យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​ផ្សាយ​ទិន្នន័យ​ផ្កាយ​រណប ជា​សាធារណៈ

នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប្រទេសម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវទិន្នន័យផ្កាយរណប ដែលបានប្រើសម្រាប់កំណត់ពីដំណើរទំនង នៃការហោះហើររបស់យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិ ម៉ាឡេស៊ីអ៊ែឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ កាយវិការរបស់ប្រទេសម៉ាឡេស៊ីនេះ ជាការ​ឆ្លើយតបទៅនឹងការចង់បាន របស់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលរងគ្រោះនៅលើយន្ដហោះ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប្រទេសម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវទិន្នន័យផ្កាយរណប ដែលបានប្រើសម្រាប់កំណត់ពីដំណើរទំនង នៃការហោះហើររបស់យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិ ម៉ាឡេស៊ីអ៊ែឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ កាយវិការរបស់ប្រទេសម៉ាឡេស៊ីនេះ ជាការ​ឆ្លើយតបទៅនឹងការចង់បាន របស់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលរងគ្រោះនៅលើយន្ដហោះ។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានធ្វើការជាមួយ ក្រុមហ៊ុនផ្កាយរណប Inmarsat ដើម្បីផ្ដល់ជូននូវរូបភាព៤៧សន្លឹក នៃទិន្នន័យផ្កាយរណប ដែលបានថតទុក ដោយ ក្រុមហ៊ុនជំនាញមួយទៀត របស់ប្រទេសអង់គ្លេស ជាមួយនឹងការពន្យល់នោះផង។ ក្រុមគ្រួសារ នៃជនរងគ្រោះ ២៣៩នាក់ នៅលើយន្ដហោះ នៃជើងហោះហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ បានស្នើ​សុំឲ្យមានការផ្សាយជាសាធារណៈ នូវទិន្នន័យ«ដើម»នៃការរកឃើញ របស់ប្រព័ន្ធផ្កាយរណប ដែល​នឹងបញ្ជាក់​ពី​ដំណើរដើមទងនៃយន្ដហោះ បន្ទាប់ពីវាបានបាត់ចេញពីប្រព័ន្ធរលកអាកាស កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា​កន្លង​ទៅ។

រហូតមកទល់នឹងថ្ងៃនេះ យន្ដហោះបាត់ខ្លួននេះ នៅមិនទាន់មានដំណឹងណាមួយ បង្ហាញពីស្លាកស្នាម​របស់វា​នៅ​ឡើយ បើសូម្បីតែបំណែកតូចមួយ។

ក្រុមហ៊ុនផ្កាយរណប Inmarsat បានប្រើប្រាស់ផ្កាយរណបរបស់ខ្លួន ដើម្បីជួយតាមរកដំណើរដើមទង ​របស់​យន្ដហោះ។ បើទោះជាប្រព័ន្ធទំនាក់ទំនងយន្ដហោះ ត្រូវបានកាត់ផ្ដាច់ តែយន្ដហោះនៅតែផ្ដល់ពីដំណើររបស់វា តាមរយៈម៉ាស៊ីនបំពាក់មួយចំនួនរបស់វា ទៅឲ្យប្រព័ន្ធផ្កាយរណប។

យន្ដហោះបានហោះភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង កាលពីយប់ថ្ងៃទី៧​ចូល​មកថ្ងៃទី៨ ខែមីនា ហើយបានផ្លាស់ប្ដូរផ្លូវធ្វើដំណើររបស់វា នៅមួយម៉ោងក្រោយពីយន្ដហោះហើបជើងពីដី ដោយ​គ្មាន​ការបកស្រាយអ្វីទាំងអស់។ រលកសញ្ញាដែលផ្ដល់ទៅឲ្យប្រព័ន្ធផ្កាយរណប បានឲ្យដឹងថា យន្ដហោះ​បាន​ហោះ​ឆ្លងទៅលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌា ហើយអាចធ្លាក់នៅទីនោះ ដោយមូលហេតុមកពីបរិមាណប្រេងសាំង មិនអាចឲ្យយន្ដហោះហោះបានឆ្ងាយជាងនេះបានទេ។ ចំនុចដែលយន្ដហោះធ្លាក់ អាចស្ថិតនៅចំងាយប៉ុន្មាន​រយ​គីឡូម៉ែត្រ ពីឆ្នេរខាងលិចនៃកោះអូស្ត្រាលី។

ការរុករកយន្ដហោះ នៅក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា ដែលធ្វើឡើងដោយប្រទេសសម្ព័ន្ធមិត្ត តាំងពីច្រើនសប្ដាហ៍មកហើយនោះ បានដឹកនាំដោយប្រទេសអូស្ត្រាលី ជាមួយនឹងឧបករណ៍រុករករបស់​សហរដ្ឋ​អាមេរិក ដែលហៅថា ប្លូហ្វីន ២១ (Bluefin-21) មុននឹងឧបករណ៍ផ្សេងទៀត ត្រូវបានបញ្ជូនមកជួយរុករកបន្ថែម។ រលកសម្លេងសញ្ញាជាច្រើន ដែលបានផ្ដល់សញ្ញានៅដើមខែមេសាកន្លងទៅ ទំនងជាចេញពីប្រអប់ខ្មៅរបស់​យន្ដហោះ ប៊ូអីង ប៉ុន្តែរលកសម្លេងនេះបានបាត់ទៅវិញ ដោយអាចមកពីប្រអប់ខ្មៅអស់អាគុយ។ តាំងពី​ពេល​នោះ​មក មិនមានការរកឃើញអ្វីថ្មី ដើម្បីធ្វើឲ្យការស្វែងរក អាចទទួលបានក្ដីសង្ឃឹមនោះឡើយ។

អវត្តមាននៃលទ្ធផល ដែលចេញមកពីការរុករកនេះ បូករួមនឹងទង្វើមិនច្បាស់លាស់របស់អាជ្ញាធរម៉ាឡេស៊ី នៅពេល​ដែលយន្ដហោះបានបាត់ខ្លួនដំបូងនោះផង បានធ្វើឲ្យមានការបកស្រាយជាច្រើន ចេះតែចេញមកជាបន្តបន្ទាប់ ជា​ពិសេស​បង្កមន្ទិលកាន់តែខ្លាំងឡើងៗ ដល់ក្រុមគ្រួសារជនរងគ្រោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...