ជាម យៀប៖ បក្ស​សង្រ្គោះ​ជាតិ​ថា​កម្ពុជា​កំពុង​អន្តរាយ ជា​ការ​បំបះ​បំបោរ

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការអំពាវនាវត្រង់ៗ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគណបក្សគ្រប់គ្រងអំណាចនោះ ឲ្យត្រឡប់មកគាំទ្រគណបក្សសង្រ្គោះជាតិវិញ ដោយលើកហេតុផលថាដើម្បីសង្រ្គោះជាតិ ព្រោះកម្ពុជាបច្ចុប្បកំពុងស្ថិតនៅក្នុងស្ថានភាពអន្តរាយ។ តែគណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់គណបក្សគណបក្សសង្រ្គោះជាតិ ថាជាចេតនាបំបះបំបោរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការអំពាវនាវត្រង់ៗ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគណបក្សគ្រប់គ្រងអំណាចនោះ ឲ្យត្រឡប់មកគាំទ្រគណបក្សសង្រ្គោះជាតិវិញ ដោយលើកហេតុផលថាដើម្បីសង្រ្គោះជាតិ ព្រោះកម្ពុជាបច្ចុប្បកំពុងស្ថិតនៅក្នុងស្ថានភាពអន្តរាយ។ តែគណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់គណបក្សគណបក្សសង្រ្គោះជាតិ ថាជាចេតនាបំបះបំបោរ។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - បន្ទាប់ពីបានដឹកនាំធ្វើមហាបាតុកម្មអហិង្សាអស់រយៈពេល៣ថ្ងៃមក លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ក្នុងពិធីបិទបញ្ចប់មហាបាតុកម្ម នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នេះ បានពន្យល់ទៅដល់ក្រុម​បាតុករថា ប្រទេសកម្ពុជា កំពុងតែរលាយហើយ ព្រោះអ្នកគ្រប់គ្រងប្រទេសសព្វថ្ងៃ បើកដៃ ឲ្យមានការកាប់បំផ្លាញ​ព្រៃ​ឈើ ការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងបើកដៃឲ្យជនអន្តោប្រវេសន៍វៀតណាម ចូលពេញស្រុក។ មេដឹកនាំគណបក្ស​ជំទាស់រូបនេះលើកឡើងថា ប្រជាជនកម្ពុជាគួរភ្ញាក់រលឹកឡើង ដើម្បើប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ និងដើម្បីកុំឲ្យ​កម្ពុជាបច្ចុប្បន្នក្លាយទៅជាកម្ពុជាក្រោមទី២ ដែលបាត់បង់ទឹកដី និងអធិបតេយ្យភាព។

លោក សម រង្ស៊ី បញ្ជាក់ថា៖ «កម្ពុជាអន្តរាយហើយបងប្អូន វិនាសសាបសូន្យ លក់ដី លក់ព្រៃ លក់រ៉ែ លក់ប្រទេសទៅ​ឲ្យ​បរទេស ពួកគេមានកប់ក្តោង តើប្រជាជនសាមញ្ញតូចតាច តាមភូមិជនបទ គាំទ្រគេដល់ណាទៀត»។ លោក សម រង្ស៊ី បញ្ជាក់ទៀតថា៖ «អ្នកដែលគាំទ្រគណបក្សប្រជាជន សូមបើកភ្នែក ឃើញទេយួនចូលពេលស្រុកហើយ អ្នកណាបើក​ដៃ​ឲ្យយួន? អ្នកណាបើកផ្លូវឲ្យយួន?គឺគណបក្សប្រជាជន គាត់នាំយួនចូលស្រុក ស្រុកយើងរលាយហើយ បើឲ្យគណបក្ស​ប្រជាជនកាន់អំណាចតទៅទៀត»។

ឆ្លើយតបនឹងការចោទប្រកាន់ចំៗរបស់លោក សម រង្ស៊ី មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា តាមរយៈការសន្ទនា​តាមទូរស័ព្ទជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ជាម យៀប បានលើកឡើងថា តើលោក សម រង្ស៊ី បានធ្វើអ្វីខ្លះ​សម្រាប់ប្រទេសជាតិ? អ្វីដែលសំខាន់គឺអាស្រ័យលើប្រជាពលរដ្ឋ លោកជាអ្នកមើលឃើញ គាត់មិនបានធ្វើប៉ុន​ក្រចក​ដៃ​ផង តែបើប្រជាពលរដ្ឋលោកមើលឃើញស្នាដៃលោក សម រង្ស៊ី ហើយជ្រើសរើសគាត់ជាមេដឹកនាំ នោះជាសិទ្ធិ​របស់​ប្រជាពលរដ្ឋ។ លោក ជាម យៀប បញ្ជាក់ថា៖ «អ្វីដែលលោក សម រង្ស៊ី លើកឡើងគឺជាសិទ្ធិរបស់គាត់ ប៉ុន្តែគ្រាន់ថាគាត់​មានគោលការណ៍បំបះបំបោរប្រជាជន»។

គួរម្លឹកថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានធ្វើមហាតុកម្មអហិង្សា​ចំនួន៣​លើក​មកហើយ បើគិតទាំងលើកនេះ ដែលមានរយៈពេល៣ថ្ងៃ ក្នុងគោលបំណងស្នើដល់អង្គការសហប្រជាជាតិ និងសហគម​អន្តរជាតិ ជួយជម្រុញការអនុវត្តឲ្យបានពេញលេញ ចំពោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងទទួចឲ្យមានការស៊ើប​អង្កេតឯករាជ្យ ដោយមានការចូលរួមពីភាគីអន្តរជាតិ ទាក់ទងនឹងភាពមិនក្រតីក្នុងកំឡុងពេលបោះឆ្នោត ដែលគណបក្ស​សង្រ្គោះជាតិ បានចោទប្រកាន់ថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ តែសំណើរ​ទាំងនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប និងគណបក្សប្រជាជនកម្ពុជាចា្រនចោល៕

-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...