ហូឡង់​«លត់»​អេស្ប៉ាញ​ម្ចាស់​ជើង​ឯក​ពិភពលោក​និង​អ៊ឺរ៉ុប សងសឹក​៥-១

មួយគ្រាប់ ដែលអេស្ប៉ាញរកបាននោះទៀតសោធ ដោយសារតែបាល់ពិន័យ ដែលអាជ្ញាកណ្ដាលសម្រេចសេចក្ដី ទៅ​ឲ្យក្រុមម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០០០ និងម្ចាស់ជើងឯកអ៊ឺរ៉ុបពីរដង ២០១២ និង២០០៨ប៉ុណ្ណោះ។ តែ​ក្រៅ​ពីនេះ ប្រទេសអេស្ប៉ាញទាំងមូល ត្រូវយំមិនចេញនឹង​បរាជ័យយ៉ាង«រន្ធត់» របស់ក្រុមបាល់ទាត់របស់ខ្លួន ដែល​ចាញ់​​ក្រោម​រន្ទះជើង«សងសឹក» របស់ក្រុមជម្រើសជាតិ ហូឡង់ នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយគ្រាប់ ដែលអេស្ប៉ាញរកបាននោះទៀតសោធ ដោយសារតែបាល់ពិន័យ ដែលអាជ្ញាកណ្ដាលសម្រេចសេចក្ដី ទៅ​ឲ្យក្រុមម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០០០ និងម្ចាស់ជើងឯកអ៊ឺរ៉ុបពីរដង ២០១២ និង២០០៨ប៉ុណ្ណោះ។ តែ​ក្រៅ​ពីនេះ ប្រទេសអេស្ប៉ាញទាំងមូល ត្រូវយំមិនចេញនឹង​បរាជ័យយ៉ាង«រន្ធត់» របស់ក្រុមបាល់ទាត់របស់ខ្លួន ដែល​ចាញ់​​ក្រោម​រន្ទះជើង«សងសឹក» របស់ក្រុមជម្រើសជាតិ ហូឡង់ នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ។


ការប្រើក្បាលបញ្ជូនបាល់ របស់កីឡាករ រ៉ូប៊ិន វ៉ាន់ពែស៊ី របស់ហូឡង់។ (រូបថត FiFa)

បាល់ទាត់ពិភពលោក - ការជួបប្រកួតក្នុងថ្ងៃទី១៣ ខែមិថុនា រវាងក្រុមជម្រើសជាតិ អេស្ប៉ាញ និងហូឡង់ ត្រូវបាន​អ្នកតាមដានបាល់ទាត់ គិតថាជាការជួបប្រកួតដ៏ធំមួយ បន្ទាប់ពីប្រទេសប្រេស៊ីល ម្ចាស់ផ្ទះ កាលពីម្សិលម៉ិញ។ ប៉ុន្តែ​ជ័យជំនះរបស់ហូឡង់ក្នុងពេលនេះ ក៏អាចចាត់ទុកថា ជាការសងសិកទៅក្រុមអេស្ប៉ាញវិញដែរ ដោយសារតែកាល​ពីឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រុមទាំងពីរបានជួបគ្នា នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រដូច្នេះដែរ តែនៅ​ពេល​នោះ អេស្ប៉ាញ ជាអ្នកឈ្នះ ហើយទទួលបាននូវពានរង្វាន់ពិភពលោក ដើម្បីយកមកកាន់រហូតដល់ពេលនេះ។

តើក្រុមជម្រើសជាតិអេស្ប៉ាញ បានរងនូវពាក្យបណ្ដាសារឬ បានជាបរាជ័យធ្ងន់ធ្ងរម្លេះ (១-៥) នៅពេលត្រឡប់មក​ជួបជាមួយ ហូឡង់ វិញ នៅយប់នេះ ដែលជាយប់ថ្ងៃសុក្រទី១៣ (ថ្ងៃអាក្រក់សម្រាប់សាសនាកាតូលីក) នោះ?

