«ស្លាប់​ក្នុង​ដៃ​នួនល្អង»​ថ្ងៃ​តែ​មួយ នៃ​គូ​ស្នេហ៍​ចំណាស់​ជាង​​៧៥​ឆ្នាំ

ជារឿងរ៉ាវដ៏រំជួលចិត្ត ស្ទើធ្លាក់បេះដូង ដែលពង្រីកខ្លួន ពាសពេញអ៊ិនធើណែត តាំងពីប៉ុន្មានថ្ងៃមកហើយ។ បន្ទាប់​ពី​បាន​រៀបការ​រួម​រស់​ជាមួយគ្នា អស់រយៈពេល៧៥ឆ្នាំមក លោកតា អាឡិចសេនឌ័រ (Alexander ) និង​លោក​យាយ ជេនណែត តូកស្កូ (Jeanette Toczko) បានធ្វើមរណភាព មុនក្រោយគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅ​ក្រុង​សានឌីយ៉េហ្គូ (San Diego) សហរដ្ឋអាមេរិក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 05, 2015
  • ប្រធានបទ: ស្នេហ៍អមតៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកតា អាឡិចសេនឌ័រ និងលោកយាយ ជេនណែត តូកស្កូ បានរួមរស់ជាមួយគ្នា សឹងតែពេញមួយ​ជីវិត​នេះ។ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាតាំងពីនៅកុមារ នៅពេលដែលពួកគាត់ទើបនឹងមានអាយុ៨ឆ្នាំ នៅ​ក្បែរក្រុង សានឌីយ៉េហ្គូ។ ពួកគាត់ទាំងពីនាក់ បានរៀបការជាមួយគ្នា នៅឆ្នាំ១៩៤០។

នៅក្នុងសេចក្ដីរាយការណ៍មួយ របស់ទូរទស្សន៍តំបន់ «10 News KGTV» របស់អាមេរិក បានឲ្យដឹងថា ស្ថានភាពសុខភាព របស់លោកតា អាឡិចសេនឌ័រ ដែលមានអាយុ៩៦ឆ្នាំ បានធ្លាក់ចុះដុនដាបខ្លាំង ដោយ​មូលហេតុបាក់ឆ្អឹងត្រគាក។ ដោយមានលោកយាយ មករស់នៅក្បែររហូតនោះ លោកតាបានសម្រេច​រស់​នៅ ក្នុងគេហដ្ឋានតូចល្មមួយ ដើម្បីអាចទទួលបាន នូវការព្យាបាលដ៏ងាយស្រួល ពីសំណាក់គ្រូពេទ្យ។

ដោយឃើញស្វាមីចាស់ព្រឹទ្ធរបស់ខ្លួន កាន់តែរីងរៃ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពសុខភាព របស់លោក​យាយ ជេកណែត តូកស្កូ ដែលមានអាយុ៩៥ឆ្នាំដែរនោះ ក៏ចេះតែអស់សង្ឃឹមទៅដែរ។

ចាំអូនផង...

ហើយទីបំផុតទៅ លោកតា អាឡិចសេនដ័រ បានលាចាកលោក នៅក្នុងរង្វង់ដៃភរិយាចំណាស់របស់ខ្លួន។ លោកយាយបាននិយាយខ្សិបខ្សួល ដាក់ត្រជៀកស្វាមី ដែលស្ចាប់លែងឮទៅហើយថា៖ «ជាអ្វីដែល​បង​ចង់​បាន។ បងបានស្លាប់ នៅក្នុងដៃរបស់អូន ហើយអូនស្រឡាញ់បង។ អូនស្រឡាញ់បង។ ចាំអូនផង... អូន​នឹង​ទៅតាមបង ក្នុងពេលបន្តិចទៀត។»

បន្ទាប់ពីលោកតា បានលាចាកលោក មិនទាំងដល់ ២៤ម៉ោងផង លោកយាយ ជេកណែត ក៏បានផុតដង្ហើម ស្លាប់ទៅដែរ។ អ្នកទាំងពីរមានកូន៥នាក់ ចៅ១០នាក់ និងចៅលួត៦នាក់ ហើយប្រវត្តិស្នេហ៍អមតៈ របស់​ពួក​គាត់ មិនមាននរណាម្នាក់ គិតថានឹងបំភ្លេចចោលឡើយ៕

» ខាងក្រោមនេះ ជារូបភាព បង្ហាញពីជីវិតរបស់គូស្នេហ៍ទាំងពីរ និងបទយកការណ៍ របស់ស្ថានីយទូរទស្សន៍ ក្នុងតំបន់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...