Posts by "កេសរ កូល"

ប្រាសាទព្រះវិហារ៖ កម្ពុជាថាដក តែថៃថាដាក់

ប្រាសាទព្រះវិហារ៖ កម្ពុជាថាដក តែថៃថាដាក់

ផ្ទុយពីដីការបង្គាប់ របស់តុលាការអន្តរជាតិ ដែលតំរូវអោយ កងទ័ពទាំងសងខាង ត្រូវដកចេញពីតំបន់ ជុំវិញ ប្រាសាទព្រះវិហារនោះ កងទ័ពរបស់ប្រទេសកម្ពុជា និងថៃនៅតែមានវត្តមាន នៅទីនោះនៅឡើយ នៅរយះពេល ជិតមួយឆ្នាំមកនេះ។ តែកម្ពុជាទើបនឹងប្រកាស ថានឹងដកកងទ័ពរបស់ខ្លួន នៅថ្ងៃខួបគម្រប់១ឆ្នាំ នៃការចេញដីការ របស់តុលាការ។ ជាការប្រកាសមួយ ដែលនឹងធ្វើអោយមាន ការផ្លាស់ប្ដូរ នៅក្នុងសំនុំរឿង ប្រាសាទព្រះវិហារ។ ចុះខាងថៃវិញ?


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

ជាជម្លោះដ៏រ៉ាំរ៉ៃ នៅតំបន់ជុំវិញប្រាសាទ ព្រះវិហារ ដ៏ចំណាស់របស់ខ្មែរ ហើយភាពតានតឹង បានកើនឡើងខ្លាំង នៅពេល ដែលកម្ពុជាបានដាក់ប្រាសាទនេះ [...]

ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត

ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត

កាលពីថ្ងៃទី១២កក្កដានេះ ប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសជប៉ុន សហគមអ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសចិន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយ របស់សមាគមប្រជាជាតិ នៃភូមិភាគនេះ ហៅកាត់ថា អាស៊ាន (Asean)។ បណ្ដាអ្នកចូលរួម ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ប្រទេសផងខ្លួន បានបញ្ចេញរបាំរបៀបការទូត ដែលអ្នកតាមដាន យល់ឃើញថា វាមានចង្វាក់ដោយឡែក និងរៀងៗខ្លួន យកមកដាក់នៅលើតុ។ លោកប្រមុខការទូត ចិន បានសង្កត់ធ្ងន់ ចង់អោយមានកិច្ចប្រជុំទ្វេភាគី រវាងភាគីពាក់ព័ន្ធ ហើយបានផាត់ចេញ ការទាមទារតវ៉ារបស់ ជប៉ុន  នៅក្នុង ជម្លោះលើផែនសមុទ្រ។ រីឯ លោកស្រីប្រមុខការទូតអាមេរិក បានយកចិត្តទុកដាក់ ទៅលើការរិះគន់ ទល់នឹងប្រទេសភូមា និងទៅលើការពង្រឹង ពីតួនាទីរបស់អាមេរិក នៅក្នុងតំបន់។

ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71

ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71

កាសែតប្រចាំថ្ងៃរបស់ថៃ បាងកកប៉ុស្ដិ៍ (Bangkok Post) បានរាយការណ៍ កាលពីថ្ងៃទី១០កក្កដានេះថា កុមារថៃប្រហែលជា ១២នាក់ បានធ្លាក់ខ្លួនឈឺនឹងជំងឺ «ជើង-ដៃ-មាត់» ក្នុងអំឡុងខែមិថុនានេះ តែមិនមានកុមារណាម្នាក់ មានវាសនាអាក្រក់ ដូចកុមារខ្មែរឡើយ។ លោកវេជ្ជបណ្ឌិត ផនថេប ស៊ិរិវ៉ាណារានសន (Pornthep Siriwanarangsan) ប្រធានផ្នែកឃ្លាំមើល រោគរាតត្បាត បាននិយាយប្រាប់កាសែតនេះថា «វាមានរោគសញ្ញាដូចគ្នា ទៅនឹងអ្វីដែលបានកើត ទៅលើកុមារនៅកម្ពុជា។ ដើម្បីការពារ កុំអោយមានការឆ្លង​ រវាងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត យើងត្រូវទុកអោយកុមារដែលមានជំងឺ នៅដាច់ដោយឡែកពី កុមារដែលគ្មានជំងឺ រហូតទាល់តែកុមារដែលឈឺ ជាសះស្បើយ។»

