បក្ស​សង្គ្រោះ​ជាតិ៖ សមាជ​មហាជន ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ

«ខែ១០ ដល់ខែ១២ យើងទាមទាឲ្យមានការបង្កើត គណកម្មការឯករាជ្យស៊ើបអង្កេតការបោះឆ្នោត។ ដំណាក់កាល​ទីពីរ ពីខែ១ ដល់ខែ៣ មិនមិនអាចបង្កើតឲ្យមាន គណកម្មការស៊ើបអង្កេតការបោះឆ្នោតទេ យើងទាមទាឲ្យមានការ​បោះឆ្នោតឡើងវិញ។ (…) ប្រាំមួយខែហើយ ស៊ើបអង្កេតក៏មិនបាន ការបោះឆ្នោតឡើងវិញ ក៏គណបក្សប្រជាជន​មិន​ឆ្លើយទៅប្រជាពលរដ្ឋ។» លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយសារហេតុនេះ ទើបគណបក្ស​លោក ត្រូវជម្រាបជូន និងសុំយោបល់ពីប្រជាពលរដ្ឋវិញ តាមរយៈសមាជមហាជននៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៤ នៅ​ទីលានប្រជាធិបតេយ្យ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខែ១០ ដល់ខែ១២ យើងទាមទាឲ្យមានការបង្កើត គណកម្មការឯករាជ្យស៊ើបអង្កេតការបោះឆ្នោត។ ដំណាក់កាល​ទីពីរ ពីខែ១ ដល់ខែ៣ មិនមិនអាចបង្កើតឲ្យមាន គណកម្មការស៊ើបអង្កេតការបោះឆ្នោតទេ យើងទាមទាឲ្យមានការ​បោះឆ្នោតឡើងវិញ។ (…) ប្រាំមួយខែហើយ ស៊ើបអង្កេតក៏មិនបាន ការបោះឆ្នោតឡើងវិញ ក៏គណបក្សប្រជាជន​មិន​ឆ្លើយទៅប្រជាពលរដ្ឋ។» លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយសារហេតុនេះ ទើបគណបក្ស​លោក ត្រូវជម្រាបជូន និងសុំយោបល់ពីប្រជាពលរដ្ឋវិញ តាមរយៈសមាជមហាជននៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៤ នៅ​ទីលានប្រជាធិបតេយ្យ។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

សមាជមហាជន - ក្នុងសន្និសិទសារព័ត៌មាន នៅស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែលើ អនុប្រធានគណបក្ស​លោក កឹម សុខា ក៏បានបង្ហាញនូវមូលហេតុ នៃការធ្វើសមាជរបស់ខ្លួនថា «តើប្រាំមួយខែបន្ទាប់មកនេះ ប្រជាពលរដ្ឋ​ចង់ឲ្យយើងធ្វើអ្វីទៀត។ ឬក៏ឈប់ (ធ្វើ)មហាបាតុកម្មៗ រាល់ថ្ងៃ នោះតាមប្រជាពលរដ្ឋ។ (…) តែបើប្រជាពលរដ្ឋ​ថាត្រូវ​ធ្វើយ៉ាងនេះ ឬយ៉ាងនោះ ហើយក្រោយពីសមាជទៅទើបដឹងថានឹងត្រូវធ្វើអ្វីទៀត។»

សម្រាប់ការកំណែទម្រង់លើប្រព័ន្ធបោះឆ្នោតនេះ លោក យ៉ង់ គឹមអេង ប្រធាន PDP លោកគាំទ្រឲ្យបន្តការចចារ បើ​មានឆន្ទៈក្នុងប្រយោជន៍ជាតិ។ ផ្ទុយមកវិញ លោកស្នើដល់គណបក្សទាំងពីរ ជៀសវាងយកការចចារក្នុងការ «អូស​បន្លាយពេលវេលា» ជាមួយនិងការចចារ ដែលមិនសូវទទួលបាននូវផលប្រយោជន៍នោះ។ ជាមួយគ្នានេះ ក៏គាំទ្រឲ្យ​មានការធ្វើសមាជប្រជាជន ឬបាតុកម្មតំណើការទន្ទឹមនឹងគ្នាដែរ ដោយលោកយល់ថាមិនមានអ្វីប្លែក និងខុសគ្នា​នោះ​ទេ។

