អាត់ ធន់៖ តុលាការគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់
លោក អាត់ ធន់ បានអះអាងថា ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ មកលើរូបលោក គ្រាន់តែជាចោទប្រកាន់ ដែលចេះស្មានទៅៗ ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឱ្យច្បាស់លាស់នោះទេ។
សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះ ក្រោយការកោះហៅទៅសាកសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានបញ្ជាក់ថា ចៅក្រមសាលាដំបូង ដែលបន្តការសាកសួបបន្ថែម មកលើរូបលោកពាក់ព័ន្ធនឹងករណីបណ្តឹងរបស់កម្មករ និងចៅកែរោងចក្រអេសអិល ដែលចោទរូបលោកថា បានញុះញង់ឱ្យមានអំពើហិង្សាកើតឡើង [...]