Posts by "សុបិន្ដ"

អ៊ីតាលី ឈ្នះ​អង់គ្លេស (២-១) យ៉ាង​ពិបាក ព្រោះ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

អ៊ីតាលី ឈ្នះ​អង់គ្លេស (២-១) យ៉ាង​ពិបាក ព្រោះ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

ក្រុមជម្រើសជាតិបាល់ទាត់អ៊ីតាលី បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងស្ថានភាពយ៉ាងពិបាកមួយ ជាពិសេសជា​មួយ​នឹង​សីតុណ្ហភាពយ៉ាងក្ដៅ នៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធ​យ៉ាងប្ដូរផ្ដាច់ នៅតែកើតមាន រវាងក្រុមទាំងពីរនោះដែរ រាប់ទាំងបច្ចេកទេស ល្បឿនរត់ និងការទាត់បញ្ចូលទីដ៏គួរឲ្យ​ចាប់អារម្មណ៍។


ការប្រើក្បាលរបស់ ម៉ារីយូ បាឡូតេលី បុក​បាល់​បញ្ចូលទីអង់គ្លេស។ (រូបថត fifa)

បាល់ទាត់ពិភពលោក - បើទោះជាអ៊ីតាលីមានភាពប្រាកដនិយមច្រើនជាង ក្នុងការទាត់បញ្ចូលទីក៏ដោយ តែ​សម្រាប់​អង់គ្លេសវិញ វានៅតែជាបរាជ័យ ដែលពួកគេមិនទាន់អស់ចិត្តឡើយ។ បើនិយាយពីសាច់បាល់វិញ ក្រុមអង់គ្លេស​មាន​ការគ្រប់គ្រងបាល់បានច្រើនជាង [...]

អុញនោះ! កូស្តារីកា ពរ​ពោះ​កើត​កូន ខណៈ​អ៊ុយរឺហ្គាយ ក្រ​ហើយ​កូន​ឈឺ

អុញនោះ! កូស្តារីកា ពរ​ពោះ​កើត​កូន ខណៈ​អ៊ុយរឺហ្គាយ ក្រ​ហើយ​កូន​ឈឺ

ការភ្ញាក់ផ្អើលបានកើតឡើងហើយ។ កាតក្រហមសម្រាប់បណ្ដេញកីឡាករ ឲ្យចេញពីការប្រកួត ត្រូវបានចែកទៅឲ្យ​កីឡាករអ៊ុយរឺហ្គាយ មុនគេ នៅពេលដែលក្រុមនេះ បានជួបទាត់ជាមួយនឹងក្រុមបាល់ទាត់ កូស្ដារីកា នាថ្ងៃដំបូង​នៃវគ្គ​ប្រកួតជម្រុះ។ ក្រុមបាល់ទាត់អ៊ុយរឺហ្គាយ ដែលល្បី​គួសមថា ជាក្រុមបាល់ទាត់ពូកែ (ធ្លាប់ឡើងដល់ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឆ្នាំ២០១០) មានកីឡាករចំណានៗជាច្រើននោះ បែរជាត្រូវជួបនឹងភាពបរាជ័យយ៉ាងជូរចត់ (១-៣) ទល់នឹង​ក្រុម​កូស្ដារីកា ដែលទើបនឹងកើតនេះទៅវិញ។


កីឡាករ កូស្តារីកា យកបាល់មកដាក់ក្នុងអាវ ដូចពរពោះចង់កើតកូន។ (រូបថត fifa)

បាល់ទាត់ពិភពពលោក - ជាការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដែលក្រុមបាល់ទាត់កូស្ដារីកា ដែលមិនមានឈ្មោះទាល់​តែ​សោះ [...]

