បទយកការណ៍៖ ព្រៃព្រះរការ នៅមុនក្លាយជា«ព្រៃឡង់ទី២»
បទល្មើសព្រៃឈើ - ឈើជាច្រើនកំណាត់បានបន្សល់ទុក នៅកណ្តាលព្រៃអមសងខាងតាមផ្លូវ ឆ្ពោះទៅកាន់ព្រៃព្រះរការ ផ្លូវចូលទៅក្នុងតំបន់នោះ បានស្រុតជាអន្លើរៗ ដោយសារតែការដឹកឈើចេញពីសំណាក់ឈ្មួញរកស៊ីទិញឈើ។ ចំណែកឯសំលេងរណាង៉ោងៗ ដែលតែងតែលឺរំពងព្រៃ ចាប់ពីព្រឹកព្រលឹមម៉ោង៧ ប៉ុន្តែបែរជាស្ងាត់ជ្រងំ ក្រោយពីប្រជាសហគមន៍ចុះល្បាតព្រៃ។
ជនជាតិដើមភាគតិចគួយ ដែលបានចុះល្បាតព្រៃ និងបំបួសព្រៃ អ្នកស្រី នួន ម៉ុន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ទី្រភាព ជួលមនុស្សមកពីចម្ងាយ ឲ្យមកកាប់ដើមឈើនៅក្នុងតំបន់នេះ ជាពិសេសគេកាប់ដើមច្បោះរបស់ជនជាតិ ទើបប្រជាសហគមន៍នាំគ្នាចូលបំបួសព្រៃឈើ ដើម្បីសុំឲ្យអារក្សអ្នកតាជួយការពារធនធានធម្មជាតិ ពីព្រោះព្រៃឈើ [...]