Posts by "សុបិន្ដ"

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

នៅចំពោះការទាត់បញ្ចូលទី ដែលទាត់ដោយកីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) តើ​អ្នក​ចាំទីណាមួយ ដែលថាមិនព្រឺរោមនោះ? តែនៅក្នុងវីដេអូនេះ អ្នកនឹងយល់ ពីថ្វីជើងដ៏អស្ចារ្យមួយទៀត របស់កីឡាករ​មកពីប្រទេសព័រទុយហ្គាលរូបនេះ ... តែជាកីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ម្នាក់ផ្សេងទៀត!!!


រូបផ្តិតពីវីដេអូ បង្ហាញពីកីឡាករអន្តរជាតិដ៏ល្បី គ្រីស្ទៀណាដូ រ៉ូណាល់ដូ។

ពីនេះពីនោះ - បើនិយាយពីការទាត់បញ្ចូលទី កំពូលកីឡាករបាល់ទាត់ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ធ្លាប់សម្រេចថ្វីជើង របស់ខ្លួន ដោយទាត់ទម្លាយសំណាញ់របស់គូរប្រកួត រាប់រយគ្រាប់រួចមកហើយ។ ប៉ុន្តែនៅលើកនេះ តារាសម្ដែង 3D នៃកីឡាករអន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ម្នាក់នេះ [...]

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ [...]

អ្នក​ទោស​ប្រហារ​ជីវិត ដែល​«ស្លាប់​ពិបាក»​ជាង​គេ ធ្វើ​ឲ្យ​ផ្អើល​អាមេរិក

អ្នក​ទោស​ប្រហារ​ជីវិត ដែល​«ស្លាប់​ពិបាក»​ជាង​គេ ធ្វើ​ឲ្យ​ផ្អើល​អាមេរិក

អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេច​ប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធី​មួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេល​ដល់​ទៅ​ជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។


គ្រែមួយប្រភេទ សម្រាប់ប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ (រូបភាពឯកសារ)

ទោសប្រហារជីវិត - មេធាវីរបស់ជនមានទោស លោក ដាលី ប៊េឆ (Dale Baich) បានសរសេរនៅក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយថា៖ «វិធីសាស្ត្រក្នុងការប្រហារជីវិត នៅរដ្ឋអារីហ្សូណា បានចែងថា [...]

សន្លប់​«ធំ» ព្រោះ​លួច​ចូល​គាស់​ផ្ទះ... តែ​ចំ​ម្ចាស់​ផ្ទះ​ជា​កីឡាករ​«កាស»

សន្លប់​«ធំ» ព្រោះ​លួច​ចូល​គាស់​ផ្ទះ... តែ​ចំ​ម្ចាស់​ផ្ទះ​ជា​កីឡាករ​«កាស»

បុរសពីរនាក់ បានព្យាយាមចូលទៅលួចវត្ថុមានតម្លៃ នៅក្នុងផ្ទះ របស់កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន (Daniel Bryan) ប៉ុន្តែជាសំណាងអាក្រក់ ព្រោះចោរលួចគាស់ផ្ទះទាំងពីររូប មិនបានគិតថា ខ្លួនត្រូវជួប​នឹង​ម្ចាស់ផ្ទះ ដែល​ខ្លាំង​ដូចយក្សរូបនេះឡើយ។


កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន ម្ចាស់ខ្សែក្រវ៉ាតទម្ងន់ធ្ងន់ WWE។ (រូបថត WWE)

ចោរគាស់ផ្ទះ - លើកក្រោយ សុំឲ្យរាង! ហើយមុននឹងធ្វើសកម្មភាពគាស់ផ្ទះគេ ត្រូវ«បន់ព្រះ»ជាមុន ថា«សុំកុំឲ្យ​ជួប​ម្ចាស់ផ្ទះ» ដែលខ្លាំងដូចយក្សយ៉ាងដូច្នេះ។ ចោរគាស់ផ្ទះទាំងពីររូប បានព្យាយាមចូលទៅក្នុងលំនៅដ្ឋានដ៏ស្កឹមស្កៃ របស់កីឡាករកាស លោក ដានីញែល ប្រាយអន នៅក្រុង ហ្វូនីស (Phoenix) [...]

២០១៤ ជា​«ឆ្នាំ​ខ្មៅ» នៃ​វិស័យ​អាកាសចរណ៍​ពិភពលោក

២០១៤ ជា​«ឆ្នាំ​ខ្មៅ» នៃ​វិស័យ​អាកាសចរណ៍​ពិភពលោក

គ្រោះថ្នាក់យន្ដហោះចំនួនបីផ្ទួនៗគ្នា នៅចុងខែកក្កដានេះ បានធ្វើឲ្យគេយល់ថា ឆ្នាំ២០១៤នេះ ជាឆ្នាំដ៏ខ្មៅងងឹត នៃ​វិស័យអាកាសចរណ៍ពិភពលោក។ បើគេរាប់ចំនួនជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងព្រឹត្តិការណ៍ធ្លាក់យន្ដហោះ ក្នុងឆ្នាំនេះ មានចំនួនដល់ទៅ ៧៦២នាក់។


ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អេស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។

គ្រោះថ្នាក់យន្ដហោះ - គ្រាន់តែនៅក្នុងរវាងមួយសប្ដាហ៍ប៉ុណ្ណោះ គ្រោះថ្នាក់ធ្លាក់យន្ដហោះបីគ្រឿង បានកើត​ឡើង​យ៉ាងរន្ធត់។ នៅថ្ងៃទី១៧ ខែកក្កដា យន្ដហោះនៃជើងហោះហើរ MH17 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ត្រូវបានបាញ់ទម្លាក់ បណ្ដាលឲ្យមនុស្ស២៩៨នាក់ស្លាប់។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...