បេក្ខជនក្នុង«ពេញចិត្តអត់» មិនត្រឹមច្រៀងដូចទេ តែមានសម្លេងស្អកដូចខេមទៀត
ប្រិយមិត្ត ក៏ដូចជាគណកម្មាការក្នុងកម្មវិធី «ពេញចិត្តអត់?» របស់ទូរទស្សន៍ម៉ាយធីវី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបេក្ខជនម្នាក់ បានបង្ហើបសំនៀង ជាមួយបទចម្រៀង ដែលមានចំណងជើងថា «ទឹកក្នែកក្មេងពាល» ដែលជាសំនៀងដើម របស់តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើល គឺដោយសារតែបេក្ខជនរូបនេះបង្ហើរសំនៀរ ស្ទើតែដូចម្ចាស់ដើមបេះបិទ ហើយជាពិសេសជាងនេះ គឺបេក្ខជន ថែមទាំងមានសម្លេងស្អកដូច ខេម ថែមទៀតផង។
យុវជនដែលមានសម្លេងស្អករូបនេះ មានឈ្មោះថា ងួន ស៊ីថេង។ ទាំងសម្លេង និងការនិយាយស្តីរបស់ ស៊ីថេង ប្រសិនបើប្រិយមិត្ត មិនបានឃើញមុខផ្ទាល់ទេនោះ ប្រាកដជាមានការភ័ន្តច្រលំជាក់ជាមិនខាន។ បេក្ខជនរូបនេះ ត្រូវបានគេប្រសិទ្ធនាមថា ខេមទី២។ បទចម្រៀងស្ទើតែទាំងអស់ របស់តារាចម្រៀង ខេម ត្រូវបានលោក ងួន ស៊ីថេង ចេះចាំ និងច្រៀងបាន ស្ទើតែទាំងអស់។
ស៊ីថេង បាននិយាយថា សម្លេងស្អកនេះ [...]