ឃាតកម្ម៖ ទេសចរណ៍ស្ត្រីបារាំងម្នាក់ ត្រូវបានសម្លាប់នៅកំពត
ស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ ដែលបានទៅសម្រាកវិស្សមកាលនៅប្រទេសកម្ពុជា ត្រូវបានគេរកឃើញស្លាប់ នៅក្នុងស្ទឹងមួយក្នុងផ្នែកនារតីនៃប្រទេស។ អាជ្ញាធរមានសមត្ថកិច្ច បានប្រកាសប្រាប់អ្នកកាសែត ពីការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ។
ស្ទឹងកំពត។ MONOROOM.info photo/ D.KEO
ហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពត នៅជាប់នឹងតំបន់ឆ្នេរសមុទ្រ។ វាជាកន្លែងមួយដែលជាធម្មតា អ្នកទេសចរណ៍បរទេសភាគច្រើន ដែលមកទស្សនាកម្ពុជា តែងតែទៅលេងកំសាន្ដ។
ជនរងគ្រោះជាស្ត្រីវ័យក្មេងមួយរូប អាយុ២៥ឆ្នាំ ត្រូវបានរកឃើញស្លាប់ រាងកាយអាក្រាត ដោយមានស្នាមរបួសនៅនឹងក្បាល និងនៅដៃទាំងគូរ។ នាយរងនរគបាលខេត្តកំពត លោក អិន ជីវា បាននិយាយបញ្ជាក់ថា «យើងសន្និដ្ឋានថា [...]