Posts by "ដារា រិទ្ធ"

សារព័ត៌មាន​វៀតណាម​ចាប់​អារម្មណ៍ លិខិត​ចំហរ​របស់ ផៃ ស៊ីផាន

សារព័ត៌មាន​វៀតណាម​ចាប់​អារម្មណ៍ លិខិត​ចំហរ​របស់ ផៃ ស៊ីផាន

សារព័ត៌មានផ្លូវការ របស់ប្រទេសវៀតណាម មិនតិចជាង៥ទេ ដែលបានផ្សាយពីលិខិតចំហរ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា។ ការផ្សាយរបស់​សារព័ត៌មាន​ផ្លូវការទាំងនោះ ត្រូវបានគេហទំព័រតូចជាច្រើនទៀត យកទៅចុះផ្សាយជាបន្តបន្ទាប់ បង្ក​ឥទ្ធិពល​ឲ្យលិខិតចំហរ របស់លោក ផៃ ស៊ីផាន មានកម្លាំងកាន់តែខ្លាំងឡើង។

សម្រាប់សារព័ត៌មានវៀតណាមទាំងនោះ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជាតែម្ដង មិន​មែន​ត្រឹមតែ ជាអ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីនោះទេ។ ដូចជាឃ្លាមួយនេះ «Phát ngôn viên Chính phủ Campuchia, ông Phay Siphan» ដែលសរសេរឡើង ដោយសារព័ត៌មាន «Vietnam Pus»។ សារព័ត៌មាន​ផ្លូវការមួយនេះ មិនបានស្រង់«លិខិតចំហរ» របស់លោក ផៃ [...]

វៀតណាម​ចាប់​ប្រធាន​អង្គការ​ម្នាក់​ឃុំ​មួយ​យប់ មុន​នឹង​ដោះ​លែង​នៅ​ព្រឹក​នេះ

វៀតណាម​ចាប់​ប្រធាន​អង្គការ​ម្នាក់​ឃុំ​មួយ​យប់ មុន​នឹង​ដោះ​លែង​នៅ​ព្រឹក​នេះ

មិនមែនជាស្ថានភាពប្រកាសអាសន្ន ឬស្ថានភាពសង្គ្រាមទេ តែបើគ្រាន់នរណាហ៊ានដើរ ទៅក្បែរបង្គោល​ព្រំដែន នឹងត្រូវអាជ្ញាធរ និងក្រុមពលរដ្ឋ នៃប្រទេសកុម្មុយនីសវៀតណាម ចាប់ឃុំដោយគ្មានរឿងអ្វីទាំងអស់។ ហើយករណី​នេះ ទើបនឹងកើតមានឡើង នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដានេះ ទៅលើជនជាតិកម្ពុជា ដែល​ជាប្រធានអង្គការ​ សង្គម​ស៊ីវិលមួយរូប។

លោក ផែន ប៊ុនធឿន ​ប្រធាន​អង្គការ​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ (C Rights) ត្រូវបានអាជ្ញាធរ និងពលរដ្ឋវៀតណាម ចាប់ឃុំខ្លួន អស់មួយយប់ បន្ទាប់ពីលោកបាន​នាំ​កុមារ និង​យុវជន​ប្រមាណ ៤០​នាក់ ចុះ​មើល​បង្គោល​ព្រំដែន​លេខ​២០៣ នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ជា​ទីតាំង​តែ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ និង​វៀតណាម បាន​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ នេះបើតាមការអះអាង របស់វិទ្យុអាស៊ី​សេរី ចេញផ្សាយជាខេមរភាសា នៅវេលាព្រឹកថ្ងៃអាទិត្យទី៥ ខែកក្កដានេះ។

[...]
ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបាន​ទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី២ ខែកក្កដា។

នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មាន​សរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់​ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង​(សេច)ក្ដី​ប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ [...]

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ប្រធានគណកម្មាធិការ​ប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បាន​ផ្ញើរ​​លិខិត​មួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការ​បង្ការ​ ឱ្យ​បាន​គ្រប់គ្រាន់ ​​ដើម្បី​​ការពារ​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ​នេះ​ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាម​​ជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។

លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យ​​ចាត់​វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ​ ដែលបានកើតឡើង [...]

ILO អបអរ​គណៈកម្មការ​អន្តរ​ក្រសួង អង្កេត​ឃាតកម្ម ជា វិជ្ជា

ILO អបអរ​គណៈកម្មការ​អន្តរ​ក្រសួង អង្កេត​ឃាតកម្ម ជា វិជ្ជា

អង្គការពលកម្មអន្តរជាតិ (ILO) រួមនឹងឧត្តមស្នងការ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ​កម្ពុជា (OHCHR Cambodia) បានស្វាគមន៍​ នៅ​ថ្ងៃសុក្រនេះ សេចក្ដីសម្រេច របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការពិសេស ដើម្បី​ស្វែង​រក​ជនដៃ​ដល់ ដែលបាន​សម្លាប់មេដឹកនាំសហជីព​លោក ជា វិជ្ជា និង​សហសេវិក​របស់​លោក ​២រូប ទៀត។​

នៅក្នុងសេចក្តីថ្លែងការណ៍​ ចេញរួមគ្នា បានឲ្យដឹង​ថា អង្គការអន្តរជាតិទាំងពីរ ស្វាគមន៍ការដែល​រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មការ​ ដើម្បីស៊ើបអង្កេតករណីឃាតកម្ម លើមេដឹកនាំសហជីពកម្មករ៣រូប ដែល​រួម​មាន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​ (FTU) ក៏ដូចជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី តំណាងសហជីពសេរីកម្មកររោងចក្រ (FTU) ។

សេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ដែលចុះថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...