តុលាការខ្មែរក្រហម៖ បុគ្គលិកបកប្រែជាជនជាតិខ្មែរ បន្តធ្វើបាតុកម្ម
ជាទម្ងន់មួយដាក់បន្ថែមទៀត ទៅលើតុលាការដែលទទួលបន្ទុក កាត់ទោសអ្នកទទួលខុសត្រូវនៃរបបខ្មែរក្រហម ខណៈស្ថាប័ននេះ កំពុងតែជួបវិបត្តិក្នុងបញ្ហាថវិកា និងរងនូវការរិះគន់ផ្សេងៗ ស្រាប់ផងនោះ។
ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម។ រូបថតសាលាក្ដី។
តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែតលោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងរបបខ្មែរក្រហម និងជាអ្នកនិពន្ធជីវប្រវត្តិរបស់ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយ បើកប្រាក់ខែរបស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិកបកប្រែទាំងនេះ [...]