សុភ័ណ្ឌ ឡារី ចេញ​មុខ​ជា​ថ្មី​លើ​ទូរទស្សន៍ ក្រោយ​ការ​ចរចា​នយោបាយ

ក្រោយពីគណបក្សជាប់ឆ្នោតទាំងពីរ ចរចាត្រូវគ្នា ដើម្បីរកដំណោះស្រាយ ពីភាពជាប់គាំងនយោបាយនោះ លោក សោភ័ណ្ឌ ឡារី ដែលត្រូវបានគេបញ្ឈប់ មិនឱ្យសម្តែងអស់មួយរយៈ ក្នុងពេលដែលលោក បានបញ្ចេញសកម្មភាព​យ៉ាងគគ្រឹកគគ្រេង ជាមួយគណបក្សសង្រ្គោះជាតិនោះ ឥលូវនេះលោកត្រូវ​បានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ អនុញ្ញាត​ឱ្យបង្ហាញខ្លួនជាថ្មី នៅលើកញ្ចក់ទូរទស្សន៍វិញដែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារា - លោក សុភ័ណ្ឌ ឡារី ដែលជាតារាសម្តែង ដែលល្បីមួយរូបនៅកម្ពុជា ដែលត្រូវបានផលិតកម្ម ក៏ដូចជា​ស្ថានីយ៍ទូរទស្សន៍មួយចំនួនក្នុងស្រុក បញ្ឈប់មិនឱ្យឡើយសម្តែង ក្នុងអំឡុងពេលដែលលោកបានចូលរួមហែរបក្ស និងក្នុងអំឡុងពេលដែលនយោបាយនៅក្នុងប្រទេស កំពុងជាប់គាំង។

ទើបតែក្នុងសប្តាហ៍នេះ ក្នុងកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេនបើគ ក្នុងទូរទស្សន៍ស៊ីធីអិន វត្តមានរបស់តារារូបនេះ​លេចសារជាថ្មី។ ការដែលវត្តមានរបស់តារារូបនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ខាងលើ ហៅឱ្យចូលលេងក្នុងកម្មវិធី​ខាងលើនេះ គេប្រាកដណាស់ថា មានជាប់ទាក់ទងនឹងហេតុផលនយោបាយ។ នោះគឺ បន្ទាប់ពីគណបក្សទាំងពីរ បាន​ចរចាត្រូវគ្នាវិញ កាលពីថ្ងៃទី២២ ខែកក្កដាថ្មីៗនេះ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃ។

កន្លងមកតារាសម្តែង ដែលអតីតជាកម្មករសំណង់រូបនេះ ធ្លាប់បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា «តាំងពី​បាន​ចូលរួមហែរក្បួន ជាមួយគណបក្សសង្រ្គោះជាតិមក គេបានបញ្ឈប់ការសម្តែងរបស់ខ្ញុំ មួយសារហើយ។ ហើយកាល​ពី២អាទិត្យមុន គេបានចេញក្រដាសមួយមក គេហាមខ្ញុំម្តងទៀត ជាមួយនឹងសិស្សប្អូនជាសិល្បៈករ៦នាក់ទៀត។»

ជាមួយនឹងការថ្លែងអំណរគុណ តាមបណ្ដាញសង្គម ទៅដល់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និងម៉ាយធីវី ដែលបានហៅ​ខ្លួន ឱ្យបានឡើងធ្វើជាតារាកិត្តិយសសារជាថ្មី លោក សុភ័ណ្ឌ ឡារី បានបន្តក្ដីសង្ឃឹមទៀតថា ស្ថានីយ៍​ទូរទស្សន៍​ដ៏ទៃ នឹងប្រកាន់យកភាពយុត្តិធម៌ ជាពិសេសនោះមិនរើសអើងខាងផ្នែកនយោបាយនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ សម្រាប់តារារូបនេះ លោកបានថ្លែងដោយមោទនភាពថា លោកមិនខ្លាចការគាំរាមកំហែង ពីអ្នកមានអំណាចណា​ម្នាក់​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...