បុកគ្នាបាក់ក្បាំងម៉ូតូម្ខាង តែគម្រាមសម្លាប់ជីវិត! (vdo)
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 19, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោងប្រមាណជា៥និង៣០នាទី ល្ងាចថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ស្ថិតលើផ្លូវ សឡា ត្រង់ចំណុចមុខហាងជួសជុលម៉ូតូ ហុង សីហា។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ធុននិចពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ1CM-2362 បានប៉ះគ្នាជាមួយម៉ូតូធុន វេវពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1P-8064 បណ្តាលឲ្យម៉ូតូវេវបាក់ក្បាំងខាងស្តាំ តែម្ចាស់ទាំងសងខាងមិនមានគ្រោះថ្នាក់អ្វីនោះទេ។
ករណីនេះ បានបញ្ចប់នៅនឹងកន្លែង នេះបើតាមសម្តីរបស់ម្តាយម្ចាស់ម៉ូតូ និចព្រីងទុំ អ្នកស្រី សោភា ដោយអ្នកស្រីនិងកូន ដឹងពីកំហុសខ្លួន និងយល់ព្រមសងថ្លៃខូចខាតទៅបុរសរងគ្រោះទាំងអស់។ ប៉ុន្តែបុរសរងគ្រោះវិញ បន្ទាប់ពីបានទៅដល់ហាងជួសជុលម៉ូតូរួចរាល់ហើយ មិនសុខចិត្ត ក៏ទូរសព័្ទហៅមិត្តភក្កិ របស់ខ្លួនមកម្នាក់ទៀត។ មិត្តភក្កិនោះមកដល់ ស្រាប់តែបាននិយាយគម្រាមទៅភាគីខាងជនបង្កថា ម៉េចចង់«ស្លាប់»ឬ?
បន្ទាប់ពីលឺពាក្យនេះ ស្រី្តជាម្ដាយម្ចាស់ម៉ូតូ និច បានបញ្ចេញប្រត្តិកម្មថា ក្រែងនិយាយព្រមព្រៀងគ្នា សងគ្រប់ចំនួនរួចរាល់ហើយ ឥឡូវជួសជុលហើយ ម៉េចបានចង់ធ្វើបែបនេះ? អ្នកស្រី សោភា បាននិយាយថា៖ «ថាឲ្យសងថ្លៃខួចខាត ឥឡូវសងរួចហើយ បែរជាហៅមិត្តភក្កិមកគម្រាមសម្លាប់កូនខ្ញុំទៅវិញ»។
មិត្តភ័ក្រ ដែលមកគម្រាមនោះ បានគេចខ្លូនទៅបាត់ បន្ទាប់ពីមកបង្ហើសំដីរួច។ ចំណែកបុរសរងគ្រោះខាងលើ (មិនប្រាប់ឈ្មោះ) បាននិយាយទាំងសម្តីខ្លាំងៗ ទំនងជាស្រវឹង ថាគាត់មិនបានគម្រាមសម្លាប់ទេ គឺមិត្តភក្កិគាត់ជាអ្នកនិយាយទេ។ បុរសនោះ បាននិយាយថា៖ «បើខ្លាំងទៅតាមមិត្តភក្កិខ្ញុំមោហ៎» និងព្រមទាំងបានប្រើពាក្យសម្តីមិនសមរម្យ ទៅកាន់អ្នកជុំវិញខ្លូននៅកន្លែងកើតហេតុទាំងអស់ សូម្បីតែអ្នកយកព័ត៏មាន ក៏មិនចង់ឲ្យនៅជិតផង។
សក្សីនៅនឹងកន្លែងលោក សីហា ជាជាងជួសជុលម៉ូតូនៅទីនោះ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា៖ បុរសចំណាស់ខាងលើ ពិតជាបាននិយាយខ្លាំងៗមែន ទាំងជាមួយអ្នកកាសែតទាំងជាមួយភាគីម្ខាងទៀត ទំនងដូចជាស្រវឹង។ លោកបន្ថែមថា តាមដែលលោកដឹង បុរសម្នាក់នេះមានមុខងារ ជាសន្តិសុខយាមផ្ទះឲ្យគេ៕