សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

លោក សម រង្ស៊ី បានរំលឹកឡើងវិញ ហាក់បីដូចជាលោកនៅតែចាំនៅក្នុងចិត្ត ពីរាល់ការប៉ុនប៉ង​កម្ចាត់​គណបក្ស​ប្រឆាំង​ជានិច្ច​កាល ពីសំណាក់គណបក្សកាន់អំណាច។ ប៉ុន្តែចរិកនយោបាយនេះ ទំនងជានឹងក្លាយជារឿងហួសសម័យ បន្ទាប់​ពី​គណបក្ស​នយោបាយ​ធំ​ទាំងពីរ ធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាថ្មី ដែលមេដឹកនាំគណបក្ស​ប្រឆាំង​និយាយ​ថា ជារបត់នយោបាយដ៍សំខាន់មួយ នាពេលខាងមុខ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 19, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈបក្សកាន់អំណាច តែង​តែ​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ក៏​ចរិក​នយោបាយ​នេះ នៅ​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា​ជាតិ បន្ទាប់​ពី​បាន​បញ្ជប់​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ២០១៤នេះ។

លោក សម រង្ស៊ី បាន​និយាយ​ថា វា​គឺ​ជា​វប្បធម៌​កម្ចាត់​គ្នា ដែល​ឈាន​ដល់​វប្បធម៌​ហឹង្សា ក៍​ធ្លាប់​មាន​ដែរ។ លោក បាន​ថ្លែង​ទៀត​ថា៖ «បើ​គេ​មិន​កម្ចាត់​រាង​កាយ​ទេ ក៍​គេ​កម្ចាត់​តាម​ផ្លូវ​ច្បាប់ ឫ​តាម​ប្រព័ន្ធ​តុលាការ​ដែរ ដើម្បី​បញ្ជប់​ជីវិត​នយោបាយ នៃ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដូច​ជា​មាន​ការ​ដក​អភ័យឯកសិទ្ធិ មាន​ការ​បណ្តេញ​ចេញ​ពី​រដ្ឋសភា មាន​ការ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក និរទេស...។ ដូច្នេះ គណបក្ស​ប្រឆាំង​មក​ទល់​ពេល​នេះ គឺ​ជួប​ការ​លំបាក។»

ការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង បានធ្វើឡើង នៅពេលដែលរដ្ឋសភាជាតិកម្ពុជា កំពុងត្រៀមធ្វើ​វិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ហើយការពិភាក្សារវាងក្រុមការងារ របស់គណបក្សទាំងពីរ កំពុងធ្វើការងារលើករណីនេះ។ លោក សម រង្ស៊ី បាននិយាយថា «វាជារបត់នយោបាយមួយដ៍សំខាន់ ព្រោះ​អ្វីដែលគេធ្លាប់និយាយថា គណៈបក្សប្រឆាំង ឥឡូវនេះមានការទទួលស្គាល់ អំពីតួនាទី ភារកិច្ច សិទ្ធិ បុព្វសិទ្ធ ដើម្បីឲ្យគណបក្សក្រៅរដ្ឋាភិបាលនេះ បានបំពេញតួនាទី ដូចមានចែងនៅក្នុងបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»។

ប្រធានគណបក្សសង្គ្រោះជាតិដ៏ល្បីល្បាញ បាននិយាយថា ក្រោយពីវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភារួច លោកជឿជាក់ថា គណបក្សប្រឆាំង នឹងត្រូវបានគេបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ហើយឈានពី​ការ​កម្ចាត់មកទទួលស្គាល់វិញ ដើម្បីធ្វើសកម្មភាពជាមួយគ្នា ដែលអាចនឹងចេញលទ្ធផលជាវិជ្ជមាន។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ដូច្នេះគណបក្សទាំងពីរ ត្រូវតែទទួលគ្នាសិន ហើយវាក៍ជាការបង្ហាញ ពីការ​គោរព​ពី​គ្នា​ទៅវិញទៅមកផងដែរ។

ការធ្វើវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា​ បានផ្ដោតសំខាន់នៅក្នុងជំពូកទី ១២ ប្រការ៤៨ថ្មី នៃបទ​បញ្ជា​ផ្ទៃក្នុងរដ្ឋសភា។ ការធ្វើវិសោធន៍កម្មនេះ មិនមែនធ្វើឡើង ដើម្បីបម្រើផលប្រយោជន៍គណបក្ស​ណាមួយ​ឡើយ ឫបុគ្គលណាម្នាក់ដែរ និងមែនមែនគ្រាន់តែឆ្លើយតប ទៅនឹងស្ថានភាពប្រទេស នាពេលបច្ចុប្បន្ន​នោះ​ដែរ។ នេះបើតាមសំដី របស់មេដឹកនាំគណបក្សប្រឆាំងដដែល។ ប៉ុន្តែវិសោធនកម្មនេះ «ធ្វើឡើងដើម្បីមាន​ការធានាថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងដំណើរការទៅមុខដោយរលូន មានភាពរឹងមាំ នឹងមានភាព​ចាស់ទុំ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...