Posts by "អ៊ុំ បូរី"

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ថាកំពុងបង្វែរ​ស្ថានការណ៍​​នយោបាយ ទៅជាស្ថានការណ៍ផ្សេង ដើម្បីពង្វៀងការចាប់អារម្មណ៍របស់មតិមហាជន ព្រោះគណបក្ស​ប្រជាជនកម្ពុជា គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ជាមួយគណបក្ស​សង្រ្គោះ​ជាតិ ដូចការអះអាងនោះទេ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទការសែទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ នេះ​បានពន្យល់ពី ហេតុការណ៍កើតឡើងនៅខេត្តឧត្តរមានជ័យ ថាជាចេតនាគិតទុកជាមុនយ៉ាងព្រៃផ្សៃ [...]

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០១៤ នេះបានអះអាងថា រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ គឺមានចែងតែនៅក្នុងច្បាប់ប៉ុណ្ណោះ ព្រោះភាពជាក់ស្តែង រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ក្នុងឱកាសយកផ្កាឈូក ទៅដាក់លើរបងលួសបន្លា ដែលព័ន្ធជុំវិញទីលានប្រជាធិបតេយ្យ ជាមួយក្រុមយុវជន​គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង [...]

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាច​ទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែ​ជាឈុត​ឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បី​ថាខ្លួនឯងមិន​អាច​ទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។


ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)

អធិបតេយ្យជាតិ - ការបញ្ជាក់ ពីការមិនអាចទាមទារកោះត្រល់បាន ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាប្រតិកម្មតបចំពោះគណបក្សសង្រ្គោះជាតិ ម្តងហើយម្តងទៀត អះអាងថា នឹងទាមទារកោះ​ត្រល់​មកវិញតាមច្បាប់អន្តរជាតិ ពេលដែលគណបក្សខ្លួន [...]

ផៃ ស៊ីផាន៖ កឹម សុខា ជា​បុគ្គល​«ឧទ្ទាម»​មួយ តាម​ចិញ្ចើម​ថ្នល់

ផៃ ស៊ីផាន៖ កឹម សុខា ជា​បុគ្គល​«ឧទ្ទាម»​មួយ តាម​ចិញ្ចើម​ថ្នល់

នយោបាយ - មើលទៅ សង្គ្រាមពាក្យសម្ដី និងការវាយប្រហារគ្នា តាមរយៈវោហាស័ព្ទ រវាងអ្នកនយោបាយខ្មែរ កាន់​តែមានភាពស្រួច​ស្រាវ​ឡើងៗ។ ការវាយប្រហារតាមពាក្យសម្ដី ដែលជាការការលើកឡើងរបស់លោក ផៃ ស៊ីផាន ក្នុងថ្ងៃនេះ ប្រតិកម្ម​តបនឹងការចោទប្រកាន់របស់លោកកឹម សុខា ដែលថារដ្ឋាភិបាលគណបក្ស​ប្រជាជន​កម្ពុជា បណ្តោយឲ្យមាន​ព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់ នៅកោះពេជ្រកាលពីឆ្នាំ២០១០ និងលុបបំបាត់បុណ្យអំទូក​ប្រពៃណី​ខ្មែរ។

លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជាគ្មានបំណង បង្កឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ ហើយ​ក៏​គ្មានហេតុផល លុបបំបាត់បុណ្យអំទូកប្រពៃណីខ្មែរនោះដែរ។ តែអ្វីដែលលោក កឹម សុខា ចោទប្រកាន់គឺគ្រាន់ជាការ​បំភ្លើស [...]

សម រង្ស៊ី ចោទ ហ៊ុន សែន ថា​មាន​«លក្ខខណ្ឌ​បី»​ជា​មួយ​វៀតណាម

សម រង្ស៊ី ចោទ ហ៊ុន សែន ថា​មាន​«លក្ខខណ្ឌ​បី»​ជា​មួយ​វៀតណាម

ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានចោទប្រកាន់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាយ៉ាងហោចណាស់ ក៏មានលក្ខខណ្ឌបីសំខាន់ៗ ជាមួយប្រទេសវៀតណាម។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

អធិបតេយ្យជាតិ - លក្ខខណ្ឌយ៉ាងហោចណាស់បី ដែលប្រមុខគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងតាមការបង្គាប់បញ្ជា របស់​ប្រទេស​វៀតណាម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសចូលរួមពិធីរម្លឹកខួប លើទី៦៥ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...