ខ្មែរកម្ពុជាក្រោម ទាមទារឲ្យវៀតណាមសុំទោសរឿងប្រវត្តិសាស្រ្ត
សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើការតវ៉ាផ្លូវការជាថ្មី ដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ត្រូវទទួលស្គាល់ប្រវត្តិសាស្រ្តពិត ដែលខ្មែរកម្ពុជាក្រោមអះអាងថា ប្រទេសវៀតណាមកំពុងក្រលៃប្រវត្តិសាស្រ្តពិត ធ្វើឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម មានការឈឺចាប់បំផុត។
ខេត្តខ្មែរនៅកម្ពុជាក្រោម ដែលបារាំងបានកាត់ឲ្យយួននៅថ្ងៃ៤ មិថុនា ១៩៤៩។ (រូបថត ឯកសារ)
យុត្តិធម៌ - «ក្នុងនាមអ្នកនាំពាក្យស្ថានទូត ដែលជាតំណាងឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹង វ៉ាន់ថុង មិនបង្ហាញឯកសារដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាម ជាយូរយារមកហើយទេនោះ ត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ [...]