កិច្ចប្រជុំ​ថ្មី ស្តី​​ពី​​ប្រាក់​ឈ្នួល​អប្បបរិមា​​កម្មករ សម្រេច​លទ្ធផល​៥​ចំណុច

ក្រោយពីកិច្ចប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករនៅព្រឹកនេះ តំណាងត្រីភាគី បានសម្រេចនូវលទ្ធផល៥ចំណុច។ ភាគី​ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានលើកឡើងថា ចំណុចទាំង៥នេះ ជាយន្តការក្នុងការ​ដោះស្រាយបញ្ហា​ប្រាក់ខែ​កម្មករក្នុងវិស័យកាត់ដេរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីកិច្ចប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករនៅព្រឹកនេះ តំណាងត្រីភាគី បានសម្រេចនូវលទ្ធផល៥ចំណុច។ ភាគី​ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានលើកឡើងថា ចំណុចទាំង៥នេះ  ជាយន្តការក្នុងការ​ដោះស្រាយបញ្ហា​ប្រាក់ខែ​កម្មករក្នុងវិស័យកាត់ដេរ។


កិច្ចប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករ នៅទីស្ដីការក្រសួងការងារ។ (រូបថត MONOROOM.info/ S.Tith)

ប្រាក់ខែអប្បរមា - ក្រោមការសម្រមសម្រួលផ្ទាល់ ពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  កិច្ចប្រជុំស្តីពីប្រាក់ខែកម្មករ ព្រឹកថ្ងៃទី១៦ ខែមិថុនា នៅទីស្ដីការក្រសួងការងារ នៃគណៈកម្មការប្រឹក្សាការងារ (LAC) ត្រីភាគីនេះ បានសម្រេចលទ្ធផល៥ចំណុចដូចខាងក្រោម៖

១. សម្រេចជាឯកច្ឆន្ទទទួលយកលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិកាលពីថ្ងៃទី២៤- ២៥ ខែ​មេសា ឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ។

២.​ សម្រេចជាឯកច្ឆន្ទទទួលយកវិធីសាស្ត្រ នៃការអនុម័តសេចក្តីព្រាងសម្រេច របស់គណៈកម្មការប្រឹក្សាការងារ ដោយបន្តយន្តការកុងសង់ស៊ីស។ ក្នុងករណីមិនមានកុងសង់ស៊ីស លើចំណុចណាមួយចំនួន២ដង ក្នុងកិច្ចប្រជុំពីរ​ផ្សេងគ្នានោះ ត្រូវអនុវត្តយកយន្តការសម្លេងភាគច្រើន តាមរយៈការបោះឆ្នោតដោយសម្ងាត់ នាកិច្ចប្រជុំលើកទី២​នោះ។

៣. កំណត់យកត្រឹមត្រីមាសទី៣ នៃឆ្នាំនីមួយៗ ជាការចាប់ផ្តើមពិភាក្សា និងសិក្សាស្រាវជ្រាវលើស្ថានភាព​ប្រាក់​ឈ្នួល​អប្បមារ ដើម្បីលើកជាយោបល់ជូនកិច្ចប្រជុំពេញអង្ គរបស់គណៈកម្មការប្រឹក្សាការងារ ពិនិត្យ​សម្រេច​យ៉ាង​យូរ​នៅ​ចុងត្រីមាសទី៣ នៃឆ្នាំនោះ។ គណៈកម្មការប្រឹក្សាការងារ និងបើកកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤ បន្ត​ទៀត​ដើម្បីពិភាក្សាបញ្ហាប្រាក់ឈ្នួលអប្បរមា។

៤. កំណត់យកដើមត្រីមាសទី៤ នៃឆ្នាំនីមួយៗ ដើម្បីចេញប្រកាសស្តីពីប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំបន្ទាប់ ដោយ​ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា នៃឆ្នាំបន្ទាប់ដើម្បីទុករយៈពេល៣ខែ ជូនភាគីត្រៀមអនុវត្ត។

៥. សម្រេចជាឯកច្ឆន្ទ ប្រកាន់យកនូវទស្សនៈសាមគ្គី រូបរួមការពារផលប្រយោជន៍រួម និងការជជែកពិភាក្សាដោយ​ន័យស្ថាបនា និងគោលការណ៍ឈ្នះឈ្នះ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ថា លោកយល់ថាលទ្ធផលព្រឹកនេះល្អ ដោយសារ​តែ​មានការកំណត់នូវយន្តការមួយច្បាស់លាស់សម្រាប់ការអនុវត្ត ឬក៏ការកំណត់ប្រាក់ឈ្នួលនេះ ដែលកាល​ពីមុន​ចេះ​តែកំណត់ចង់ឡើងៗ ចង់ចុះក៏ចុះ។

លោកបន្តថា៖ «ការកំណត់នេះ ល្អព្រោះថា ទី១ ប្រាក់ឈ្នួលកម្មករឡើងជារៀងរាល់ឆ្នាំ ទី២. ពាក់ព័ន្ធនឹងការតម្លើង​ប្រាក់ឈ្នួលនេះ គឺយើងយោងទៅលើស្ថានភាពជីវភាពរស់នៅ របស់កម្មករ សេដ្ឋកិច្ច និងសង្គម មិនអាចយោង​ទៅលើស្ថានភាពតែមួយបានទេ។ ហើយមួយទៀត ការកំណត់របស់ក្រុមប្រឹក្សាការងារ កាលមុនគេ​កំណត់​ដោយ​លើកដៃប្រជុំ អ្នកណាយល់ព្រមមិនយល់ព្រមក៏អត់ តែឥលូវនេះ គឺថាមុននឹងប្រជុំសម្រេចមានន័យថា ត្រូវមាន​គណកម្មការបច្ចេកទេសមួយត្រូវបានបង្កើតឡើង​ដោយមានការសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ ហើយដាក់​ជូន​ទៅក្រុមប្រឹក្សាការងារយ៉ាងហោចណាស់ឱ្យបានមួយខែ។»

សូមជម្រាបជូនថា គណៈកម្មការប្រឹក្សាការងារ (LAC) ត្រីភាគី រួមមាន ខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​សមាគម​រោងចក្រកាត់ដេរ និង តំណាងសម្ព័ន្ឋសហជីពកម្មករកាត់ដេរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...