បាល់ទាត់ពិភពលោក៖ ម៉ិកស៊ិកជម្រះក្អែលកាមើរូន ក្រោមភ្លៀងធ្លាក់
គឺកីឡាករ អូរីបេ ប៉េរ៉ាតា (Oribe Peralta) ជាអ្នកឆ្លៀតឱកាស បាល់ខ្ទាតចេញពីដៃអ្នកចាំទីកាមើរូនមកវិញ ទាត់មួយជើងបំបោងសំណាញ់ ធ្វើឲ្យម៉ិកស៊ិក ទទួលបានជ័យជំនះ ជាស្ថាពរលើដៃគូរប្រកួត មកពីទ្វីបអាហ្វ្រិករបស់ខ្លួន។ ប៉ុន្តែតាមពិតទៅ ម៉ិកស៊ិក មិនមែនត្រូវបានទទួលបានពិន្ទុ តែមួយគ្រាប់នេះទេ ព្រោះអាជ្ញាកណ្ដាលបានបដិសេធគ្រាប់បាល់ របស់ក្រុមប្រទេសនៅទ្វីបអាមេរិកកណ្ដាលមួយនេះ ចំនួនពីរគ្រាប់មុននេះ។
បាល់ទាត់ពិភពលោក - ទោះជាគ្រាប់បាល់ចំនួនពីរ ត្រូវបានបដិសេធចោលយ៉ាងសោកស្ដាយ នៅពាក់កណ្ដាលម៉ោងទីមួយ ដោយអាជ្ញាកណ្ដាលក៏ដោយ ប៉ុន្តែក្រឡាបាល់ដែលគ្របទៅលើ ក្រុមកាមើរូន ជាពិសេសនៅពេលដែលខ្សែការពាររបស់កាមើរូន មានចន្លោះប្រហោងជាច្រើននោះ [...]