តាមពិតទៅ ការប្រកួតនេះ គួរតែផ្ដល់សង្ឃឹមច្រើន សម្រាប់ក្រុមបាល់ទាត់អេស្ប៉ាញ ព្រោះក្រុមខ្លួន​ទទួលបាន​នូវ​បាល់ពិន័យ នៅនាទីទី២៧ ហើយបន្ទាប់មក ក៏គេឃើញអេស្ប៉ាញ នៅតែគ្រប់គ្រងបាល់របស់ខ្លួន បានល្អនៅ​ឡើយ​ដែរ។ ប៉ុន្តែនៅចុងបញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង (នាទីទី៤៤) ក្រុមហូឡង់រកបានមួយគ្រាប់យកស្មើវិញ ដោយ​ការប្រើក្បាលបញ្ជូនបាល់ យ៉ាងល្អ របស់កីឡាករប្រធានក្រុម រ៉ូប៊ិន វ៉ាន់ពែស៊ី (Robin Van Persie) បញ្ចូលទៅក្នុង​សំណាញ់ទីអេស្ប៉ាញ។

ត្រឡប់មកកាន់ពាក់កណ្ដាលទីពីរ ក្រុមហូឡង់ ហាក់ដូចជាមានទឹកចិត្តខ្លាំងជាងមុនទ្វេដង។ ទាំងល្បឿនរត់ ទាំង​បច្ចេកទេស ទាំងការបញ្ជូលបាល់ ... ហាក់បីដូចជាមានអ្វីមួយ ធ្វើឲ្យក្រុមនេះលែងខ្លាច អតីតគូរប្រជែងរបស់ខ្លួន​កាលពីឆ្នាំ២០១០ ហើយគិតតែទាត់បាល់ បញ្ចូលទីអេស្ប៉ាញ ដូចគេរាប់៖ នៅនាទី៥៣ ដោយកីឡាកររ៉ូប៊ីន (Robben) នាទី៦៤ ដោយកីឡាករ ឌឹ វ្រីជ (De Vrij) និងនាទី៧២ ដោយកីឡករ វ៉ាន់ពែស៊ី ជាថ្មីទៀត។

ហូឡង់ មិនបានទុកមុខមាត់ខ្លះ ឲ្យអេស្ប៉ាញ អតីតគូរប្រជែងរបស់ខ្លួននោះទេ ព្រោះនៅនាទី៨០ កីឡាករ រ៉ូប៊ីន របស់ហូឡង់ បានត្រឡប់មក«លត់»អ្នកចាំទីដ៏ល្បីល្បាញ កាស៊ីឡាស (Casillas) របស់អេស្ប៉ាញ ដើម្បី​ព្រលែង​មួយជើងទាត់បាល់ទៅក្នុងសំណាញ់ ដើម្បីទទួលបានគ្រាប់ទីប្រាំបន្ថែមទៀត។

មិនដែលទទួលបានប្រាំគ្រាប់ទេ តាំងពីឆ្នាំ១៩៦៣មក ...

ពិភពបាល់ទាត់ ពិតជាមិនមានក្ដីមេត្តាសោះតែម្ដង។ យប់នេះ ប្រទេសអេស្ប៉ាញទាំងមូល ប្រាកដជាគេងមិនលក់​បក់​មិនល្ហើយ ញ៉ាំមិនឆ្ងាញ់ឡើយ ដោយសារតែគូរប្រជែងដែលខ្លួនវាយបំបាក់ នៅឆ្នាំ២០១០ បែរជាត្រឡប់មក​ផ្ដល់​មេរៀន​យ៉ាងជូរចត់ឲ្យខ្លួនវិញ នៅលើកនេះ។ អេស្ប៉ាញ បានជាប់ជាជើងឯកពិភពលោក ឆ្នាំ២០១០ និងជាប់ជា​ជើង​ឯកអ៊ឺរ៉ុប ពីដងជាប់គ្នា (ឆ្នាំ២០០៨ និងឆ្នាំ២០១២) ហើយមិនដែលត្រូវបានក្រុមណាមួយ ទាត់ចូលទីរបស់ខ្លួន បាន៥​គ្រាប់ដូច្នេះទេ រាប់តាំងពីឆ្នាំ១៩៦៣មក។

បើតាមការសង្កេតមើលសាច់បាល់នៅយប់នេះដែរ ក្រុម ហូឡង់ ត្រូវបានអ្នកវិភាគបាល់ទាត់ជឿថា អាច​នឹង​ឈាន​ទៅដល់ការដណ្ដើមពាន យកមកកាន់ម្ដងវិញផង ក៏មិនដឹង។ តែបាល់មូល វាសនាក្នុងពេលអនាគត មើល​មិនដឹង​ក្នុងពេលនេះឡើយ។ យើងនឹងចាំមើល ថាតើក្រុមខ្លាំងៗណាទៀត ដែលនឹងមានវាសនាប្រហាក់ប្រហែល នឹងក្រុម​អេស្ប៉ាញ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...