Posts by "អ៊ុម វ៉ារី"

ថ្ងៃទី១៤កុម្ភៈ៖ ជាថ្ងៃ​សប្បាយ និង​អាច​ជា​ថ្ងៃ​​កើត​ទុក្ខ សម្រាប់​យុវវ័យ​ខ្មែរ

ថ្ងៃទី១៤កុម្ភៈ៖ ជាថ្ងៃ​សប្បាយ និង​អាច​ជា​ថ្ងៃ​​កើត​ទុក្ខ សម្រាប់​យុវវ័យ​ខ្មែរ

ថ្ងៃទី១៤កុម្ភៈ នឹងឈានចូលមកដល់នាស្អែកនេះ ដែលជាទូទៅយុវវ័យបច្ចុប្បន្នដឹង ថាជាថ្ងៃ«បុណ្យនៃសេចក្តីស្រឡាញ់» ដែលពួកគេតែងតែយល់ច្រលំថា ជាថ្ងៃ«បុណ្យសង្សា»។ ជាមួយនឹងការភ័ន្តច្រឡំនេះ ក្រុមយុវវ័យទាំងនោះ ប្រហែលជានឹង​ទន្ទឹងថ្ងៃនេះ ដើម្បីតែរង់ចាំប្រារព្ធជាមួយគូរស្នេហ៍ គូរសង្សារ ឬមិត្តស្រីរបស់ខ្លួន។


គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។

លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ បានលើកឡើងថា កន្លងមក្រសួងមានការអប់រំជាបន្តបន្ទាប់ កុំឲ្យយល់​ខុសថា ថ្ងៃនេះជាថ្ងៃបញ្ជាក់នូវការស្រលាញ់ប្តូរផ្តាច់ រហូតឈានដល់ ការប្រគល់ខ្លួនប្រានជាដើម។ លោកថាទិវានេះ វាមិន​បំរើឲ្យសង្គមជាតិ និងប្រពៃណីរបស់ជាតិឡើយ បើយើងស្គាល់ពិធីនេះមិនច្បាស់ទេ [...]

ជុំវិញការ«ឈប់ចោទប្រកាន់»​របស់​តុលាការ ទៅ​លើ​សកម្មជន​សិទ្ធ​មនុស្ស ចាន់ សុវ៉េត

ជុំវិញការ«ឈប់ចោទប្រកាន់»​របស់​តុលាការ ទៅ​លើ​សកម្មជន​សិទ្ធ​មនុស្ស ចាន់ សុវ៉េត

រយៈពេលជិតប្រាំមួយខែ បន្ទាប់ពីការចោទប្រកាន់ លោក ចាន់ សុវេត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកលែង​ការ​ចោទប្រកាន់ ដោយរកមិនឃើញពីកំហុសដែលនឹងត្រូវធ្វើការចោទប្រកាន់នោះ។


លោកចាន់ សុវ៉េត មន្ត្រីអង្គការសិទ្ធមនុស្សអាដហុក។

លោក សុក សំអឿន នាយកប្រតិបត្តិ​ នៃ​ក្រុមអ្នកច្បាប់​ការពារសិទ្ធិ​កម្ពុជា បាននិយាយថា លិខិតជូនដំណឹងនោះ​ពុំមាន ពន្យល់ពីមូលហេតុច្បាស់លាស់ ទាក់ទងនឹងការលើកលែងការចោទប្រកាន់នោះទេ។ លោកបន្តថា «ក្នុងលិខិតនោះបាន បញ្ជាក់ថា សំណុំរឿងលោក ចាន់ សុវេត ចៅក្រមសម្រេចលើកចោលបទចោទប្រកាន់ហើយ»។ លោកបញ្ជាក់ថា លោក មិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរបាននេះទេ។

តាមលិខិតជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ [...]

