Posts by "អ៊ុំ បូរី"

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ


ពលករខ្មែរធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ (រូបថត សហការី)

វិស័យការងារ - សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានថ្លែងថា នៅពេលប្រទេសកម្ពុជា​មានបញ្ហា មិនគម្បីខ្មែរណាម្នាក់ចោទប្រកាន់ដាក់គ្នានោះទេ តែត្រូវសហការគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បើ​តាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ខ្ញុំគិតថាអ្វីដែលគាត់(សម រង្ស៊ី) បានលើកឡើងនេះ ហាក់ដូចជាចង់កេងចំណេញ​នយោបាយ​ច្រើនជាង។»

ក្នុងពេលដែលប្រទេសថៃ កំពុងបញ្ជូនពលករខុសច្បាប់កម្ពុជារាប់ម៉ឺននាក់ [...]

អ៊ិត សំហេង៖ កម្ពុជា​កំពុង​មាន​កំណើន​ទីផ្សារ​ការងារ និង​ខ្វះ​ពលករ

អ៊ិត សំហេង៖ កម្ពុជា​កំពុង​មាន​កំណើន​ទីផ្សារ​ការងារ និង​ខ្វះ​ពលករ

បន្ទាប់ពីអះអាងយល់ស្របតាមអង្គការពលកម្មអន្តរជាតិ () ថាចំនួនអ្នកគ្មានការងារនៅកម្ពុជាមានចំនួនត្រឹមតែ ០,៣% ប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែមិថុនានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ របស់ប្រទេសកម្ពុជា បាន​ថ្លែង​ទៅកាន់​ពលករ​-កម្មករដែលត្រូវបានអាជ្ញាធរថៃ ក្រោមរបបគ្រប់គ្រងយោធាថ្មី ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ថា​កម្ពុជា​កំពុងមានកំណើនទីផ្សារការងារ និងខ្វះពលករ។


រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង កាលពីថ្ងៃបុណ្យការងារ ទី១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត​ក្រសួង​ការងារ)

ការងារ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះបានទទូចដល់​ពលករ​កម្ពុជា គប្បីកុំត្រលប់ទៅធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ។ [...]

បក្ស​​ប្រឆាំង​​កម្ពុជា ស្នើ​របប​យោធា​ថៃ​អនុគ្រោះ​ដល់​ពលករ​ខ្មែរ

បក្ស​​ប្រឆាំង​​កម្ពុជា ស្នើ​របប​យោធា​ថៃ​អនុគ្រោះ​ដល់​ពលករ​ខ្មែរ

ឆ្លើយតបនឹងយុទ្ធនាការបោសសំអាត កម្មករខុសច្បាប់ នៅប្រទេសថៃ គណបក្សប្រឆាំងកម្ពុជា បានអះអាងថា​នឹង​ធ្វើការស្នើជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះ ដល់របបយោធាថ្មី កំពុងគ្រប់គ្រងអំណាចនៅប្រទេសថៃ គម្បីអនុគ្រោះដល់ពលករកម្ពុជា ផ្អែកលើគោលការណ៍មនុស្សធម៌។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

ការងារ- ដោយសំអាងថា ជាថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខពលករកម្ពុជា ដែលទើបបញ្ជូនត្រលប់ពីប្រទេសថៃ បានថ្លែងថាគណបក្សសង្រ្គោះជាតិ នឹងផ្ញើលិខិតជាផ្លូវការទៅកាន់ប្រមុខដឹកនាំយោធាថៃ [...]

សម្លេង​ពីរ​ភាគ​បី ជា​​កត្តា​​គន្លឹះ​ក្នុង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត

សម្លេង​ពីរ​ភាគ​បី ជា​​កត្តា​​គន្លឹះ​ក្នុង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត

ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ បានសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយ លើការកំណែទម្រង់​ការបោះឆ្នោត តែឧបសគ្គស្នូល បានរំលេចឲ្យឃើញពីការខ្វែងគំនិតជាគ្នាជាថ្មី ព្រោះក្រុមការងារបច្ចេកទេស​ខាង​គណបក្សសង្រ្គោះជាតិ ទាមទារសំឡេងចំនួនពីរភាគបី រីឯក្រុមការងារបច្ចេកទេស ខាងគណបក្សប្រជាជនកម្ពុជា ទាមទារសំឡេងហាសិបបូកមួយ ដើម្បីអនុម័ត សមាសភាព សមាជិកគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប)។


លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ U. Bory)

គ.ជ.ប - លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា បានអះអាងថាគណបក្ស​ប្រជាជនកម្ពុជា បានធ្វើសម្បទានច្រើនណាស់ [...]

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

វិបត្តិការងារ - លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក បានវាយតម្លៃថា បើទោះជាសកម្មភាពបញ្ជូនកម្មករកម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...