Posts by "កេសរ កូល"

ជំងឺ MERS នៅ​កូរ៉េ៖ រក​ឃើញ​៣​ករណី​ទៀត ស្លាប់​២៧​នាក់

ជំងឺ MERS នៅ​កូរ៉េ៖ រក​ឃើញ​៣​ករណី​ទៀត ស្លាប់​២៧​នាក់

ប៉ុន្តែយ៉ាងហោចណាស់ នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង មិនបានប្រកាស ពីករណី​មរណៈភាពថ្មីទៀត ដែលកើតចេញពីជំងឺនេះទេ ដែលផ្ទុយពីម្សិលម៉ិញ ដែលអាជ្ញាធរបានប្រកាសថា ចំនួនអ្នក​ស្លាប់បានកើនឡើង ដល់២៧នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់​កូរ៉េខាងត្បូង។

អ្នកជំងឺ៤នាក់ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជំងឺជាសះទាំងអស់ កើនដល់​៥៤​នាក់។ បណ្ដាជនដែលបានឆ្លងកាត់ការត្រួតពិនិត្យ មានចំនួនទាំងអស់ ២៨០៥នាក់សម្រាប់ព្រឹកថ្ងៃនេះ តិច​ជាង​ម្សិលម៉ិញ ដែលមានចំនួនដល់ទៅ ៣ ៨៣៣នាក់។ មនុស្សដែលទទួលបានការត្រួតពិនិត្យ ហើយត្រូវបាន​ចេញ​មកវិញ រហូតមកដល់ម៉ោងនេះ មានចំនួនទាំងអស់ ១០ ៧១៨នាក់។

៣ករណីទៀត ទើបនឹងត្រូវបានរកឃើញបន្ថែម ធ្វើឲ្យអ្នកជំងឺដែលបានឆ្លងជំងឺនេះ មានចំនួនឡើងដល់ ១៧៥​នាក់ ហើយ២៧នាក់ បានស្លាប់ និង៩៤នាក់ កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យនៅឡើយ (អ្នកជំងឺ [...]

យានយន្ដឆ្នៃ«ទំនើប» ដែលមានសមត្ថភាព​បើកក្នុងទឹក

ទឹកដីរបស់ស្រុកទេសអ្នក សម្បូរទៅដោយភក់ជ្រាំ ឬទឹកជំនន់កាត់ផ្លូវឬ? នេះជាយានឆ្នៃដ៏«ទំនើប»មួយ ដែល​នឹងអាចជួយអ្នក ឲ្យជិះកាត់ទឹកបានយ៉ាងងាយ។

បុរសជាតិញ៉ូហ្សេឡែន ពីរនាក់ មកពីសហគមន៍ «NZ Offroader» បានកែឆ្នៃគោយន្ដមួយ ទៅយានមួយ ដែល​អាច​បើកបរនៅក្នុងទឹកបាន។ បុរសទាំងពីរ បានយកស្នាដៃរបស់ពួកគេ មកបង្ហាញពីសមត្ថភាព ដោយថតជា​វីដេអូ សម្រាប់ដាក់បង្ហោះក្នុងយូធូបផង។

ពិតជាមានប្រសិទ្ធភាពមែន យានកែឆ្នៃនោះ បានរត់ចុះទឹក និងឡើងពីទឹក ដោយគ្មានលំបាក ឬជួបនឹង​បញ្ហា​អ្វី​ទាំងអស់។ ប៉ុន្តេដើម្បីសម្រេចបាន ជាលទ្ធផល គួរជាទីគាប់ចិត្តនោះ យាន្ដកែឆ្នៃដ៏ទំនើប ចាំបាច់ត្រូវមានបំពង់​បង្ហុយផ្សែង និងក្បាលរបស់អ្នកបើក ខ្ពស់ផុតពីទឹក ជាដាច់ខាត៕

ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

អ្នកជំងឹ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នៃរាជធានីបាងកក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បី​ពិនិត្យ​ព្យាបាល អាការៈបេះដូងរបស់ខ្លួន។ អ្នកជំងឺជាច្រើនមកពីតំបន់មជ្ឈឹមបូព៌ា បានជ្រើសរើសមន្ទីរពេទ្យ នៃ​រាជធានីបាងកក ដើម្បីពិនិត្យព្យាបាលរោគរបស់ពួកគេ។ សមាជិកបីនាក់ទៀត នៃអ្នកជំងឺខាងលើ ក៏ត្រូវ​បាន​ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ របស់មន្ទីរពេទ្យ បាមរ៉ាស្នារ៉ាឌៀរ៉ា (Bamrasnaradura) ដែលមាន​ជំនាញ​ខាង​ការ​ប្រយុទ្ធទល់នឹងជំងឺរាតត្បាត។

