បណ្ដេញភ្នាក់ងារសន្តិសុខពីការងារ ព្រោះមិន«ផ្សំគំនិត»ជាមួយ (vdo)
មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រ ហារតា (Harta Packaging Factory) ម្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ត្រូវបានមេរដ្ឋបាលរោងចក្រ ដកនិងបញ្ឈប់ពីការងារ ព្រោះមិនបានអនុវត្ត និងធ្វើអ្វីទៅតាមគំនិតដែលប្រធានរដ្ឋបាលរោងចក្រនោះចង់បាន។
ភ្នាក់ងារសន្ដិសុខ ព្រាប សាវាត ដែលត្រូវបានបណ្ដេញចេញពីការងារ។ (រូបថត MONOROOM.info/ S.Tith)
បឈ្ឈប់ពីការងារ - មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រហារតា ប្រចាំការពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ត្រូវបានប្រធានតំបន់ (មេរបស់ខ្លួន) ទទួលបញ្ជាពីប្រធានរដ្ឋបាលរោងចក្រហារតា បានសរសេរបញ្ឈប់ការងាររបស់លោក ព្រោះតែលោកមិនបានសរសេររបាយការណ៍មួលបង្កាច់កម្មករ ដែលធ្វើកូដកម្ម ទៅតាមចិត្តគំនិត [...]