Posts by "អ៊ុំ បូរី"

សម រង្ស៊ី នឹង​ទៅ​បរទេស ស្វែង​រក​​សម្ពាធ​​ដាក់​លើ​រដ្ឋាភិបាល

សម រង្ស៊ី នឹង​ទៅ​បរទេស ស្វែង​រក​​សម្ពាធ​​ដាក់​លើ​រដ្ឋាភិបាល

គ្មានអ្វីប្រែប្រួលឡើយ ប្រធានគណបក្សង្រ្គោះជាតិ លោក សម រង្ស៊ី នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៤នេះ ហើយគ្រោងនឹងស្នាក់នៅ បំពេញបេសកកម្មការងារនៅបរទេស យ៉ាងហោចណាស់​ក៏៥ថ្ងៃ​ដែរ។ ដំណើរចាកចេញពីប្រទេស របស់មេដឹកនាំគណបក្សជំទាស់កម្ពុជា ក្នុងពេលស្ថានការណ៍នយោបាយផ្ទៃក្នុង កំពុង​មានភាពតានតឹង គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងជួបជាមួយមន្ត្រី​ជាន់ខ្ពស់មួយចំនួនទៀត នៅបណ្តាប្រទេសប៉ែកអឺរ៉ុប។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - លោកស្រី ជូឡុង សូម៉ូរ៉ា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ របស់គណបក្ស​សង្គ្រោះជាតិ បានឲ្យ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដឹងថា [...]

កឹម សុខា៖ ICC នឹង​សួរ ហ៊ុន សែន ថា​អ្នក​ណា​បាញ់ ជា វិជ្ជា ?

កឹម សុខា៖ ICC នឹង​សួរ ហ៊ុន សែន ថា​អ្នក​ណា​បាញ់ ជា វិជ្ជា ?

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះ គឺមានរយៈពេល១០ឆ្នាំហើយដែលលោក ជា វិជ្ជា អតីប្រធានសហជីព​សេរីកម្មករកម្ពុជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅកណ្តាលរាធានីភ្នំពេញ តែឃាតករនៅតែទាន់ត្រូវបាន​វែកមុខ។ សម្រាប់មេដឹកនាំគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់បានលើកឡើងថា កម្ពុជាដល់ពេល​ត្រូវបញ្ឈប់ការសម្លាប់មនុស្សក្រៅរង្វង់ច្បាប់ហើយ ដូច្នេះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងហៅរដ្ឋាភិបាល​លោក ហ៊ុន សែន ទៅសួរថា អ្នកណាសម្លាប់ ជា វិជ្ជា និងជនរងគ្រោះផ្សេងទៀត។


លោក សម រង្ស៊ី នៅក្នុងក្បួនដង្ហែរំលឹកខួបការបាញ់សម្លាប់មេដឹកនាំសហជីពកាលពី១០ឆ្នាំមុន លោក ជា វិជ្ជា។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងពេលចូលរួមរម្លឹកខួប១០ឆ្នាំ [...]

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

ជា មុន្នី៖ ចាប់​ឃាតករ​លើ ជា វិជ្ជា មិន​បាន​ផង ហេតុអ្វី​ហែ​ក្បួន​មិន​បាន?

បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់​ឲ្យ​សហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យ​មាន​ការ​ហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់​លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។


លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)

បាតុកម្មបញ្ចេញមតិ -​ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា [...]

គៀត ច័ន្ទថារិទ្ធ ថា​គ្មាន​ពន្លឺ​ពី​ព្រះ​សារីរិក​ធាតុ​ទេ ទោះ​មាន​​ការ​រិះ​គន់

គៀត ច័ន្ទថារិទ្ធ ថា​គ្មាន​ពន្លឺ​ពី​ព្រះ​សារីរិក​ធាតុ​ទេ ទោះ​មាន​​ការ​រិះ​គន់

រឿងក្តីដ៏ធំមួយ គឺការបាត់បង់ព្រះសារីរិកធាតុ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត២ខែទៅហើយ តែ​«រតនៈវត្ថុ»​របស់ជាតិ និងសាសនាមួយនេះ នៅតែមិនទាន់ត្រូវបានសមត្ថកិច្ចកម្ពុជាស្វែងរក យកប្រលប់មកវិញ​នៅ​ឡើយ ហើយថែមទាំងបដិសេធមិនធ្វើការអត្ថាធិប្បាយលំអិត ចំពោះកាតាព្វកិច្ចដែលខ្លួនធ្លាប់អះអាងថា កំពុងដុត​ដៃដុតជើងធ្វើ។


ព្រះ​សក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកណ្ដាល។ (រូបថត Maria)

ព្រះសារីរិកធាតុ - ការបាត់បង់ព្រះសារីរិកធាតុ ដ៏មានតម្លៃរបស់ជាតិ ហើយក៏ជាវត្ថុដែលទទួលបាន ការគោរព​បូជា​ពីបុព្វបុរសខ្មែរ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់រយឆ្នាំមកហើយនោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ​គ្រប់​មជ្ឈដ្ឋាន ធ្វើការថ្កោលទោសយ៉ាងខ្លាំង [...]

មន្ត្រី​វាំង​ថា កុំ​យក​ព្រះ​រាជា​ឡូក​ឡំ​ក្នុង​នយោបាយ ខណៈ​រាស្ត្រ​ស្លាប់​របួស

មន្ត្រី​វាំង​ថា កុំ​យក​ព្រះ​រាជា​ឡូក​ឡំ​ក្នុង​នយោបាយ ខណៈ​រាស្ត្រ​ស្លាប់​របួស

អ្នកនយោបាយ បញ្ញវន្ត អង្គការសង្គមស៊ីវិល មួយចំនួន មិនត្រូវយកព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេច​ម៉ែ​មុនីនាថ សីហនុ មកធ្វើអាជីវកម្មនយោបាយនោះទេ ព្រោះព្រះមហាក្សត្រគឺជាទីសក្ការៈរបស់ជាតិ។ នេះជាការ​លើក​ឡើងរបស់លោក អ៊ុំ ដារ៉ាវុធ មន្ត្រីព្រះបរមរាជវាំងមួយរូប ហើយចេញផ្សាយនៅក្នុងប្រព័ន្ធសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ការលើកឡើងរបស់ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ ដែលមានឈ្មោះថា លោក អ៊ុំ ដារ៉ាវុធ បានឲ្យដឹងថា អ្នកនយោបាយចូលនិវត្តន៍មួយចំនួន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...