Posts by "កេសរ កូល"

នាយក​រដ្ឋមន្ត្រី​យីងឡាក់ ពន្យល់​ពលរដ្ឋ​ថៃ​ឲ្យ​ទទួល​យក​សាល​ក្រម

នាយក​រដ្ឋមន្ត្រី​យីងឡាក់ ពន្យល់​ពលរដ្ឋ​ថៃ​ឲ្យ​ទទួល​យក​សាល​ក្រម

គឺជាសេចក្ដីថ្លែងពន្យល់របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្វើនៅតាមកញ្ចក់ទូរទស្សន៍ ថ្លែង​ទៅកាន់ពលរដ្ឋថៃទាំងអស់ ដើម្បីសុំឲ្យពួកគេ ទទួលយកសាលក្រមរបស់តុលាការអន្តរជាតិ។ ការពន្យល់របស់លោកស្រី បានធ្វើនៅប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសសាលក្រម របស់សាលាក្ដីយុត្តិធម៌ជាន់ខ្ពស់បំផុត នៃអង្គការសហប្រជាជាតិ ដែលបានសម្រេចបកស្រាយឲ្យកម្ពុជាធ្វើជាម្ចាស់ដីនៅជុំវិញ ប្រាសាទព្រះវិហារដែលមានចំណាស់ជិត១ពាន់ឆ្នាំ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

ជម្លោះព្រំដែន - នាយករដ្ឋមន្ត្រីថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅក្នុងជំហរនឹងនរស្ងប់ស្ងៀម [...]

តុលាការ​អន្តរជាតិ៖ ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដែល​​ថៃ​ទាម​ទារ ជា​របស់​កម្ពុជា

តុលាការ​អន្តរជាតិ៖ ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដែល​​ថៃ​ទាម​ទារ ជា​របស់​កម្ពុជា

តុលាការយុត្តិធម៌ជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ បានសម្រេចនៅថ្ងៃចន្ទទី១១ខែវិច្ឆកានេះ ថាប្រទេសកម្ពុជា មានអធិបតេយ្យភាព លើដីមានជម្លោះ នៅជុំវិញប្រាសាទ ព្រះវិហារ នៅជាប់ព្រំដែន ជាមួយប្រទេសថៃ។ ជាការប្រកាស​សាលក្រម ទៅតាមពាក្យបណ្ដឹងមួយ ដែលប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយឡើងវិញ​នូវសាលក្រមឆ្នាំ ១៩៦២ ដែលសាលាក្ដីនេះ បានសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាព​នៃប្រទេស​កម្ពុជា។


ប្រាសាទព្រះវិហារបស់ខ្មែរ នៅលើទឹកដីរបស់ខ្មែ។ (រូបថត ឯកសារ)

ជម្លោះព្រំដែន - តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថាភាសាអង់គ្លេសថា ICJ ឬភាសាបារាំងថា CIJ នោះ បាន​សម្រេចថា តំបន់ជុំវិញប្រាសាទព្រះវិហារចំណាស់ជិតមួយពាន់ឆ្នាំ [...]

ព្យុះ​សមុទ្រ​វាយ​លុក​វៀតណាម ខ្សោយ​ជាង​ហ្វីលីពីន៖ ស្លាប់​៥​នាក់

ព្យុះ​សមុទ្រ​វាយ​លុក​វៀតណាម ខ្សោយ​ជាង​ហ្វីលីពីន៖ ស្លាប់​៥​នាក់

បន្ទាប់ពីបានវាយលុក តំបន់ជាច្រើននៃប្រទេសហ្វីលីពីន ធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់ និងហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំតំបន់ ផ្ទះសម្បែង ខូចខាតជាដំណំនោះមក ខ្យល់ព្យុះសមុទ្រ ហៃយ៉ាន បានបន្ដដំណើររបស់ខ្លួន ទៅដល់ប្រទេស​វៀតណាមផ្នែកខាងជើង នៅវេលាទៀបភ្លឺព្រឹកថ្ងៃចន្ទទី១១ខែតុលានេះ។ រដ្ឋាភិបាលវៀតណាម បានប្រកាសនៅព្រឹកថ្ងៃ​ចន្ទដដែលថា ខ្យល់ព្យុះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនស្លាប់៥នាក់។


សកម្មភាពជម្លៀសប្រជាជនចេញពីតំបន់ប្រឈមមុខនឹងគ្រោះខ្យល់ព្យុះ។ (រូបថត francetvinfo.fr)

គ្រោះធម្មជាតិ - បន្ទាប់ពីបានវាយលុកដីកោះនៃប្រទេសហ្វីលីពីន ពេញមួយថ្ងៃសុក្រទី៧ខែវិច្ឆិកាមក ខ្យល់ព្យុះសមុទ្រ​ហៃយ៉ាន បានបន្តដំណើរមកដល់ដីទ្វីបផ្នែកខាងជើង នៃប្រទេសវៀតណាម [...]

វិនាសកម្ម​ព្យុះ​សមុទ្រ​នៅ​ហ្វីលីពីន៖ ពិភពលោក​រួម​គ្នា​ផ្ដល់​ជំនួយ (VDO)

វិនាសកម្ម​ព្យុះ​សមុទ្រ​នៅ​ហ្វីលីពីន៖ ពិភពលោក​រួម​គ្នា​ផ្ដល់​ជំនួយ (VDO)

បណ្ដាប្រទេសជាច្រើន និងអង្គការអន្តរជាតិនៅជុំវិញពិភពលោក ជាពិសេសសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង​បណ្ដាប្រទេសនានានៅសហគមន៍អ៊ឺរ៉ុប បានបញ្ជូនជាបណ្ដើរៗនូវជំនួយសង្គ្រោះរបស់ពួកគេ ទៅកាន់កោះហ្វីលីពីន ដែល​មួយភាគនៃប្រទេសនេះត្រូវបានបំផ្លាញដោយ ព្យុះសមុទ្រហៃយ៉ាន (Haiyan) យ៉ាងរន្ធត់ជាទីបំផុត។


ព្យុះសមុទ្រដែលបានបន្សល់ទុក នូវជនរងគ្រោះដល់ជីវិត ជាច្រើនពាន់នាក់។ (រូបថត gigapica)

ជំនួយសង្គ្រោះ - មុនគេបំផុតនោះ គឺសហរដ្ឋអាមេរិក ដែលមានមូលដ្ឋានយោធានៅក្បែរនឹងប្រទេសហ្វីលីពីនស្រាប់។ រដ្ឋមន្ត្រីការពារជាតិ លោកជុក ហាជែល (Chuck Hagel) បានផ្ដល់ចម្លើយជាវិជ្ជមាន ទៅនឹងការដង្ហោយសុំរកការសង្គ្រោះ របស់ទីក្រុងម៉ានីល។ ជំនួយក្នុងជំហានដំបូង [...]

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែ​ធ្នូ​ខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានី​របស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។


យន្ដហោះរបស់អាកាសចរណ៍ អ៊ែរ ឆាយណា ប្រភេទប៊ូអីញ ៧៤៧ (Air China Boeing 747)។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានផ្សាយពីដំណឹងដ៏គួរឲ្យរីករាយនេះ កាលពីថ្ងៃ​ទី៣១ខែតុលាកន្លងទៅ។ គេហទំព័របានសរសេរថា ទីរួមខេត្តសៀមរាប [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...