ថៃ៖ គ្មានការបោះឆ្នោតជាថ្មី នៅមុនរយៈពេល ១ឆ្នាំ៣ខែឡើយ
អគ្គមេបញ្ជាការកងទ័ពថៃ ដែលទើបនឹងដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋ នៅក្នុងប្រទេសថៃ បានប្រកាសនៅថ្ងៃសុក្រ ថា នឹងគ្មានការបោះឆ្នោតត្រូវបានរៀបចំធ្វើ នៅមុនពេលមួយឆ្នាំខាងមុខនេះឡើយ។ ក្នុងរយៈពេលនេះ ប្រទេសថៃ នឹងស្ថិតនៅក្រោមការដឹកនាំ របស់«ក្រុមប្រឹក្សាកំណែទម្រង់» ជាបណ្ដោះអាសន្នសិន។ ក្រុមប្រឹក្សាកំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងប្រហាក់ប្រហែល នឹង«ក្រុមប្រឹក្សាប្រជាជន» ដែលធ្លាប់ត្រូវបានទាមទារក្នុងពេលកន្លងមក ដោយក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)
នយោបាយថៃ - [...]