សុភ័ណ្ឌ ឡារី ចេញមុខជាថ្មីលើទូរទស្សន៍ ក្រោយការចរចានយោបាយ
តារា - លោក សុភ័ណ្ឌ ឡារី ដែលជាតារាសម្តែង ដែលល្បីមួយរូបនៅកម្ពុជា ដែលត្រូវបានផលិតកម្ម ក៏ដូចជាស្ថានីយ៍ទូរទស្សន៍មួយចំនួនក្នុងស្រុក បញ្ឈប់មិនឱ្យឡើយសម្តែង ក្នុងអំឡុងពេលដែលលោកបានចូលរួមហែរបក្ស និងក្នុងអំឡុងពេលដែលនយោបាយនៅក្នុងប្រទេស កំពុងជាប់គាំង។
ទើបតែក្នុងសប្តាហ៍នេះ ក្នុងកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេនបើគ ក្នុងទូរទស្សន៍ស៊ីធីអិន វត្តមានរបស់តារារូបនេះលេចសារជាថ្មី។ ការដែលវត្តមានរបស់តារារូបនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ខាងលើ ហៅឱ្យចូលលេងក្នុងកម្មវិធីខាងលើនេះ គេប្រាកដណាស់ថា មានជាប់ទាក់ទងនឹងហេតុផលនយោបាយ។ នោះគឺ បន្ទាប់ពីគណបក្សទាំងពីរ បានចរចាត្រូវគ្នាវិញ កាលពីថ្ងៃទី២២ ខែកក្កដាថ្មីៗនេះ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃ។
កន្លងមកតារាសម្តែង ដែលអតីតជាកម្មករសំណង់រូបនេះ ធ្លាប់បានប្រាប់ទស្សនាវដ្ដី