លោកបានបញ្ជាក់ថា «គណបក្សទាំងពីរ ត្រូវតែមានការតាំងចិត្តឲ្យមុតមាំ ក្នុងការស្វែងរកដំណោះស្រាយរួម។ ម្យ៉ាង​ទៀតត្រូវយកបញ្ហាជាក់ស្តែង សំខាន់ៗមកដោះស្រាយ។ (…) ត្រូវកំណត់នូវបញ្ហាដែលត្រូវដោះស្រាយ ឲ្យបានជាក់​លាក់​ជាអាទិភាព កុំឲ្យច្រើនពេក ដែអាចឲ្យគណបក្សទាំងពីរឈានទៅដល់ការចូលក្នុងសភាធ្វើការរួមគ្នា។»

ក្រោយការជជែកមិនត្រូវគ្នា រវាងគណបក្សទាំងពីរកាលពីថ្ងៃទី២៤ ខែមីនានេះ ពាក់ព័ន្ធនឹងការបញ្ជូលស្ថាប័នគ.ជ.ប ទៅក្នុងធម្មនុញ្ញភាព លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចផ្អាកការជួបប្រជុំ ពិភាក្សា​រវាង​គណបក្សសង្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាមួយរយៈ។ លោកបានបន្តថា បន្ទាប់នេះគណបក្សសង្គ្រោះជាតិ នឹងបន្តស្នើសុំមតិយោបល់ពីប្រជាពលរដ្ឋ ចំពោះការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចឲ្យមានការ​កែទម្រង់ ស្ថាប័នបោះឆ្នោតថ្នាក់ជាតិមួយនេះ។

ការលើកឡើងខាងថា ត្រូវដាក់ស្ថានប័នគ.ជ.ប ទៅក្នុងធម្មនុញ្ញភាពលោក យ៉ង់ គឹមអេង ប្រធានមជ្ឍមណ្ឌល​ប្រជា​ពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញនូវការយល់ឃើញរបស់ខ្លួនថា មិនមានអ្វីជាឧសគ្គធំដុំ សម្រាប់​គណបក្សប្រជាជនកម្ពុជានោះទេ ហើយគណបក្សនេះខ្លួនឯងគួរឯកភាពលើបញ្ហានេះ។ លោកបន្តរថា បើ​គណបក្ស​ប្រជាជនកម្ពុជា ដាក់គ.ជ.ប ទៅក្នុងធម្មនុញ្ញភាពនោះ មានន័យថា គណបក្សប្រជាជនកម្ពុជាចង់ឲ្យស្ថាប័នគ.ជ.ប មាន​ភាពអព្យាក្រិត្យ និងមានអំណាច ដើម្បីរៀបចំការបោះឆ្នោតទៅថ្ងៃអនាគត។ «អាចធ្វើឲ្យអំណាចរបស់គ.ជ.ប មាន​ឥទ្ធិពល និងឯករាជ្យភាពជាងមុន។ (…) កន្លងមកគ.ជ.ប តែងលើកឡើងថាខ្លួនគ្មានអំណាចធ្វើនេះទេ គ្មានអំណាច​ធ្វើនោះទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជាបានទេ។

យោងតាមលិខិតជូនដំណឹង ពីការធ្វើសមាជដែលចុះហត្ថលេខាដោយលោកហូរ វ៉ាន់ ចុះថ្ងៃទី២៦ ខែមីនានេះ ទៅ​សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីបង្ហាញពីគោលជំហរ របស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាស្ថានភាព​នយោបាយបច្ចុប្បន្ន ដាក់ជូនទៅមហាជនក្រោយការផ្អាកចចារ របស់គណកម្មការចម្រុះនៃគណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ។ ការប្រកាសធ្វើសមាជនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ធ្វើឡើងក្នុងថ្ងៃរំលឹកខួបលើកទី១៧ នៃការបោកគ្រាប់​មុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ លោកបន្តរថាសន្និបាតមហាជននេះ នឹងមានអ្នកចូលរួម​ប្រមាណ​ប្រាំពាន់នាក់៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...