Posts by "អ៊ុំ បូរី"

បក្ស​ប្រឆាំង​ថា​រដ្ឋាភិបាល​ខុស​ច្បាប់ តែ​ភាគី​បរទេស​នៅ​តែ​សហការ​ជា​មួយ

បក្ស​ប្រឆាំង​ថា​រដ្ឋាភិបាល​ខុស​ច្បាប់ តែ​ភាគី​បរទេស​នៅ​តែ​សហការ​ជា​មួយ

បើទោះជាគណបក្សសង្រ្គោះជាតិ បានធ្វើការចោទប្រកាន់យ៉ាងជាក់លាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលដែលបាន​បង្កើតឡើង ដោយខុសច្បាប់ និងបានអំពាវនាវម្តងហើយម្តងទៀត ស្នើសហគមអន្តរជាតិ កុំឲ្យទទួលស្គាល់ និងសហការ​ជាមួយរដ្ឋាភិបាលយ៉ាងក្តី ក៏ភាគីបរទេសទាំងនោះ ភាគច្រើន មានទាំងម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត នៅ​តែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលដដែល។ កិច្ចសហប្រតិបត្តិការណ៍ពីភាគីបរទេសនេះ ត្រូវបាន​គណបក្ស​សង្រ្គោះជាតិ ចាត់ទុកថា វាជាការចូលរួមរំលោភឆន្ទះប្រជាពលរដ្ឋកម្ពុជា ជាងពាក់កណ្តាលប្រទេស ដែលនៅតែមិនទាន់​ទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ [...]

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

សមភាពការងារ គឺជាបញ្ហាចម្បងមួយដែលកំពុងកើតមានឡើងក្នុងវិស័យការងារកម្ពុជា ហើយបញ្ហានេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត មានការព្រួយបារម្ភ និងបានយកចិត្តទុកដោះស្រាយ តាមរយៈការ​ជម្រុញឲ្យវិស័យឯកជន និងវិស័យសាធារណៈ ចូលរួមលើកកំពស់សមភាពការងារឲ្យបានប្រសើរឡើង ខណៈជនងាយ​រងគ្រោះមួយចំនួន មិនអាចទទួលបានសិទ្ធិស្មើរគ្នា នៅកន្លែងបំពេញការងាររបស់ពួកគេ។


លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយក្រមអនុវត្ត និងសៀវភៅ​មគ្គុទ្ទេសកសម្រាប់និយោជក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយ [...]

ហេតុអ្វី​ជប៉ុន​ផ្តល់​ជំនួយ​ច្រើន តែ​បោះ​ទុន​វិនិយោគ​តិច​នៅ​កម្ពុជា?

ហេតុអ្វី​ជប៉ុន​ផ្តល់​ជំនួយ​ច្រើន តែ​បោះ​ទុន​វិនិយោគ​តិច​នៅ​កម្ពុជា?

បើទោះជាប្រទេសជប៉ុន ជាប្រទេសមហាយក្សសេដ្ឋកិច្ចធំទី៣ នៅលើពិភពលោក និងធំទី២នៅទ្វីបអាស៊ី ហើយដែល​បាន​ផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ ឲ្យប្រទេសកម្ពុជាក៏ដោយ ក៏គេកត់សម្គាល់ឃើញថាប្រទេសនេះ ហាក់ដូចជានៅស្ទាក់ស្ទើរ​ក្នុងការដាក់ទុនវិនិយោគ ដែលមានតម្លៃខ្ពស់ច្រើនរយលានដុល្លារ និងមានរយៈពេលវែង ក្នុងប្រទេសកម្ពុជានៅឡើយ ខណៈប្រទេសចិន និងបណ្តាលប្រទេសមួយចំនួនទៀត បានសម្រេចដាក់ទុនវិនិយោគក្នុងតម្លៃ រាប់រយលានដុល្លារ លើ​ច្រើនវិស័យ និងមានរយៈពេលវែង ដោយគ្នានស្ទាក់ស្ទើរ។


ជំនួបកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ។ នៅកណ្ដាលគេ ជាអតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន។ (រូបថត Kyodo)

រាជធានីភ្នំពេញ - បញ្ហានេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចអះអាងថា [...]

ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់មហាបាតុកម្មអហិង្សា និងការដង្ហែញត្តិរួចមក ប្រធានកាកបាទ​ក្រហម​កម្ពុជា បានធ្វើការចោទប្រកាន់ចំៗថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិដែលកំពុងធ្វើ គឺជាការបោកប្រាស់ប្រជា​ពលរដ្ឋ ដើម្បីជាឈ្នាន់ឡើងទៅកាន់អំណាច ខណៈប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយទឹកជំនន់។ តែការចោទ​ប្រកាន់​នេះត្រូវបានគណបក្សសង្រ្គោះជាតិ លើកឡើងថា អ្វីដែលគណបក្សខ្លួនបានធ្វើ គឺស្របតាមគោលការណ៍ច្បាប់ និងលិទ្ធិ​ប្រជាធិបតេយ្យ ហើយបញ្ហាជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទុកឲ្យប្រជាពលរដ្ឋ និងសាធារណៈមតិជា​អ្នក​វាយតម្លៃ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់លោកនាយករដ្ឋមន្រ្តី [...]

ជាម យៀប៖ បក្ស​សង្រ្គោះ​ជាតិ​ថា​កម្ពុជា​កំពុង​អន្តរាយ ជា​ការ​បំបះ​បំបោរ

ជាម យៀប៖ បក្ស​សង្រ្គោះ​ជាតិ​ថា​កម្ពុជា​កំពុង​អន្តរាយ ជា​ការ​បំបះ​បំបោរ

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការអំពាវនាវត្រង់ៗ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគណបក្សគ្រប់គ្រងអំណាចនោះ ឲ្យត្រឡប់មកគាំទ្រគណបក្សសង្រ្គោះជាតិវិញ ដោយលើកហេតុផលថាដើម្បីសង្រ្គោះជាតិ ព្រោះកម្ពុជាបច្ចុប្បកំពុងស្ថិតនៅក្នុងស្ថានភាពអន្តរាយ។ តែគណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់គណបក្សគណបក្សសង្រ្គោះជាតិ ថាជាចេតនាបំបះបំបោរ។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - បន្ទាប់ពីបានដឹកនាំធ្វើមហាបាតុកម្មអហិង្សាអស់រយៈពេល៣ថ្ងៃមក លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ក្នុងពិធីបិទបញ្ចប់មហាបាតុកម្ម នៅរសៀលថ្ងៃទី២៥ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...