ដែនសមុទ្រចិនខាងត្បូង៖ «សង្គ្រាមមិនអាចជៀសរួច»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 02, 2015
- ប្រធានបទ: សមុទ្រចិនខាងត្បូង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុងវ៉ាស៊ីនតោន និងប្រទេស នៅអាស៊ីអគ្នេយ៍មួយចំនួន បានចោទក្រុងប៉េកាំង ពីមហិច្ឆតាដ៏ធំហួសប្រមាណ ទៅលើតំបន់ភូមិសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង។ ចំណុចដែលបង្កការក្ដៅក្រហាយ ក្នុងពេលបច្ចុប្បន្ន ស្ថិតលើប្រជុំកោះ ស្ពរ៉ាតឡី (Spratleys) ដែលអាចនឹងលាតសន្ធឹង នៅជុំវិញផ្ទៃក្រឡា ប្រមាណជ៤០០ ០០០គីឡូម៉ែត្រការ៉េ។
ប្រជុំកោះនេះ មិនត្រឹមតែជាទីប្រសព្វ នៃចរាចរណ៍ផ្លូវសមុទ្រ ដ៏សំខាន់ជាងគេ សម្រាប់ពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ តែថែមទាំងជាតំបន់ ដែលពោរពេញដោយធនធានប្រេងកាត ដ៏សន្ធឹកសន្ធាប់នោះទៀត។ ប៉ុន្តែប្រសិនបើប្រទេសវៀតណាម ហ្វីលីពីន ឬប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ បានឈ្លោះគ្នា ដើម្បីដំណ្ដើមកាន់កាន់តំបន់នោះ ទោះជាទាំងមូល ឬផ្នែកខ្លះក៏ដោយ ចំពោះក្រុងប៉េកាំងវិញ ដែលចង់បានតំបន់នោះដូចគ្នា កំពុងដឹកនាំឲ្យមានការសាងសង់ នូវសំណង់ធំៗជាច្រើន ក្នុងនោះមានដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួចទៅហើយ។
ផែនទីសមុទ្រ ដែលប្រទេសជាភាគីជម្លោះ គូរព្រំដែនទៅតាមអ្វី ដែលខ្លូនជឿថាជាទឹកដីរបស់ខ្លួន។
«សង្គ្រាមនឹងមិនអាចជៀសផុតទេ»
សហរដ្ឋអាមេរិក តាមរយៈសម្លេងរបស់រដ្ឋមន្ត្រីការពារជាតិ លោក អាស្ដុន កាទ័រ (Ashton Carter) បានរំលឹកទីក្រុងប៉េកាំង ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរៀបចំ ឬការសាងសង់អ្វីមួយ នៅលើតំបន់នោះ។ នៅក្នុងសេចក្ដីប្រកាសរបស់អាមេរិក បានឲ្យដឹងទៀតថា ខ្លួននឹងបន្ត បន្ថែមវត្តមានកងទ័ពរបស់ខ្លួន ចូលទៅកាន់តំបន់ ជុំវិញប្រជុំកោះ ខណៈកងទ័ពចិនវិញ បានព្រមានយន្ដហោះយកការណ៍ របស់អាមេរិកមួយគ្រឿង កាលពីពីប៉ុន្មានថ្ងៃមុន ឲ្យចាក់ចេញពីទីនោះ។
សម្រាប់ប្រទេសចិនវិញ ដូចជាមានបំណង ចង់កាត់បន្ថយភាពតាងតឹងនេះទៅវិញ ដោយបានប្រកាសអះអាង ពីស្ថានភាពមួយ ដ៏ប្រសើរនិងនឹងនរ។
ផ្ទុយពីគោលជំហរខាងលើនេះ កាលពីសប្ដាហកន្លងទៅ សារព័ត៌មានចិន «Global Times» បានរំពឹងគិតថា សង្គ្រាមនឹង«មិនអាចជៀសផុត»ទេ ប្រសិនបើសហរដ្ឋអាមេរិក មិន«លេបសម្ដី»របស់ខ្លួនវិញ ក្នុងការស្នើសុំឲ្យទីក្រុងប៉េកាំង បញ្ឈប់នូវការសាងសង់ទាំងឡាយ នៅលើប្រជុំកោះ៕