Posts by "ដារា រិទ្ធ"

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួ​លេខ​ផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោល​ព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ដំណើរ​របស់​ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និង​ដំណើរ​កាត់​តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។

លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការ​ណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំ​បាន​ជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវ​អូស​បន្លាយ​ពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា [...]

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

មើលទៅ ការបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដូចជានៅមិនទាន់​ដាច់ស្រឡះ ពីលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា នៅ​ឡើយ។ មិនដាច់ស្រេច ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទើបនឹងលើកឡើង ថាការ​បណ្ដេញ​អ្នកសារព័ត៌មាន ចេញពីទីសាធារណៈ និងមិនឲ្យអ្នកសារព័ត៌មាន ធ្វើការងាររបស់ខ្លួននោះ ជាការ​រំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន។

តែរឿងដែលសំខាន់នោះ នៅត្រង់សំដី របស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មានថា៖ «កន្លែងរដ្ឋសភា ជាកន្លែង​សាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ»។

ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ ចាំបាច់តម្រូវឲ្យលោក ឈាង វុន ដែលជាអ្នកដេញ អ្នកសារព័ត៌មាន​ចេញ ពីបរិវេណរដ្ឋសភានោះ សម្ដែងជាប្រតិកម្មភ្លាម។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ​នៅ​រដ្ឋសភា ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ លោក ឈាង វុន បានបញ្ជាក់​ថា រដ្ឋសភា​មិន​មែន​ជា [...]

ហ៊ុន សែន ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ពី​បារាំង អង់គ្លេស និង​អាមេរិក

ហ៊ុន សែន ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា ពី​បារាំង អង់គ្លេស និង​អាមេរិក

វិវាតព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង បានឈានមកដល់របត់ថ្មីមួយទៀត៖ នោះ គឺកម្ពុជា តាម​រយៈនាយករដ្ឋមន្ត្រី របស់ខ្លួន បានផ្ញើរលិខិត ទៅប្រទេសមហាអំណាច ចំនួន៣ មានសាធារណរដ្ឋ បារាំង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីស្នើសុំខ្ចីផែនទី នៃប្រទេសកម្ពុជា ដែលមាននៅក្នុងដៃ​មហា​អំណាច​ទាំងនោះ យកមកផ្ទៀងផ្ទាត់គ្នា។

នៅ​ថ្ងៃទី​១៥​កក្កដា​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បាន​សរសេរ​លិខិត​បី​ផ្សេងៗ​គ្នា ជូន​ទៅប្រធានាធិបតី​បារាំង ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ខ្នាត ១ លើ ១០០ ពាន់ ដើម្បី​ផ្ទៀងផ្ទាត់​ ទៅនឹង​ដំណើរការ​បោះបង្គោល ​កំណ​ត់​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​។

សូមបញ្ជាក់ជូនថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥​ កន្លងមក លោក ហ៊ុន សែន បានស្នើ​សុំ​ផែនទីនៃ​ប្រទេស​កម្ពុជានេះ [...]

កែម ឡី៖ យុទ្ធសាស្ត្រ​ទាំង៥ ​ដែល​​បក្ស​​កាន់​​អំណាច​ប្រើ​ ដើម្បី​​ផ្ដួល​​បក្ស​​ប្រឆាំង

កែម ឡី៖ យុទ្ធសាស្ត្រ​ទាំង៥ ​ដែល​​បក្ស​​កាន់​​អំណាច​ប្រើ​ ដើម្បី​​ផ្ដួល​​បក្ស​​ប្រឆាំង

នៅចំពោះការកាន់អំណាច ច្រើនសិបឆ្នាំ ដោយកណ្ដាប់ដៃដែក នៅក្នុងប្រទេសកម្ពុជា តើគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា អាចនៅមានរូបរាង នឹងចូលប្រកួតការបោះឆ្នោត នៅឆ្នាំ២០១៧ និង២០១៨ដែរឬទេ? គេពិបាកនឹងឆ្លើយបាន ទៅនឹងសំនួរនេះណាស់ បើយោងទៅលើយុទ្ធសាស្ត្រ ដែលគណបក្សកាន់អំណាច ធ្លាប់បានយកមកប្រើប្រាស់ ដើម្បីធ្វើការផ្ដួលគូប្រកួត ឲ្យដួល«បះជើង» ជារឿយៗ ក្នុងពេលកន្លងមក។

ខាងលើនេះជាចំណោទ និងចម្លើយ ដែលត្រូវបានលើកឡើង ដោយអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ខ្លួនលោក នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ ប៉ុន្តែយុទ្ធសាស្ត្រ របស់គណបក្សកាន់អំណាច មិន​មែន​ជាយុទ្ធសាស្ត្រ ធ្លាក់ពីលើមេឃ ដែលគេមើលមិនឃើញ ទាយមិនត្រូវនោះឡើយ។ លោក កែម ឡី បាន​មើល​ឃើញ យ៉ាងហោចនូវយុទ្ធសាស្ត្រចំនួន៥ ដែលគណបក្សកាន់អំណាច ធ្លាប់ផ្ដួលគូប្រកួតរបស់ខ្លួន រហូត​ដល់​គូប្រកួតខ្លះ ដួលផ្ញារជើង ងើបលែងរួច។ សូមតាមដាន ពីយុទ្ធសាស្ត្រចំនួនប្រាំទាំងស្រុង(*) [...]

សារព័ត៌មាន​វៀតណាម ផ្សាយ​​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​បិទ​​ទ្វា ទាក់​ទង​​នឹង​ព្រំដែន

សារព័ត៌មាន​វៀតណាម ផ្សាយ​​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​បិទ​​ទ្វា ទាក់​ទង​​នឹង​ព្រំដែន

បើខ្លឹមសារនៃកិច្ចប្រជុំដោយបិទទ្វា ស្ដីពីព្រំដែនកម្ពុជា-វៀតណាម សម្រាប់រយៈពេល៣ថ្ងៃ (​​៧-៩ កក្ដ​ដា) នៅ​កម្ពុជា មិនត្រូវបានប្រកាស ជាសាធារណៈ ឬដល់អ្នកសារព័ត៌មានកម្ពុជានោះ តែនៅប្រទេស​វៀតណាម​វិញ សារព័ត៌មានវៀតណាម បានដកស្រង់យក​ខ្លឹមសារ​សំខាន់ៗ ជាច្រើន ដែលសម្រេចចេញពី​អង្គ​ប្រជុំនេះ មក​ផ្សាយ​ពាសពេញប្រទេស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការដកស្រង់ និងបកប្រែខ្លឹមសារទាំងនោះ ក្រៅផ្លូវការ ដូចខាងក្រោម៖


​ភាគី​ទាំង​ពីរ បាន​ពិនិត្យទីតាំងព្រំប្រទល់ និង​បោះបង្គោលខណ្ឌសីមា ​លើដី​គោក រវាង​ប្រទេស​ទាំងពីរ រាប់ពី​ឆ្នាំ​២០០៦ មកទល់​បច្ចុប្បន្ននេះ ​បានលទ្ធផល​ប្រមាណជា ៩២០ គីឡូម៉ែត្រ នៃប្រវែង​ព្រំដែន​សរុប​ ដែលមាន​ប្រមាណ ១.១៣៧ គីឡូម៉ែត្រ [...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...