សារព័ត៌មាន​អេស្ប៉ាញ​តម្លើង​សម្លេង បន្ទាប់​ពី​ក្រុម​ខ្លួន​ចាញ់​ហូឡង់ ១-៥

សារព័ត៌មាន​អេស្ប៉ាញ​តម្លើង​សម្លេង បន្ទាប់​ពី​ក្រុម​ខ្លួន​ចាញ់​ហូឡង់ ១-៥

បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើង​ឯក​ពិភពលោក និងអ៊ឺរ៉ុប  កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបាន​ថ្នម​សំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជា​ប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។


កីឡាករចាំទីរបស់អេស្ប៉ាញលត់ជង្គង់ នៅចំពោះការទាត់បញ្ចូលទីជាច្រើនគ្រាប់ របស់ក្រុមហូឡង់។ (រូបថត AP)

បាល់ទាត់ពិភលោក - សារព័ត៌មានជាភាសាអេស្ប៉ាញសឹងតែទាំងអស់ បានធ្វើប្រតិកម្មព្រមៗគ្នា បន្ទាប់ពីការ​«ប៉ះ​ទង្គិច»យ៉ាងធ្ងន់ធ្ងរមួយ [...]

កំពូល​​​អ្នក​​ចាំ​ទី​របស់​អ៊ីតាលី ប្រកាស​មិន​ចូល​ប្រកួត​ជា​មួយ​អង់គ្លេស

កំពូល​​​អ្នក​​ចាំ​ទី​របស់​អ៊ីតាលី ប្រកាស​មិន​ចូល​ប្រកួត​ជា​មួយ​អង់គ្លេស

ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។


អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង។ (រូបថត AP)

បាល់ទាត់ពិភពលោក - តែប៉ុន្មានម៉ោងមុនការប្រកួត រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងអ៊ីតាលី កំពូល​អ្នកចាំទីច្រើនជំនាន់របស់អ៊ីតាលី កីឡាករ ហ្សៀនលូជី ប៊ូហ្វុង បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយ​មូលហេតុ​របួស នៅត្រង់កែងជើងខាងស្ដាំ។ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានលទ្ធភាពចេញទៅប្រកួត [...]

ហូឡង់​«លត់»​អេស្ប៉ាញ​ម្ចាស់​ជើង​ឯក​ពិភពលោក​និង​អ៊ឺរ៉ុប សងសឹក​៥-១

ហូឡង់​«លត់»​អេស្ប៉ាញ​ម្ចាស់​ជើង​ឯក​ពិភពលោក​និង​អ៊ឺរ៉ុប សងសឹក​៥-១

មួយគ្រាប់ ដែលអេស្ប៉ាញរកបាននោះទៀតសោធ ដោយសារតែបាល់ពិន័យ ដែលអាជ្ញាកណ្ដាលសម្រេចសេចក្ដី ទៅ​ឲ្យក្រុមម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០០០ និងម្ចាស់ជើងឯកអ៊ឺរ៉ុបពីរដង ២០១២ និង២០០៨ប៉ុណ្ណោះ។ តែ​ក្រៅ​ពីនេះ ប្រទេសអេស្ប៉ាញទាំងមូល ត្រូវយំមិនចេញនឹង​បរាជ័យយ៉ាង«រន្ធត់» របស់ក្រុមបាល់ទាត់របស់ខ្លួន ដែល​ចាញ់​​ក្រោម​រន្ទះជើង«សងសឹក» របស់ក្រុមជម្រើសជាតិ ហូឡង់ នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ។


ការប្រើក្បាលបញ្ជូនបាល់ របស់កីឡាករ រ៉ូប៊ិន វ៉ាន់ពែស៊ី របស់ហូឡង់។ (រូបថត FiFa)

បាល់ទាត់ពិភពលោក - ការជួបប្រកួតក្នុងថ្ងៃទី១៣ ខែមិថុនា រវាងក្រុមជម្រើសជាតិ អេស្ប៉ាញ និងហូឡង់ ត្រូវបាន​អ្នកតាមដានបាល់ទាត់ គិតថាជាការជួបប្រកួតដ៏ធំមួយ បន្ទាប់ពីប្រទេសប្រេស៊ីល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...