អគ្គិភ័យដុតបំផ្លាញមន្ទីរពេទ្យ នៅកូរ៉េខាងត្បូង ស្លាប់២១នាក់
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសកូរ៉េខាងត្បូង គ្រោះអគ្គិភ័យបានដុតបំផ្លាញមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យមនុស្ស២១នាក់ស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់ប្រទេសនេះ បានថ្លែងបញ្ជាក់ឲ្យដឹង។
អ្នកលត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ឆេះចំណតរថយន្ដក្រុង។ (រូបភាព Keystone)
កូរ៉េខាងត្បូង - គ្រោះអគ្គិភ័យបានកើតឡើងទៅលើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ជៀនសូង () ផ្នែកខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ នគរបាលបានថ្លែងឲ្យដឹងថា ជនរងគ្រោះដល់ជីវិតភាគច្រើន ដែលត្រូវបានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃពុធនេះ បានស្លាប់គាំងខ្លួននៅក្នុងមន្ទីរពេទ្យនោះ និងមួយភាគធំជាអ្នកជំងឺ។ តែនៅក្នុងចំណោមជនរងគ្រោះដល់ជីវិតនេះ ក៏មានគ្រូពេទ្យស្ត្រីអ្នកថែរក្សាជំងឺម្នាក់ដែរ។
អ្នកជំងឺដែលសម្រាកព្យបាល នៅក្នុងអាគារជាន់ទីពីរ ប្រមាណជាជាង៣០នាក់ បានសន្លប់នឹងផ្សែង ធ្វើឲ្យថប់ដង្ហើម។ ប៉ុន្តែជំងឺ១០នាក់ទៀត ដែលបានស្នាក់នៅជាន់ទីមួយ បានរួចផុតពីអណ្ដាតភ្លើង រហូតដល់មានការជួយសង្គ្រោះបានមកដល់។
នេះជាគ្រោះអគ្គិភ័យដ៏រង្គាលលើកទីពីរហើយ ដែលមានមនុស្សស្លាប់យ៉ាងច្រើនបែបនេះនេះ នៅប្រទេសកូរ៉េខាងត្បូង ក្នុងចន្លោះតែពីរថ្ងៃប៉ុណ្ណោះ។ កាលពីថ្ងៃចន្ទ គ្រោះអគ្គិភ័យមួយទៀត បានដុតបំផ្លាញចំណងរថយន្ដក្រុង ធ្វើឲ្យមានមនុស្សស្លាប់ ប្រាំពីរនាក់ និងជាង៤០នាក់ផ្សេងទៀត រងរបួស៕