោរទ្វារ​រោងចក្រមិនអោយកម្មករចេញទៅផ្ទះ ដើម្បីបង្ខំអោយពួកគាត់ធ្វើការថែមម៉ោង ហើយបានយកកម្លាំងនគរបាល និង​កងរាជអាវុធហត្ថ ដាក់ពង្រាយតាមរោងចក្រដើម្បីគម្រាមកម្មករ។

ការលើកឡើងរបស់ លោក មឿន តុលា ប្រាប់ដល់អ្នកសារព័ត៌មានខាងលើនេះ ត្រូវបានសមាគមរោងចក្រកាត់ដេរ​កម្ពុជា ចាត់ទុកថាជាការចោទប្រកាន់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរោងចក្រ សហគ្រាស​ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្តល់ការងារជាច្រើនដល់កម្មករ។

លិខិតដដែលនេះបានលើកផងដែរថា ការថ្លែងបែបនេះ សមាគមយល់ថាជាចេតនាដើម្បីញុះញង់ អោយកម្មករ​និយោជិកចូលរួមធ្វើបាតុកម្មនាពេលខាងមុខ ហើយក៏ជាចេនាដើម្បីបំផ្លាញនូវវិស័យឧស្សហកម្មរោងចក្រដេរ ដែល​កំពុងមានភាពចម្រូងចម្រាសស្រាប់ទៅហើយនេះ។

ឆ្លើយតបនឹងលិខិតរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា លោក មឿន តុលា បានធ្វើអត្ថាធិប្បាយ​អោយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដឹងថា ចំពោះបញ្ហាហ្នឹង លោក​បានផ្តល់បទសម្ភាសមួយដល់អ្នកសារព័ត៌មាន ដោយសារតែ​លោក​បានទទួលព័ត៌មានថា មានរោងចក្រមួយចំនួន​បានចាក់សោរមិនអោយកម្មករចេញ។ លោកថ្លែងបន្តយ៉ាងដូចច្នេះ​ទៀតថា «ខ្ញុំមិននិយាយចោទប្រកាន់អីទេ គ្រាន់​តែថាយើងបានទទួលព័ត៌មានថា មានរោងចក្រមួយចំនួន បាន​ចាក់​សោរទ្វារបង មិនអោយកម្មករចេញ​នៅពេល​ដែលកម្មករដល់ម៉ោងចេញ ដែលវាជារូបភាពមួយបង្ខំ​អោយកម្មករ​ធ្វើការ​ថែមម៉ោង»។

លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ហើយមួយវិញទៀត នៅពេលដែលពួកខ្ញុំបានជិះឡាន ក្រវ៉ែលមើលនៅសួន​កាណាឌីយ៉ា ពួក​ខ្ញុំ​បានឃើញថា យ៉ាងហោចណាស់មានរោងចក្រមួយ នៅខាងមុខមានរបង មានចាក់សោរ ហើយ​មានកម្មករឈរ​ពី​ខាងក្នុង តែយើងមិនដឹងថាតើកម្មករគាត់រងចាំអ្នកចាក់សោរ ដើម្បីអោយចាក់អោយគាត់ចេញ​ឬ​យ៉ាងម៉េចនោះទេ តែពួកខ្ញុំមិនបានចូលសួរទេ ដោយសារមានការដាក់កម្លាំងយោធា និងប៉ូលិសនៅមុខរោងចក្រ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...