ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីជាអមតៈ បើតាម CPP
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជាប់ឆ្នោត កាលពីថ្ងៃសៅរ៍ ជាប្រធានគណបក្សប្រជាជនកម្ពុជានោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់ឲ្យដឹងសារជាថ្មី ពីជំហរជាឱឡារិកថា លោក ហ៊ុន សែន នៅតែបន្តធ្វើ ជានាយករដ្ឋមន្រ្តីដដែល និងជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិក្រោយៗទៀត។
បើមានពាក្យចចាមអារ៉ាម...
សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា «ក៏មានលេចឭ ពាក្យចចាមអារ៉ាមបំពុល ក្នុងសាធារណមតិថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងឈប់ធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ»។
ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ [...]