Posts by "អ៊ុំ បូរី"

រដ្ឋាភិបាល​កម្ពុជា​មាន​«ចិត្ត​ធ្ងន់» ជា​មួយ​វៀតណាម​ក្នុង​រឿង​ទឹក​ដី

រដ្ឋាភិបាល​កម្ពុជា​មាន​«ចិត្ត​ធ្ងន់» ជា​មួយ​វៀតណាម​ក្នុង​រឿង​ទឹក​ដី

មកដល់ពេលនេះ គេមិនទាន់ឃើញមន្រ្តីជាន់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជាណាម្នាក់ ឬអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ធ្វើប្រតិកម្មតបចំពោះការអះអាងដ៏រសើប របស់ស្ថានទូតវៀតណាម​ប្រចាំ​កម្ពុជាជុំវិញទឹកដីកម្ពុជាក្រោមនៅឡើយទេ។ ការអះអាងរបស់ប្រទេសវៀតណាម ដែលបំភ្លៃប្រវត្តិសាស្រ្តថា បារាំង​មិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ ហើយថាតាំងពីដើមមក ទឹកដីកម្ពុជាក្រោម គឺជារបស់វៀតណាម​ ដោយមិនអាចប្រកែកបាន។


ផ្លាកបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែនមួយ រវាងប្រទេសកម្ពុជា និងវៀតណាម។ (រូបថតឯកសារ)

យុត្តិធម៌ - អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាលោកត្រឹង វ៉ាន់ថុង [...]

ក្រសួង​​ធន​ធាន​​ទឹក ព្រមាន​ប្រាប់​​ពលរដ្ឋ​​តាម​​មាត់​​ទន្លេ ឲ្យ​ប្រមូល​ផល

ក្រសួង​​ធន​ធាន​​ទឹក ព្រមាន​ប្រាប់​​ពលរដ្ឋ​​តាម​​មាត់​​ទន្លេ ឲ្យ​ប្រមូល​ផល

ឆ្លើយតបនឹងហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានដល់ប្រជា​កសិករដែលមានផលដំណាំតាមមាត់ទន្លេ គប្បីប្រមូលផលឲ្យបានឆាប់ ដើម្បីជៀសវៀងមហន្តរាយទឹកជំនន់ ដែល​អាចបង្កការខូចខាតដល់ផលដំណាំជាប់មាត់ទន្លេ។


ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

គ្រោះធម្មជាតិ - ក្រសួងធនធានទឹក និងឧតុនិមយ បានឲ្យដឹងថា បន្ទាប់ពីខ្លួនតាមដានស្ថានភាពអាកាសធាតុ និង​ស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម វាយតម្លៃថា ឥទ្ធិពលរបស់ជ្រលងសម្ពាធទាប និង​បង្កឲ្យមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា [...]

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាព​គ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូន​ពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។


ក្រុមអ្នកតវ៉ា នៅមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - ក្រុមសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ចំនួន ៤ រួមមានក្រុមសហគមន៍បឹងកក់ ថ្មគោល ក្រុមបណ្ដាញព្រះសង្ឃ​ឯករាជ្យ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ បាននាំគ្នាយកញត្តិ​មកដាក់​ជូនស្ថានទូតថៃ ដែលមានទីតាំងលើ កំណាត់មហាវិថីព្រះនរោត្តម [...]

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

កឹម សុខា សុំ​ឲ្យ​អូស្រ្តាលី​ពិនិត្យ​ឡើង​វិញ រឿង​ជន​ភៀស​ខ្លួន

ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែល​អាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើ​រដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេច​បញ្ជូន​ជនភៀសខ្លួនមកកម្ពុជា។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - ថ្លែងប្រាប់ទូរទស្សន៍អាហ្សាហ្សីរាអន្តរជាតិ (ALJAZEERA) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការខកចិត្ត ចំពោះប្រទេសអូស្រ្តាលីដែលព្យាយាម បញ្ជូនជន​ភៀសខ្លួនឲ្យមកជ្រកកោន [...]

សម រង្ស៊ី៖ មេ​ដឹកនាំ​ក្រាញ​អំណាច ធ្វើ​ឲ្យ​ប្រទេស​មិន​រីក​ចម្រើន

សម រង្ស៊ី៖ មេ​ដឹកនាំ​ក្រាញ​អំណាច ធ្វើ​ឲ្យ​ប្រទេស​មិន​រីក​ចម្រើន

លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ បានអះអាងថា ប្រទេសដែលមានការផ្លាស់ប្តូរមេដឹកនាំ ចន្លោះពី៤​ ទៅ​៥ឆ្នាំម្តង ឬយ៉ាងយូរដល់១០ឆ្នាំ ដូចប្រទេសថៃ វៀតណាមជាអាទិ៍នោះ នឹងឲ្យប្រទេសទាំងនោះ ចម្រើន​លូតលាស់​លឿនជាងបណ្តាប្រទេស ដែលមានមេដឹកនាំក្រាញអំណាច។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថត ហ្វេសប៊ុក)

នយោបាយ - ផ្ទុយទៅវិញ ដោយរាប់បញ្ចូលប្រទេសកម្ពុជាផង ប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីមបាវ៉េ ជាដើម នោះ ប្រធានគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅគ្រាចុងក្រោយ​នេះថា មានមេដឹកនាំប្រទេសក្រាញអំណាចរាប់សិបឆ្នាំ ដែលនឹងនាំឲ្យប្រទេសនោះ ផ្តាច់ការជាងគេ ក្រីក្រជាងគេ អន់ថយជាងគេ និងយ៉ាប់យឺនជាងគេផង។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...