ក្រសួងសុខភាពសាធារណៈរបស់ថៃ បានប្រកាសអាសន្នទៅគ្រប់ ការិយាល័យសុខាភិបាល នៅតាមខេត្រខ័ណ្ឌនានា ក្នុងប្រទេស ហើយថាបានធ្វើការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាលខ្មែរ ដើម្បីឃ្លាំមើលការរីករាលដាល នៃជំងឺនេះ [...]

កម្ពុជា៖ នឹងមាន ការភ្ជាប់បណ្ដាញអាំងទើណែតមួយដ៏ខ្លាំង

កម្ពុជា៖ នឹងមាន ការភ្ជាប់បណ្ដាញអាំងទើណែតមួយដ៏ខ្លាំង

ប្រទេសកម្ពុជាបាន ចុះហត្ថលេខា កាលពីថ្ងៃទី២០មេសាកន្លងមក ជាមួយនឹងប្រទេសវៀតណាម ក្នុងការបង្កើត បណ្ដាញអាំងទើណែត ដោយប្រើខ្សែរភ្ជាប់ដ៏ខ្លាំងមួយ។


ប្រព័ន្ធភ្ជាប់បណ្ដាញអុបទិកដ៏ខ្លាំងមួយ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងក្រុមហ៊ុនវៀតណាម ខាងទូរគមនាគមន៍អន្តរជាតិ (Vietnam Telecoms International - VTI) ជាមួយនឹង​ ទូរគមនាគមន៍កម្ពុជា (ស្ថាប័នរបស់រដ្ឋ) ដើម្បីនឹងដាក់អោយមាន នូវប្រព័ន្ធខ្សែរភ្ជាប់មួយ មានឈ្មោះថា «មហាវិថីនៃបណ្ដាញទូរគមនាគមន៍ (Super Highway Telecoms Network)»

វាគឺជាបណ្ដាញបញ្ជូន ដែលមានល្បឿនដ៏លឿនមួយ ដែលនឹងធ្វើឡើងរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ទីក្រុងទាំងពីរ ភ្នំពេញ និងហូជីមីញ [...]

អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍

អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍

អ៊ៀបផ័ល បានពង្រីកហាងលក់ចំរៀង និងវីដេអូ នៅលើបណ្ដាញអាំងទើណែត របស់ខ្លួនមួយ ឈ្មោះថា អាយទូន មកកាន់១២ប្រទេសទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំង១២​​ ដែលក្នុងនោះរួមមាន ថៃ សាំងហ្គាពួរ កម្ពុជា និងវៀតណាម តែគេមិនបានឃើញមាន ប្រទេសចិន និងឥណ្ឌា នៅក្នុងបញ្ជីនោះទេ។


បណ្ដាញកម្មវិធី អាយទូន (iTunes) ដែលផ្ទុកចំរៀង និងវីដេអូរាប់លានបទ របស់ក្រុមហ៊ុនអ៊ៀបផ័ល។

បន្ថែមពីលើ បាងកក ហាណូយ ឬភ្នំពេញ អ្នកប្រើប្រាស់នៃក្រុមហ៊ុនយក្សរបស់អាមេរិក ឈ្មោះថា អ៊ៀបផ័ល (Apple)  អាចនឹងចូលទៅរកបានជាច្រើនទៀត នូវបទចំរៀង ឬវីដេអូ​ ដែលមានចំនួន ប្រមាណជាជាង ២០លានបទ ពីប្រទេសឡាវ ហ្វីលីពីន ម៉ាឡេស៊ី ហុងកុង ម៉ាកាវ តៃវ៉ាន់ ប្រ៊ុយណេ និងស្រីឡាំងកា។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...