Posts by "ដារា រិទ្ធ"

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ វេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាម​ការ​បញ្ជាក់ របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលត្រូវបានស្រង់​សម្ដី​ដោយ​សារព័ត៌មាន ក្នុងស្រុក។

លោក យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់កម្ពុជា លោក មាលតី អាចនឹងត្រូវឃាត់​ទុក ក្នុងរយៈពេល​៤៨ម៉ោង មុននឹងបញ្ជូនខ្លួន ទៅកាន់តុលាការ។ លោក​ទេសរដ្ឋមន្ត្រី​ ដែលទទួលបន្ទុក​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​រូបនេះ បាន​ថ្លែងឲ្យដឹងថា លោក​ អាំង មាលតី ​ត្រូវ​បាន​អង្គភាព​លោក​រក​ឃើញ ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​នីតិក្រម ដែល​ជា​បទល្មើស​អំពើពុករលួយ។

ប៉ុន្តែប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបានអះអាងថា តើនឹងត្រូវបញ្ជូនខ្លួនលោក អាំង មាលតី ទៅកាន់​តុលាការ​នៅ​ពេលណា ឬ​យ៉ាងណានោះឡើយ ដោយលោកគ្រាន់តែថ្លែងថា [...]

យុទ្ធនាការ​ប្រមាញ់ ហុង សុខហួរ ពី​បទ​«ក្បត់​ជាតិ»​របស់ ហ៊ុន សែន

យុទ្ធនាការ​ប្រមាញ់ ហុង សុខហួរ ពី​បទ​«ក្បត់​ជាតិ»​របស់ ហ៊ុន សែន

«អំបាញ់ម៉ិញ រដ្ឋមន្ត្រីយុត្តិធម៌ក៏ចេញ មេប៉ូលីសក៏ចេញ។ កំពុងតែសកម្ម នៅខាងក្រៅ។» នេះជាការថ្លែង​ខ្លាំងៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញឲ្យដឹង ពីយុទ្ធនាការបានចាប់ផ្ដើមហើយ ក្នុងការតាម​ប្រមាញ់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ពីបទ«ក្បត់ជាតិ»។ ការថ្លែង​ឡើង​នេះ បានធ្វើឡើង ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU នៅវិទ្យាស្ថានជាតិអប់រំ នា​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។

លោក ហ៊ុន សែន បានចោទលោក ហុង​ សុខហួរ ដែលជាមន្ត្រីទទួលបន្ទុកខាងព្រំដែន របស់គណបក្ស​សង្គ្រោះ​ជាតិ ថាបានក្លែងសន្ធិសញ្ញា ស្តីពីព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលបានចុះហត្ថលេខា នៅពេលនោះ ដោយលោក ហេង សំរិន អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង​លោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាយករដ្ឋមន្ត្រីបីទសវត្សន៍កម្ពុជា [...]

កូន​ប្រសារ​មេ​គុក​ វាយ​នគរបាល​ស្ត្រី នៅ​សៀមរាប៖ លុយ​ឬ​ច្បាប់?

កូន​ប្រសារ​មេ​គុក​ វាយ​នគរបាល​ស្ត្រី នៅ​សៀមរាប៖ លុយ​ឬ​ច្បាប់?

លុយ ឬច្បាប់? ចម្លើយមានតែមួយទេ នៅពេលនេះ គឺច្បាប់ ដោយសារតែ ក្រុមអាជ្ញាធរខេត្តសៀមរាប បាន​បញ្ជូនខ្លួនបុរសម្នាក់ ជាកូនប្រសារ​ប្រធាន​ពន្ធនាគារ​ខេត្តនេះ ឈ្មោះ លឹម ស្នេហ៍គំនិត ទៅកាន់តុលាការ កាល​ពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហានេះដើម្បីចាត់វិធានការ ទាក់ទងនឹងករណី​ប្រើអំពើហិង្សា​វាយតប់ ទៅលើភ្នាក់ងារ​នគរបាលចរាចណ៍ ជាស្ត្រីមួយរូប។ ប៉ុន្តែនៅមុននិយាយពីច្បាប់ ការសម្របសម្រួល ផ្នែកលុយកាក់មួយ ទំនង​ជាត្រូវបានធ្វើឡើង រួចហើយ។ នេះបើតាមការអះអាង របស់ជនសង្ស័យខ្លួនឯង កាលពីថ្ងៃទី៦ ខែសីហា​កន្លង​មក។

ស្រង់សម្ដីដោយទូរទស្សន៍​ក្នុងស្រុកមួយ ឈ្មោះ បាយ័ន ជនសង្ស័យ លឹម ស្នេហ៍គំនិត បានអះអាងថា លោក​បានព្រមព្រៀង បង់ថ្លៃជំងឺចិត្ត ដល់ភ្នាក់ងារនគរបាល ជាស្ត្រីនោះ ចំនួន៥០០ដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែ​សីហា ដើម្បីលុបលាងកំហុស ដែលខ្លួនបានប្រព្រឹត្តិ កាលពីថ្ងៃទី៤ ខែសីហា (មុនពីរថ្ងៃ) ទៅលើនាង ខណៈ​នាងកំពុងបំពេញតួនាទី [...]

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ [...]

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ភ្លាមៗ បន្ទាប់ពីទទួលបានលិខិតអះអាង របស់លោកអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ ថាបាន​សម្រេច ឲ្យកម្ពុជាខ្ចីផែនទីមួយចំនួននោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត គណៈ​កម្មការចំពោះកិច្ចមួយ «សម្រាប់សម្រប​សម្រួល ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី» នោះទៀតផង។

គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងយប់ថ្ងៃ ០៦ ខែសីហា ឆ្នាំ២០១៥នេះ មានឧបនាយក​រដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និង លោក អ៉ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី ក្រសួង​រៀបចំ​ដែនដី ជាអនុប្រធាន ព្រមទាំងមន្រ្តីរដ្ឋាភិបាល មួយចំនួនទៀត ជាសមាជិក៕


» សូមអានសេចក្ដីសម្រេចនេះដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...