Posts by "ដារា រិទ្ធ"

បាន គី-មូន និង ហ៊ុន សែន ឆ្លើយ​ឆ្លង​លិខិត​គ្នា​រឿង​ផែនទី​កម្ពុជា

បាន គី-មូន និង ហ៊ុន សែន ឆ្លើយ​ឆ្លង​លិខិត​គ្នា​រឿង​ផែនទី​កម្ពុជា

​លិខិតរបស់លោក បាន គី-មូន ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ សរសេរជាភាសាអង់គ្លេស ដែល​រដ្ឋាភិបាល បានបកប្រែជាខេមរភាសា ហើយបាន​ផ្សព្វផ្សាយ ​នៅ​យប់​ថ្ងៃទី​០៦ ខែសីហា​នេះ បានបញ្ជាក់ឲ្យដឹងថា ផែនទី​ប្រទេសកម្ពុជា ដែល​ផលិតឡើង​នៅ​ចន្លោះ ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ អង្គការសហប្រជាជាតិ រកមិនឃើញ​ទេ។ តែលោក បាន គី-មូន បានអះអាងថា មាន​ផែនទី​ដើមរបស់​កម្ពុជា​មួយចំនួន ដែល​អង្គការសហប្រជាជាតិ ព្រម​ឲ្យ​ប្រទេសកម្ពុជា​ខ្ចី ​ក្នុង​រយៈពេល​កំណត់​មួយ​ជាក់លាក់​។

នេះជាលិខិតលើកដំបូងហើយ របស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាផ្លូវការ ទៅនឹងការស្នើសុំខ្ចីផែនទីរបស់កម្ពុជា។ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ច្បាប់ ​ទៅ​លោក បាន គីមូន ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ខ្នាត ១/១០០០០០ ដែល​តម្កល់​នៅ​អង្គការ​ប្រជាជាតិ ដោយ​អះអាង​ថា​យក​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ [...]

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បន្ទាប់ពីដាក់ឃុំសកម្មជនប្រឆាំង ទាំង១១នាក់ឡើងវិញ និងនៅក្រោយពេលមិន​ដល់ ២៤​ម៉ោង នៃការថ្លែងជា​សាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាស​តាម​ចាប់​ខ្លួន ​អ្នក​ជាប់ពាក់ព័ន្ធបន្ថែម ​ក្នុង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤នោះ​ សកម្មជនបី​នាក់ ពីក្នុងចំណោម៥នាក់ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ និងត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម នៅថ្ងៃទី៥ ខែសីហានេះ។ សកម្មជនទាំងបីនាក់នោះ មានលោក គឹម ហួរ អាយុ២៨ឆ្នាំ លោក រឿន ចិត្រា អាយុ៣៣ឆ្នាំ និងលោក យា ថុង អាយុ២៧ឆ្នាំ។

កាលពីថ្ងៃចន្ទ ​លោក​ ហ៊ុន សែន​ បាន​បញ្ជាឲ្យ​អាជ្ញាធរ​ តាម​ចាប់​ខ្លួនជន ​ដែលពាក់ព័ន្ធនឹង​អំពើ​ហិង្សា​ ដើម្បីយក​មកផ្ដន្ទាទោស។ លោកនាយករដ្ឋមន្ត្រី [...]

ដាក់​ច្រវាក់​ជើង​ក្មួយ​ស្រី ព្រោះ​មិន​ព្រម​ដេក​ជា​មួយ​ភ្ញៀវ​របស់​ខ្លួន

ដាក់​ច្រវាក់​ជើង​ក្មួយ​ស្រី ព្រោះ​មិន​ព្រម​ដេក​ជា​មួយ​ភ្ញៀវ​របស់​ខ្លួន

នៅមួយឆ្នាំចុងក្រោយនេះ កុមារី ជ.ណ.រ ដែលទើបតែមានអាយុ១៣ឆ្នាំ បានឆ្លងកាត់ នូវពេលវេលា ដ៏ខ្លោចផ្សារ​មួយ។ នោះគឺការរងគ្រោះ ដែលនាងតូចកំព្រា ត្រូវបានម្ដាយមីងរបស់នាង នាំឲ្យទៅរួមភេទ ជាមួយបុរស​ចំណាស់​៣៦ឆ្នាំម្នាក់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ។ នៅរយៈពេលចុងក្រោយនេះ ម្ដាយមីងអប្រិយមានបំណង​​ធ្វើ​រឿង​នេះ ឡើងសារជាថ្មីទៀត តែត្រូវបានកុមារី ជ.ណ.រ  បដិសេធមិនព្រម ហើយបង្កការខឹងក្រេវក្រោធ ដល់​ម្ដាយ​មីង រហូត​យកច្រវ៉ាក់ មកដាក់លើជើងនាងតូចទាំងពីរ ជាច្រើនដង។ នេះជាការថ្លែងបញ្ជាក់ របស់មន្ត្រី​ទទួល​ខុស​ត្រូវ របស់​ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាល រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។

នាយការិយាល័យ លោក កែវ ធា បានថ្លែងថា កាលពីរសៀលថ្ងៃទី៣ ខែសីហាម្សិលម៉ិញ ក្រុមអាជ្ញាធរ ដោយ​មានការឯកភាព ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានចុះធ្វើការចាប់ខ្លួន ស្ត្រីជាម្តាយមីង២នាក់ [...]

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

លោក ហ៊ុន សែន បានថ្លែងអះអាងថា បើប្រទេសបារាំង ប្រទេសអង់គ្លេស និង UN មិនព្រមឲ្យកម្ពុជាខ្ចីផែនទី នោះរដ្ឋាភិបាលរបស់លោក គ្រោងនឹងចាយប្រាក់ ប្រមាណជា៥លានដុល្លារ ដើម្បីបញ្ជូនអ្នកជំនាញ​កិច្ចការ​ព្រំដែន គ្រប់និន្នាការនយោបាយ ទៅត្រួតពិនិត្យផែនទី ដែលតម្កល់នៅទីនោះវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ ដែល​ជាស្ពានឆ្លងកាត់ ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ក្នុងព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីចាស់វស្សា របស់កម្ពុជា បានពន្យល់ថា៖ «បើអង្គការសហប្រជាជាតិ មិនអនុញ្ញាតឲ្យនាំផែនទី​ចេញ យើងក៏សុខចិត្ត (ចាត់)តាំងប្រតិភូទៅទីនោះវិញ ដោយនាំទៅ ទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់​ពាក់ព័ន្ធ ដូចជារាជបណ្ឌិត្យសភា ឬក៏គណបក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្ត ចេញលុយថ្លៃ​កាប៉ាល់ហោះ ថ្លៃអូតែល [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...