សហជីពកម្មករ៖ ទោះយ៉ាងណាប្រាក់ខែរកម្មករត្រូវតម្លើងដល់១៦០ដុល្លា
កិច្ចប្រជុំត្រីភាគីរវាងតំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានប្រជុំពិភាក្សាទៅលើការសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវ កំណត់អំពីតម្លៃនៃប្រាក់បៀរវត្សន៍ កម្មករនិយោជិកនៅកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ សម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំម្តង។ លទ្ធផលសម្រេចនៃកិច្ចពិភាក្សាខាងលើ នឹងត្រូវធ្វើការអនុម័តនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ។
កិច្ចប្រជុំត្រីភាគី ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងការងារ។ (រូបថត MONOROOM.info/ O. Vary)
វិស័យការងារកម្ពុជា - សេចក្តីព្រាងរបាយការណ៍ នៃកិច្ចប្រជុំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងព័ត៌មាននេះ មានគោលបំណងកំណត់តម្លៃប្រាក់ខែ«អប្បរមា» [...]