កែម ឡី៖ របបអាវខ្មៅបានរលត់បាត់ តែវប្បធម៌ដឹកនាំរបៀបអាវខ្មៅនៅបន្ត
នៅក្នុងរបបអាវខ្មៅមានទ្រឹស្តីថា អង្គការលើ ថ្នាក់លើ មេកងលើ ស្រេចតែមេកង ស្រេចតែសមមិត្តបង។ល។ ចុះបច្ចុប្បន្ន ពេលចាត់វិធានការម្តងៗ សម្លេងចេញពីសមត្ថកិច្ច មិនបានបញ្ជាក់ថា តាមមាត្រាណា? ច្បាប់ណា? គោលនយោបាយណា (ឬ)ទេ? គឺតាមបទបញ្ជាមេ តាមអនុសាសន៍ តាមការណែនាំពីថ្នាក់លើ មេបញ្ជា មេប្រាប់។ល។
សកម្មភាពមនុស្សធម៌ ជួយជនរងគ្រោះ របស់មន្រ្តីអង្គការសិទ្ធិមនុស្ស បើទោះជាពេលសង្រ្គាម ពេលប្រយុទ្ធនៅសមរភូមិ ក៏ត្រូវបានការការពារ ពីភាគីប្រយុទ្ធយ៉ាងម៉ត់ចត់ដែរ។ ហេតុអ្វីពួកគាត់ទាំងប្រាំនាក់ ត្រូវជាប់ពន្ធនាគារ? អ្នកមិនបានផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងប្រាំនាក់ទេ ប៉ុន្តែបែរជាវិនិយោគធនធាន និងកងកម្លាំងច្រើនលើសលុប លើអ្នកពាក់អាវខ្មៅទៅវិញ។
រដ្ឋាភិបាលបានចំណាយថវិកា និងធនធានច្រើនណាស់ លើការជ្រើសរើសកងកម្លាំង វិធានការបង្ក្រាប តែរដ្ឋមិនបានយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយមូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហាទេ។ [...]