Posts by "សុបិន្ដ"

អាមេរិក៖ ឪពុក​បាញ់​សម្លាប់​កូន​ស្រី​បង្កើត​ម្នាក់ និង​ចៅ​ចំនួន​៦​នាក់

អាមេរិក៖ ឪពុក​បាញ់​សម្លាប់​កូន​ស្រី​បង្កើត​ម្នាក់ និង​ចៅ​ចំនួន​៦​នាក់

អាជ្ញាធរតំបន់បានថ្លែងឲ្យដឹងថា កុមារដែលមានអាយុពី៣ខែដល់១០ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយជីតា​របស់​ខ្លួន។ ជនសង្ស័យ មានឈ្មោះថា ដុនឆាល ស្ពីរីត (Don Charles Spirit) អាយុ៥១ឆ្នាំ ជាអ្នកទូរស័ព្ទ​ទៅ​ប្រាប់​ផ្នែកអន្តរាគមន៍បន្ទាន់ របស់កងកម្លាំងអាជ្ញាធរ។ ប៉ុន្តែនៅពេល ដែលកងកម្លាំងបានទៅដល់​កន្លែង​កើត​ហេតុ បុរសវ័យកណ្ដាលរូបនេះ បានសម្លាប់ខ្លួនបាត់ទៅហើយ។

មេភូមិ លោក រ៉ូប៊ែរ ស៊ូល្ត៍ (Robert Schultz) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនដែលឃើញឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងទ្រង់ទ្រាយបែបនេះទេ។ នៅក្នុងភូមិដ៏តូចនោះ យើងមានភាពស្រយ៉ុតស្រយ៉ង់យ៉ាងខ្លាំង​ជាមួយនឹងហេតុការណ៍នេះ។ សមាជិកក្នុងភូមិ សុទ្ធសឹងជាបងប្អូនជាប់សាច់ឈាមគ្នាទាំងអស់។» ប៉ុន្តែ​ដោយ​ការស៊ើបអង្កេតកំពុងដំណើរការធ្វើនៅឡើយ លោក រ៉ូប៊ែរ មិនអាចពន្យល់ប្រាប់ ឲ្យបាន​លំអិត​ជាង​នេះ​បាន​ឡើយ។

តាមសារព័ត៌មានក្នុងតំបន់បានរាយការណ៍ឲ្យដឹងថា [...]

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

ករណីនេះ ត្រូវបានប្រព័ន្ធយុត្តិធម៌នៃទីក្រុងកេប៊ិច (Québec) ប្រទេសកាណាដា តាមដាននិងស៊ើបអង្កេត ដោយប្រើ​រយៈ​ពេលជិត១០ឆ្នាំមកហើយ។ ទីបំផុតទៅ នៅថ្ងៃចន្ទទី១៥ ខែកញ្ញាកន្លងទៅនេះ ចៅក្រម​សាលា​ក្ដីនៃទីក្រុង កេប៊ិច បានប្រកាសចោទប្រកាន់ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង ថាមាន​ទោសនៅក្នុងបទប្រព្រឹត្តិ​ជា​ច្រើន។ ចៅក្រម ប៉ាទ្រិក ហេលី (Patrick Healy) បានសង្ខេបនៅក្នុងសាល​ក្រម​សម្រេចនោះថា៖ «ជនជាប់ចោទ បាន​ទទួលនូវផលិតផលឧក្រិដ្ឋ នៃជំនួញគ្រឿងញៀន ដោយមិនត្រឹម​តែ​ស្ដុកទុក នូវផលិតផលទាំងនោះទេ តែថែមទាំង​បាន​លាងសំអាត នូវប្រាក់កខ្វក់ ដែលចេញពីផលិតផល​ទាំង​នោះ ជាបន្តបន្ទាប់មកផង»។

អ្នកស៊ើបអង្កេត បានរកឃើញថា ការផ្ទេរលាងសំអាតប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅ​ក្នុង​ប្រទេស​កូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក [...]

ធ្វើ​អាហារ​ពី​សាច់​ឆ្កែ​របស់​ស្ត្រី​ជា​គូរ​ស្នេហ៍​ខ្លួន រួច​យក​ទៅ​ឲ្យ​នាង​ទទួល​ទាន!

ធ្វើ​អាហារ​ពី​សាច់​ឆ្កែ​របស់​ស្ត្រី​ជា​គូរ​ស្នេហ៍​ខ្លួន រួច​យក​ទៅ​ឲ្យ​នាង​ទទួល​ទាន!

ជាបទល្មើសដ៏ប្លែកមួយទៀត ដែលបានកើតឡើង នៅលើលោកយើងនេះ។ លោក រ៉ៃអាន វ័ធើផូល (Ryan Watenpaugh) អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័នី អាយុ៣៤ឆ្នាំ ដែលពោរពេញទៅដោយទេពកោសល្យ ខាងចំអិន​អាហារនោះ មិនបានយកភាពប៉ិនប្រសព្វនេះ មកបម្រើផ្គាប់ផ្គុនស្ត្រីជាគូរស្នេហ៍ រស់នៅក្នុងផ្ទះជាមួយគ្នាទេ។ តែបានបង្កើតស្នាដៃដ៏ពិសេសមួយ ដោយយកសាច់សត្វឆ្កែ ដែលចិញ្ចឹមស្រឡាញ់ដោយស្ត្រីគូរស្នេហ៍ យក​មក​ធ្វើជាអាហារពេលល្ងាច ឲ្យនាងទទួលទានទៅវិញ។

បុរសនេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ ដោយនគរបាលក្រុង រ៉េដឌីញ (Redding) បន្ទាប់ពីស្ត្រីជាគូរ​ស្នេហ៍​បានដាក់ពាក្យបណ្ដឹង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់កងកម្លាំងនគរបាល បានសរសេរ​ឲ្យដឹងថា ស្ត្រីវ័យក្មេងដែលរស់នៅ ជាគូកំណាន់ល្អូកល្អើន ជាច្រើនឆ្នាំមកហើយ បានអះអាងពីភាពរងគ្រោះ ដោយ​ការទះ​តប់​មិន​ឈប់ឈរ ពីជនសង្ស័យ រ៉ៃអាន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នាងបញ្ជាក់ថា [...]

ឆ្កែ​ដែល​ធំ​ជាង​គេក្នុង​លោក​ បាន​ស្លាប់​ហើយ... (vdo)

សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃ​សុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌​ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។

ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុក​នូវ​ភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...

ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេស​នៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