កង​ទ័ព​ខ្មែរ​ធ្វើ​លិខិត​ទៅ​ថៃ ឲ្យ​ដក​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ​ព្រះវិហារ

កងទ័ពកម្ពុជាបានធ្វើលិខិតតវ៉ាជុំវិញ ការរាយបន្លាលួសរបស់កងទ័ពភាគីថៃ នៅតំបន់ស្រះត្រាវ ដែលជាតំបន់ផ្ទុះ​អាវុធ​​ជាមួយគ្នា កាលពីឆ្នាំ ២០០៨ ដែលមានចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីទីតាំងប្រាសាទព្រះវិហារ បន្ទាប់ពី​កងទ័ពថៃបានរាយបន្លាលួស ចំនួនបីថ្ងៃកន្លងមក។
Loading...
  • ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងទ័ពកម្ពុជាបានធ្វើលិខិតតវ៉ាជុំវិញ ការរាយបន្លាលួសរបស់កងទ័ពភាគីថៃ នៅតំបន់ស្រះត្រាវ ដែលជាតំបន់ផ្ទុះ​អាវុធ​​ជាមួយគ្នា កាលពីឆ្នាំ ២០០៨ ដែលមានចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីទីតាំងប្រាសាទព្រះវិហារ បន្ទាប់ពី​កងទ័ពថៃបានរាយបន្លាលួស ចំនួនបីថ្ងៃកន្លងមក។


ច្រកចូលពីខាងមុខប្រាសាទព្រះវិហារ។ (រូបថត

ព្រំដែន - លោក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ បានឲ្យដឹងថា លោកបាន​ធ្វើលិខិត តវ៉ាទៅទាហ៊ានថៃ ប៉ុន្តែខាងទាហាថៃប្រាប់វិញថា សុំពន្យារពេល ដោយបញ្ហាក្នុងប្រទេសមិនទាន់​ធូរ​ស្រាល។ ហើយ កន្លែងដែលថៃរាយបន្លាលួស គឺស្ថិតនៅតំបន់ស្រះត្រាវ ជាទីតាំងមួយដែលភាគី ទាំងពីរកម្ពុជា-ថៃ ធ្លាប់បានផ្ទុះអាវុធជា មួយគ្នាកាលពី ឆ្នាំ២០០៨។

លោកឧត្ដមសេនីយ៍ បានថ្លែងថា៖ «សកម្មភាពរាយបន្លាលួសពីសំណាក់ទាហ៊ានថៃជារឿងដដែលៗ ហើយកំពុង​ផ្ទុយ​តែ​ពីសាលដី ការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានហាមឃាត់ ប៉ុន្តែយើងមិនព្រួយ​បារម្ភ​អី​នោះទេ យើងត្រៀមតែអនុវត្ត ទៅតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល នឹងភាគីពាក់ព័ន្ធដទៃទៀត»។

ចំនែកឯលោក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា ភាគីខាងកងទ័ពបានធ្វើលិខិតតវ៉ា ទៅ​ខាងភាគីថៃហើយ ដើម្បីឲ្យស្រាយចេញវិញ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «សកម្មភាពរបស់ថៃ បានបំពាន​ការ​ចុះការអនុស្សារណៈ យោគយល់ គ្នាកម្ពុជា-ថៃ ឆ្នាំ២០០០ដែលហាមឃាត់ មិនឲ្យចូលកាន់កាប់តំបន់ ដែលថៃកំពុង​រាយបន្លាលួស»។

លោក កុយ គួង បន្ថែមឲ្យដឹងទៀតថា សកម្មភាពរបស់ថៃថាជាសកម្មភាពធម្មតា ហើយរហូតដល់ពេលនេះ ស្ថានភាពនៅតាមព្រដែន ក៏មានសភាពស្ងប់ស្ងាត់ផងដែរ។

កាលពីខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីកងទ័ពខ្មែរថៃ បានប៉ះប្រយុទ្ធគ្នាជាច្រើនលើក ដោយសារតែជម្លោះព្រំដែន ហើយភាគីថៃធ្លាប់បានបញ្ជូនទាហានរាប់រយនាក់ ចូលលុកលុយវត្តខ្មែរកែវសិក្ខាគីរីស្វារៈ ជិតប្រាសាទព្រះវិហារ ។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នាដោយកងទ័ពបានស្ងប់ស្ងាត់ទៅវិញ នៅពេលដែល អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជាប្អូនរបស់ លោក ថាក់ ស៊ីន បានឈ្នះឆ្នោត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...