នាវាចិន និងទូកវៀតណាម បុកគ្នាទៀត នៅសមុទ្រចិនខាងត្បូង
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវាចិនមួយគ្រឿង បានបើកទៅបុកទូកនេសាទវៀតណាមួយ នៅក្បែរនឹងមូលដ្ឋាចម្រាញ់ប្រេងរបស់ចិន ស្ថិតក្នុងតំបន់ទឹកដែលប្រទេសទាំងពីរកំពុង ឈ្លោះដណ្ដើមថាជារបស់ផងខ្លួន តែរៀងៗខ្លួន។
វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)
ជម្លោះចិន-វៀតណាម - តាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានឲ្យដឹងថា កាណូតវៀតណាមនោះ បានលិចនៅក្នុងតំបន់ភ្លាមៗ បន្ទាប់ពីបានឈ្លានពាន និងបានបុកនាវានាសាទរបស់ចិន។
នាយនគរបាលប្រចាំឆ្នេរសមុទ្រវៀតណាម បានប្រកាសថា អ្នកនៅលើទូក១០នាក់ ត្រូវបានជួយសង្គ្រោះដោយទូកវៀតណាមផ្សេងទៀត ដែលបានបើកនៅក្បែរៗនោះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃចន្ទទី២៦ ខែឧសភានេះ ក្នុងចំងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីមូលដ្ឋានចម្រាញ់ប្រេង នៅលើសមុទ្រចិនខាងត្បូង។
នាយនគរបាលនោះ បាននិយាយទៀតថា៖ «ទូកនេសាទវៀតណាមតែមួយ តែត្រូវបានឡោមព័ន្ធ ដោយទូកនេសាទចិនផ្សេងទៀតប្រមាណជា៤០ មុននឹងត្រូវបានបុកពន្លិចដោយនាវាចិន»។
ប៉ុន្តែនៅខាងចិនវិញ សារព័ត៌មានចិនថ្មី បាននិយាយដោយស្រង់សម្ដី ពីប្រភពរដ្ឋាភិបាលចិនថា៖ «ក្រុមនេសាទ នៅលើទូកវៀតណាម ត្រូវបានជួយសង្គ្រោះទាំងអស់ បន្ទាប់ពីទូកវៀតណាមនេះ បានបុកនាវាមកពីក្រុង ដុងហ្វាង (Dongfang) ក្នុងខេត្តហៃណាម (Hainan) ហើយបានលិចនៅក្បែរកោះស៊ីសា (Xisha) របស់ចិន»។
កោះស៊ីសា ដែលហៅតាមសំនៀងចិននេះ ត្រូវបានវៀតណាមហៅថា ជាកោះប៉ារ៉សែល (Paracels)។
គម្រោងខួងប្រេងរបស់ចិន បានបង្កឲ្យមានអំពើហិង្សាខ្លាំងក្លាប្រឆាំងចិន និងផលប្រយោជន៍ចិន កាលពីសប្ដាហ៍មុន នៅទូទាំងប្រទេសវៀតណាម បង្កឲ្យមានមនុស្សយ៉ាងហោច ពីរនាក់ស្លាប់ និងច្រើនរយនាក់ទៀតរងរបួស។ ប្រទេសចិន និងប្រទេសវៀតណាម បានដណ្ដើមដែនទឹកសមុទ្រនោះ មកជារបស់ខ្លួនតែរៀងៗខ្លួន ដោយសារតែតំបន់នោះ សម្បូរទៅដោយប្រេងនៅក្រោមសមុទ្រ និងជាតំបន់យុទ្ធសាស្ត្រ សម្រាប់នាវាចរណ៍ទាំងឡាយឆ្លងកាត់។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់ដុង ធ្លាប់បាននិយាយថា បញ្ហានេះនឹងអាចមានដំណោះស្រាយ ច្រើនយ៉ាង ក្នុងនោះលោកបានព្រមានថា នឹងនាំបញ្ហានេះទៅតុលាការ ដោយមកពីមូលហេតុនៃការតាំងនៅ នៃមូលដ្ឋានចម្រាញ់ប្រេងនេះ៕