បុរស​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក រៀបការ​ហើយ (Video)

នាងមេវេ ឌីបូ (Merve Dibo) មានកំពស់១,៧៥ម៉ែត្រ ហាក់ដូចជាខ្ពស់ស្រឡះទៅហើយ សម្រាប់មនុស្សទូទៅ តែនៅពេលនាងទៅឈរជិតស្វាមីរបស់នាង វាហាក់ក្មេងស្រីតូចមួយរូប។ ស្វាមីភរិយាដែលមានអាយុ៣១ឆ្នាំដូចគ្នា បានស្ម័គ្រចិត្តចាប់ដៃគ្នាជាគូរអនាគត កាលពីថ្ងៃអាទិត្យទី២៧ខែតុលានេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាងមេវេ ឌីបូ (Merve Dibo) មានកំពស់១,៧៥ម៉ែត្រ ហាក់ដូចជាខ្ពស់ស្រឡះទៅហើយ សម្រាប់មនុស្សទូទៅ តែនៅពេល​នាងទៅឈរជិតស្វាមីរបស់នាង វាហាក់ក្មេងស្រីតូចមួយរូប។ ស្វាមីភរិយាដែលមានអាយុ៣១ឆ្នាំដូចគ្នា បានស្ម័គ្រចិត្តចាប់​ដៃគ្នាជាគូរអនាគត កាលពីថ្ងៃអាទិត្យទី២៧ខែតុលានេះ។


ស៊ុលតង់ កូសេន រាំជាមួយញាតិមិត្ត បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយនាង មេវេ ឌីបូ (ខាងស្ដាំដៃស៊ុលតង់)។ (រូបថត Anadolu Agency/Getty Images)

បុរសជនជាតិទួគីរ ដែលមានឈ្មោះថា ស៊ុលតង់ កូសេន (Sultan Kösen) មានកំពស់២,៥១ម៉ែត្រ ខ្ពស់ជាងភរិយាគាត់ ជាង​៧០សង់ទីម៉ែត្រ។ ប៉ុន្តែមិនមែនប្រៀបធៀប តែជាមួយភរិយារបស់គាត់នោះទេ តែជាទូទៅគាត់ត្រូវបានគេមើលពិ​ចម្ងាយ​ដោយមិនចាំបាច់ប្រើកែវទាញ បើប្រៀងធៀបទៅនឹងមិត្តភ័ក្រញាតិមិត្ត មកចូលរួមពិធីមង្គល់ការរបស់គាត់ នៅទឹកដី​កំណើត ម៉ារដាំង (Mardin) ផ្នែកខាងអាគ្នេយ៍នៃប្រទេសទួរគី។

ស៊ុលតង់ កូសេន បាននិយាយដោយតប់ចិត្តមិនរំភើបមិនបាន យ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ដែលទីបំផុតទៅ ខ្ញុំរក​បានមនុស្សម្នាក់ ដែលទទួលយល់ព្រមជាមួយនឹងខ្ញុំ ហើយស្រឡាញ់ខ្ញុំតទៅ»។

ការរីកបណ្ដោយខុសខ្នាតរបស់ ស៊ុលតង់ កូសេន ដែលត្រូវបានទទួលស្គាល់ និងចុះក្នុងសៀវភៅឯកត្តកម្ម ហ្គីណេសប៊ុក (Guinness Book) នោះ ជាលទ្ធផលនៃជំងឺម្យ៉ាង ដែលចេះតែធ្វើឲ្យឆ្អឹង និងសារពាង្គកាយរបស់គាត់រីកជាលំដាប់។ នៅឆ្នាំ​២០១០ គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការវះកាត់ និងទទួលការព្យាបាលដោយថ្នាំមួយប្រភេទ ដែលធ្វើ​កម្រិតអ័រម៉ូនរបស់គាត់ ឈប់រីកលូតលាត់តទៅទៀត។

បន្ទាប់ក្រោយមក គាត់ត្រូវបានពេទ្យសន្មតថាបានជាសះស្បើយ និងឈប់លូតលាស់តទៅទៀត តែគាត់ចាំបាច់ត្រូវ​ធ្វើ​ដំណើរទៅណាមកណា តែជាមួយឈើច្រត់អ្នកពិការ ដោយសារតែខ្លួនគាត់ទាំងមូលរីកបណ្ដោយក៏ពិតមែន តែជើងរបស់​គាត់មិនអាចទ្រទ្រង់ទម្ងន់និងតួខ្លួននោះបានឡើយ៕

រូបភាព និងវីដេអូ៖

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...