កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ចុះហេតុអ្វីពេលនេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេសការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ចុះហេតុអ្វីពេលនេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេសការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងអាណត្តិ​ទី៥ កាលពីពេលថ្មីៗនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការបកស្រាយថា ការប្រកាស​ជំហរ​របស់គណបក្សកាន់អំណាចបែបនេះ ជាជំហរមួយ ដែលរុញច្រានឲ្យគណបក្សប្រជាជនកម្ពុជាដើរដល់ដំណាក់កាល «ចំណេះជិះកឯង» ។ នៅក្នុងន័យនេះ លោក កឹម សុខា បានសង្កត់ធ្ញន់ថា ពីមុនមកគណបក្សនេះ បានប្រកាស​ការពារ​ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាថា មានលក្ខណៈល្អ ត្រឹមត្រូវ យុត្តិធម៌ខ្លាំងណាស់ ដោយធ្វើតាម​បែបប្រជាធិបតេយ្យ​សុទ្ធសាធ។ ចុះហេតុអ្វីក៏ពេលនេះ គណបក្សរបស់លោក ហ៊ុន សែន ចាំបាច់ប្រកាសចង់ធ្វើការកែប្រែប្រព័ន្ធបោះឆ្នោតនេះ ឲ្យមានលក្ខណៈល្អជាងមុនធ្វើអ្វី? បើខ្លួនឯងពេញចិត្តហើយនោះ។

លោក កឹម សុខា បញ្ជាក់ថា បើគណបក្សប្រជាជន​ចង់​កែទម្រង់ការបោះឆ្នោតមែនោះ មានតែលាតត្រដាងឲ្យឃើញ​ថា​គណបក្សនេះ ព្រមទទួលស្គាល់ការពិតថា កាលបោះ​ឆ្នោតនាពេលកន្លងមក មិនល្អ មិនត្រឹមត្រូវពិតប្រាកដមែន។ លោក​អនុ​ប្រធាន​បក្សប្រឆាំងរូបនេះ បន្ថែមថា គណបក្សកាន់អំណាចហេតុតែចង់បំភ័ន្ត មតិសហគមន៍អន្តរជាតិដោយ​ធ្វើ​ជា​ប្រកាស​រៀបចំសិក្ខាសាលា ដើម្បីចង់បានមតិនានាពីមហាជនក្នុងគោលដៅដើម្បីកែទម្រង់ឆ្នោត ដោយផ្ទុយពីការអះអាង​របស់​ខ្លួន​ពីមុនមក ទើបចំណេះជិះកងឯងបែបនេះ។

ជុំវិញបញ្ហានេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា លោក កឹម សុខា ជាមនុស្សចែប៉ប្រែច្រើនណាស់ ដែលពីមុនមកមានតែបីកៅអីសោះ ឥឡូវធ្វើឯងណាខ្លាំង ដោយ​ចោទថាគណបក្សប្រជាជនធ្លាក់ក្នុងស្ថានភាពចំណេះជិះកឯងទៅរួច។ លោក ជាម យៀម បន្តថា គណបក្សប្រជាជន​កម្ពុជា នៅតែទទួលស្គាល់ថា ការបោះឆ្នោតកាលពីពេលកន្លងទៅ ជាការបោះឆ្នោតត្រូវ និងមានយុត្តិធម៌បំផុត ហើយការ​បោះឆ្នោតនេះ ធ្វើឡើងតាមនីតិវិធីច្បាស់លាស់ពិតប្រាកដ។

បណ្ឌិត«រដ្ឋ» ជាម យៀប បញ្ជាក់ថា ការប្រកាសកែទម្រង់នេះ មិនមែនជាការកែទម្រង់គ.ជ.ប នោះទេ គ្រាន់តែជាការ​កែ​ទម្រង់ការបោះឆ្នោតមួយចំនួនតែប៉ុណ្ណោះ ជាពិសេសបញ្ហាបច្ចេកទេសនៃការបោះឆ្នោត ដោយលោកក៏បានទទួលស្គាល់​ដែរថា មានបញ្ហាខុសបច្ចេកទេសតិចតួចផងដែរ តែមិនមែនថាការបោះឆ្នោតនេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះទេ។ លោក អះអាងថា ការកែទម្រង់នេះ ក៏ធ្វើឡើងតាមគណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យមាន​ការកែប្រែការបោះឆ្នោត​កាលពីពេលកន្លងទៅផងដែរ ដោយយោងតាមការសម្រេចមួយ នៃកិច្ចប្រជុំរវាង​មេដឹកនាំកំពូលៗ​នៃគណបក្ស​ទាំងពីរ​ដែលបានជួបគ្នាកាលពីខែកញ្ញាកន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ​ដោយ​អះអាងថា នឹងធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេស តាមរយៈការសហការគ្នាជាមួយនឹងគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ការប្តេជ្ញាចិត្តរបស់បក្សកាន់អំណាចបែបនេះ បានធ្វើឲ្យមតិមួយ​ចំនួន​សាទរ តែមួយចំនួនទៀតមិនសាទរបែរជាមាថងាយការប្តេជ្ញាចិត្តនេះថា ជាការអត់ប្រយោជន៍ ដើម្បីគ្រាន់តែល្អមើល​ប៉ុណ្ណោះ មិនមែនមានចេតនាចង់កែប្រែពិតប្រាកដនោះទេ៕

--------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...