ខ្សែជីវិត៖ ក្មេងស្រីបាល់បាស់ស្កែត ទទួលជើងថ្មី (Pic)
សម្រាប់ជនពិកាដែលគ្មានជើងប្រើប្រាស់ដូចគេឯងនោះ ការអត់ធ្មត់ ខាំមាត់សង្កតចិត្ត តស៊ូដើម្បីរស់បន្តទៅទៀត ជារឿងដ៏សំខាន់ជាងអ្វីទាំងអស់ ហើយមានទំហំធំជាងអ្នកដែលមានកាយសម្បទារ គ្រប់គ្រាន់នោះទៅទៀត។ នេះជារឿងរបស់ យុវតី គៀន ហុងយ៉ាន (Qian Hongyan) ដែលដាច់ជើងទាំងពីរ ដើរបានតែជាមួយនឹងបាល់បាសស្កែត យកមកទ្រាប់ប៉ុណ្ណោះ។
កុមារី បាល់បាស់ស្កែត ដែលរងគ្រោះដាច់ជើងទាំងគូរ ដោយគ្រោះថ្នាក់ចរាចរណ៍។ (រូបថត Reuter)
រាជធានីភ្នំពេញ - នាងតូចរូបនេះត្រូវបានគេហៅនាងថា ជា«ក្មេងស្រីបាល់បាស់ស្កែត»។ នាងមានដើមកំណើត និងរស់នៅក្នុងតំបន់ស្រុកស្រែមួយ នៃខេត្តយូណាន ស្ថិតនៅផ្នែកអាគ្នេយ៍នៃប្រទេសចិន។
រងគ្រោះនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលនាងមានអាយុ៤ឆ្នាំ ដែលបានបណ្ដាច់ជើងទាំងពីររបស់នាង [...]