វីដេអូ​ទាក់ទង​នឹង​សំនុំ​រឿង​កូន ឌួង ងៀប ទះ​កំភ្លៀង​កូន ទ្រី​ ភាព

ហេតុការណ៍ យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ដែល​ជាកូនប្រុស របស់លោកឧកញ៉ា ឌួង ងៀប និង​ត្រូវ​បាន​ចោទ​ប្រកាន់ ថាបានបង្ករហិង្សា ទៅលើយុវជនម្នាក់ទៀត ឈ្មោះ ទ្រី ដាលុច ដែលជាកូន របស់​លោកឧកញ៉ា ទ្រី ភាព នោះ ត្រូវ​បាន​ថត​ជាប់ ជា​ឯកសារ​វីដេអូ ជាច្រើន។ វីដេអូទាំងនោះ ត្រូវបានបង្ហោះផ្សាយ តៗគ្នា ពាសពេញបណ្ដាញសង្គម ដែលយើង​អាច​សរុប​មក មាន​ចំនួន​បី។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៤ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 15, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូទីមួយ៖ នៅក្នុងហាងចាក់​សាក់​មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដើមហេតុ​ដំបូង​ឡើយ កើត​ចេញ​ពីការសំលឹង មើលមុខគ្នា ទៅវិញទៅមក ទំនងជាបានប្រើក្រសែរភ្នែក ឌឺដងដាក់គ្នា ពីសំណាក់​យុវជន​ទាំងពីរនាក់។ នេះបើយោង តាមការបញ្ជាក់ពីអាជ្ញាធរ។ នៅក្នុងវីដេអូនេះ គេឃើញយុវជន ទ្រី ដាលុច បានដើរ​ចូល​ទៅ​រក យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬ​អាជ្រូក មុននឹងយុវជនកូនរបស់លោកឧកញ៉ា ឌួង ងៀប ស្ទុះទៅវាយតប់ និង​ទះ​កំភ្លៀង ជាច្រើនដង ទៅលើយុវជន​ កូនប្រុសរបស់លោកឧកញ៉ា ទ្រីភាព។

វីដេអូទីពីរ៖ នៅចំណុចមុខដើមពោធិ៍ ផ្លូវ​សុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ត្រូវបានឃាត់ខ្លួន ដោយកំលាំងអាវុធហត្ថ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមេសាដដែល ប៉ុន្មានម៉ោងក្រោយ បន្ទាប់​ពីយុវជននេះ បានជិះ​រថយន្ដ​ ចេញ​កន្លែង​កើតហេតុ។ នៅក្នុងវីដេអូ គេបានស្ដាប់ឮការជេរប្រទេចផ្ដាសារ ពី​សំណាក់​យុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬអាជ្រូក ទៅលើកងកម្លាំងមានសមត្ថកិច្ច យ៉ាងចាស់ដៃ។

វីដេអូទីបី៖ នៅក្នុងទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានី នារសៀលថ្ងៃទី១៤ ខែមេសា នៅពេលដែលកងរាជអាវុធហត្ថ ក្រោម​បញ្ជារបស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានបញ្ជូនយុវជន ឌួង ឧត្ដមឆវិន ហៅ ឌួង ឆាយ ឬ​អាជ្រូក ទៅកាន់តុលាការ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...