ជំងឺ «MERS» បានបង្ហាញខ្លួនដំបូងគេ នៅក្នុងឧបទ្វីបអារ៉ាប់ ដែលបានសម្លាប់មនុស្សជាង ៩៥០នាក់ និង​៤១២​នាក់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រាប់ពីឆ្នាំ២០១២​កន្លងមក។ រោគរាតត្បាតមួយនេះ ក៏បានធ្វើឲ្យមនុស្ស​២៣នាក់ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ អ្នកជំងឹទីមួយ របស់ប្រទេសកូរ៉េ ត្រូវបានរកឃើញថា បាន​ឆ្លងជំងឺនេះ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ បន្ទាប់ពីអ្នកជំងឺ [...]

«ជីងចក់»​ក្នុង​ម្ហូប​លើ​យន្ដហោះ Air India ផ្អើល​បណ្ដាញ​សង្គម!

«ជីងចក់»​ក្នុង​ម្ហូប​លើ​យន្ដហោះ Air India ផ្អើល​បណ្ដាញ​សង្គម!

រូបថតមួយសន្លឹកនេះ បានរត់ចេញពីគណីមួយ ទៅកាន់គណនីមួយទៀត ដោយសារការចែករំលែក ពាស​ពេញ​បណ្ដាញសង្គម ដែលបានបង្ហាញឲ្យអ្នកផង ឃើញ«ជីងចក់»មួយក្បាល កំពុងអើតក្បាល ពីចេញពី​ប្រអប់​ម្ហូប​ចំណី ដែលដាក់សម្រាប់ភ្ញៀវបរិភោគ នៅលើយន្ដហោះ «Air India»។ នេះជាជើងហោះហើរមួយ ដែលដឹកអ្នក​ដំណើរ ហោះចេញពីរដ្ឋធានី ញ៉ូដេលី ប្រទេស​ឥណ្ឌា ឆ្ពោះទៅកាន់រាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យឲ្យក្រុមហ៊ុនអាកាសចរណ៍ «Air India» លោក ប្រាវីន បាណាហ្គារ (Praveen Bhatnagar) បានថ្លែងទទួលស្គាល់ ថាមាន«ជីងចក់» នៅក្នុងចានម្ហូប។ ប៉ុន្តែអ្នកនាំពាក្យ បានបដិសេធ ពីភាព​ខ្ជីខ្ជាគ្មានអនាម័យ របស់ក្រុមហ៊ុនរបស់ខ្លួន។ អ្នកនាំពាក្យបានថ្លែងឡើងថា៖ «យើងនឹងដឹកនាំការស៊ើប​អង្កេត​មួយ ដើម្បីឲ្យដឹងថា ជីងចក់បានមកនៅ ក្នុងចានម្ហូបនេះយ៉ាងដូចម្ដេច  ពីសំណាក់ក្រុមហ៊ុនដៃគូរ ខាង​ចំអិន​ម្ហូប [...]

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង ចុះ​ចត​បន្ទាន់​ព្រោះ​បញ្ហា​ម៉ាស៊ីន

យន្ដហោះ អ៊ែរប៊ូស (Airbus 330) ដែលភ្ជាប់ជើងហោះហើរ MH148 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បានទទួលភ្លើងខៀវ ឲ្យហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃក្រុងមែលប៊ន កាលពីរសៀល​ថ្ងៃសុក្រ ទី១២ ខែមិថុនា វេលាម៉ោង ១៤ ណិង១៦នាទី (ម៉ោងក្នុងស្រុក) ដើម្បីហោះសំដៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅម៉ោងប្រមាណជា ១៥ យន្ដហោះត្រឡប់ក្រោយ ហើយបានធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះដដែលនេះ ដោយសារមានបញ្ហាខាងម៉ាស៊ីនប្រតិកម្ម។ នេះបើតាមការអះអាងឲ្យដឹង របស់​អ្នកនាំពាក្យព្រលានយន្ដហោះ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ការត្រឡប់មកចុះចតវិញនោះ បានប្រព្រឹត្តិទៅ ដោយមិនមានហេតុភេទអ្វី គួឲ្យកត់សម្គាល់ទេ។

បើតាមការពន្យល់ របស់ការិយាល័យសុវត្ថិភាព នៃការដឹកជញ្ជូនតាមផ្លូវអាកាស របស់ប្រទេសអូស្ត្រាលី ដែល​ទទួលបន្ទុក ខាងការរុករកយន្ដហោះបាត់ខ្លួន MH370 (បាត់ខ្លួនតាំងពីឆ្នាំ២០១៤) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...