បុរស​ម្នាក់ បាន​រក្សា​សាក​សព​សត្វ​ឆ្មារ ៥០ក្បាល បង្កក​ក្នុង​ទូរ​ទឹក​កក

ខណៈពេល ដែលបានចូលទៅឃាត់ខ្លួនបុរសម្នាក់ ពីបទបានរក្សាទុក នូវសម្ភារៈអាសអាភាសទៅលើអនិតិជន កង​កម្លាំង​នគរបាលនៃរដ្ឋផ្លរីដ (Floride) បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយបានរកឃើញ នូវ​សាកសព​សត្វ​ឆ្មារ ប្រមាណ​ជា​៥០​ក្បាល ត្រូវ​បាន​រក្សា​ទុក​ឲ្យ​កក នៅក្នុងទូរទឹកកកជាច្រើន នៅក្នុងផ្ទះបុរសនោះ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 13, 2014
  • ប្រធានបទ: ចម្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ឌច វ៉េស្កុត (Doug Westcott) អាយុ៥៥ឆ្នាំ បានចិញ្ចឹមឆ្មារប្រមាណជា៣៥ក្បាល រស់យ៉ាងរហង់​នៅ​ក្នុងផ្ទះ តែបានបង្កឲ្យមានក្លិននិងរោមឆ្មារ ធ្វើឲ្យទ្រាំមិនបាន រហូតដល់ភ្នាក់ងារនគរបាលនៃក្រុង ប៉ាល់ប៊េច (Palm Beach) ដែលស្ថិតនៅក្នុងផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក ត្រូវពាក់របាំងការពារមាត់ និងច្រមុះ​ដើម្បី​ធ្វើអន្តរាគមន៍ ពេលចូលទៅក្នុងគេហដ្ឋានរបស់លោក វ៉េស្កុត កាលពីថ្ងៃពុធទី១០​ ខែកញ្ញា កន្លងទៅ។ នេះ​បើ​តាមរបាយការណ៍ របស់សារព័ត៌មានតំបន់ The Palm Beach Post។

សាកសពសត្វឆ្មារប្រមាណជា ៥០ក្បាល ត្រូវបានរក្សាទុកឲ្យកក នៅក្នុងទូរទឹកកកចំនួនបួនគ្រឿង នៅ​ក្នុង​ផ្ទះរបស់បុរសដែលគេទើបនឹងដឹង ពីជីវិតរបស់គាត់ក្នុងពេលនេះ។

អ្នករស់នៅក្បែរខាងរបស់លោក វ៉េស្កុត បានលើកឡើងចរិកលក្ខណៈរបស់លោក ថាមានភាពចម្លែក ចេញ​ដើរទៅខាងក្រៅដោយគ្មានពាក់អាវ ហើយបានសាកល្បងឲ្យអំណោយបន្ដិចបន្តួច ទៅឲ្យកុមារៗ។ បើតាម​អ្នកជិតខាងដដែល បាននិយាយទៀតថា ក្លិនដ៏អាក្រក់ពិបាកទ្រាំ បានភាយចេញពីផ្ទះលោក វ៉េស្កុត ហើយ​ពួកគេបានបានឃើញសត្វឆ្មារជាច្រើន បានចេញចូលផ្ទះបុរសនេះ យ៉ាងសេរី។

អ្នកទទួលខុសត្រូវមួយរូប មកពីអង្គការក្នុងតំបន់ ជំនាញខាងការគាំពារសត្វ បានពន្យល់ថា លោក ឌច វ៉េស្កុត បានបដិសេធមិនចាកចោល ឆ្មាររបស់គាត់ទាំងជាង៣០ក្បាលនេះទេ ទោះក្រុមនគរបាលបាន​កំហិត​យ៉ាង​ណា​ក៏ដោយ។ តែចៅក្រមមួយរូប នឹងត្រូវធ្វើការកាត់​សេចក្ដី ពី​អនាគត​របស់​ពួកសត្វឆ្មារនៅរស់ទាំង​នោះ នៅ​ក្នុង​រវាង​៣០ថ្ងៃខាងមុខ។

អ្នកទទួលខុសត្រូវរូបនេះ បាននិយាយថា គេគួរតែធ្វើកោសល្យវិច្ឆ័យ ទៅលើសាកសពសត្វឆ្មារទាំងនោះ តែ​ដោយសារអង្គការលោក មិនមានថវិកាគ្រប់គ្រាន់ ការវិភាគដើម្បីចង់ដឹងពីមូលហេតុ នៃការស្លាប់​របស់​ពួក​សត្វ​ឆ្មារ អាចធ្វើបានត្រឹមតែ២ទៅ៣ក្បាលប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...