ចូលឆ្នាំចិន៖ មានគ្រូ តែ​អត់​សិស្ស មន្ទីរ​ក្រសួង​បើក​ទ្វា តែ​ក្មាន​មន្ត្រី​រាជការ

ចូលឆ្នាំចិន៖ មានគ្រូ តែ​អត់​សិស្ស មន្ទីរ​ក្រសួង​បើក​ទ្វា តែ​ក្មាន​មន្ត្រី​រាជការ

ក្នុងពិធីចូលឆ្នាំចិនវៀតណាម ដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះ តែគេបែរជាសង្កេតឃើញ ចរន្ដ«នាំគ្នាឈប់​សម្រាក»មិនមករៀន ឬមកធ្វើការ ទាំងមិនមានច្បាប់អនុញាតិ មានទំហំកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំគួឲ្យ​កត់សំគាល់ និងគួរឲ្យព្រួយបារម្ភ។


ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ។ AP Photot/ Heng Sinith។

ចាប់ពីថ្ងៃសែន ក្នុងឆ្នាំនេះត្រូវនឹងថ្ងៃសៅរ៍ ទី៩កុម្ភៈ មានរយៈពេលបីថ្ងៃ។ ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំនេះ ស្ទើតែគ្រប់ផ្ទះទាំងអស់ នៅតាមទីប្រជុំជន ទីក្រុងនានា និងរាជធានីភ្នំពេញ ប្រជាជន«ខ្មែរខ្សែរចិន» ប្រជាជនខ្មែរ«កាត់វៀតណាម» ប្រជាជនចិន និងប្រជាជនវៀតណាម នាំគ្នាសែនព្រេន កុងម៉ាយ៉ាងគគ្រឹកគគ្រេង ដែលគ្រួសារទាំងអស់នោះកាលពី១០ ឬ២០ឆ្នាំមុន [...]

កម្ពុជា៖ ផ្លូវឆ្ពោះទៅកាន់​ច្បាប់ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

កម្ពុជា៖ ផ្លូវឆ្ពោះទៅកាន់​ច្បាប់ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

បន្ទាប់ពីសេចក្តីស្នើច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» ត្រូវបានច្រានចោលដោយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាមក ក្រុមអ្នកវិភាគ បានធ្វើការសន្និដ្ឋានថា ជាការ «គេចវេស» និងមិនមានការធានាឲ្យមាន «សិទ្ធិទទួលបានព័ត៌មាន ដោយសេរី» សម្រាប់អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋទូទៅ ចំពោះកិច្ចការមួយចំនួន ដែលបានអនុវត្តដោយស្ថាប័នសាធារណៈ សម្រាប់ជាប្រយោជន៍ជាតិ។


សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។

ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា បើសេចក្ដីស្នើច្បាប់នេះ នៅមានចន្លោះប្រហោង គេគួរគប្បី​ជួប«ពិភាក្សា​ដោះ​ស្រាយ» ដើម្បីសម្តែងនូវ«ឆន្ទៈក្នុងការជួយជំរុញ ឲ្យមានច្បាប់នេះ ប្រសើរជាងការច្រានចោលដោយពុំមានមូលដ្ឋាន»។

លោក យឹម សុវណ្ណ [...]

កម្ពុជា៖ ដើម្បីមានសិទ្ធិទទួលបានព័ត៌មាន អ្នក​សារព័ត៌មាន​ត្រូវ​មាន​«ប័ណ្ណ​​ពិសេស»?

កម្ពុជា៖ ដើម្បីមានសិទ្ធិទទួលបានព័ត៌មាន អ្នក​សារព័ត៌មាន​ត្រូវ​មាន​«ប័ណ្ណ​​ពិសេស»?

ចាប់តាំងពីព្រះរាជពិធីដង្ហែរព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅវាលព្រះមេរុ និងរហូតមកដល់ពេលដង្ហែរ​ព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ មកតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុងព្រះបរមរាជវាំង គេសង្កេតឃើញថា អ្នកសារព័ត៌មាន​ឯករាជ្យទាំងជាតិ និងអន្តជាតិ ត្រូវបានកងអង្គរក្ស និងកងកំលាំងផ្សេងទៀត ដែលតាមរក្សាសណ្ដាប់ធ្នាប់ក្បួនដង្ហែនោះ ធ្វើការឃាត់ឃាំង មិនឲ្យចូលយករូបភាពពីព្រះរាជពិធីនោះបានស្រួលឡើយ។ ប៉ុន្តែផ្ទុយទៅវិញ គេមើលឃើញថា អ្នក​សារព័ត៌មានដែលមាននិន្នាការ បំរើឲ្យ«ប្រយាជន៍»រដ្ឋាភិបាល អាចចូលដោយសេរី។


ក្រុមអ្នកសារព័ត៌មាន ដែលគេអោយផ្នែកខាងក្រៅ ដើម្បីផ្ដិតយករូបភាពពីចម្ងាយ។ MONOROOM.info Photo/ O.Vary

ករណីនេះ លោក ថៃ នរសត្យា ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...